ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ច្បាប់​ចរាចរណ៍​ហើយ ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដល់​នាយ ពល​ទាហាន ដោយ​មាន​សមាសភាព​ចូលរួម​ចំនួន​២៩៧​នាក់…

ខេត្តបាត់ដំបង ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដល់​នាយ ពល​ទាហាន ដោយ​មាន​សមាសភាព​ចូលរួម​ចំនួន​២៩៧​នាក់ មក​ពី​តាម​បណ្តា​អង្គភាព​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង ពោធិសាត់ ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ បណ្តា​កងពល​លេខ​៥១៥២ និង​៥៣ វរ​ការពារ​ព្រំដែន​ចំ​ណុំ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ម៉​ម សុ​ផាត អគ្គលេខាធិការ​រង នាយក នាយកដ្ឋាន​និ​តិក​ម្ម​ក្រសួងការពារជាតិ ព្រមទាំង​មន្ត្រី​ជំនាញ​មួយ​ចំនួន​ទៀត​បាន​ចូលរួម​។ លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ស្តីទី​យោធភូមិ​ភាគ​ទី​៥ បាន​មាន​មតិ​ស្វាគមន៍ និង​បង្ហាញ​អំពី​សកម្មភាព​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពី​ការ​បើកបរ​នៅ​ក្នុង​គ្រប់​អង្គភាព​នេះ មានការ​ថយ​ចុះ ដោយសារ​មានការ​នៃ​នាំ​ពី​ថ្នាក់ដឹកនាំ​តែងតែ​ដាស់តឿន​ក្រើនរំលឹក​ជា​ប្រចាំ​ក្នុង​ការ​បើកបរ​លើ​តាម​ដងផ្លូវ ទោះបី​គ្មាន​គ្រោះថ្នាក់​អ្វី​កើតឡើង​ក៏​ដោយ ការ​ប្រុង​ប្រយ័ត្ន ត្រូវ​គោរព​តាម​ច្បាប់​បាន​កំណត់ គោរព​ស្លាក​សញ្ញា​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សំខាន់​មានការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រុង​ប្រយ័ត្ន​រាល់​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត​ដែល​បាន​មក​ប៉ះពាល់​ដល់​យើង​វិញ ព្រមទាំង​អ្នក​ដទៃ​ទៀត​ផង​ដែរ​។

បន្ត​មក​លោក​ឧត្តមសេនីយ៍ឯក ម៉​ម សុ​ផាត​អគ្គលេខាធិការ​រង នាយក នាយកដ្ឋាន​និ​តិក​ម្ម បាន​មាន​មតិ​បើក​កម្មវិធី​ដោយ​បាន​រំលឹក​ថា ពិតមែនតែ​គ្រោះថ្នាក់​មានការ​ថយ​ចុះ​តែ​នៅ​មាន​បុគ្គល​មួយ​ចំនួន​មិន​ទាន​បាន​យល់​ជ្រួតជ្រាប​អំពី​ច្បាប់ និង​ការ​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​គ្រប់​គ្នា​នៅឡើយ ព្រោះ​ចំនួន​មានការ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​ក្នុង​ការ​បើកបរ​លើ​គ្រប់​មធ្យោបាយ ដូច្នោះ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​គឺជា​ចំណែក​មួយ​សំខាន់​ក្នុង​ការ​បើកបរ​ដែល​មាន​ច្រើន​បែប​ទាំង​ឯកជន និង​ក្នុង​ក្បួន​ជា​រួម​ក្នុង​ការ​ដឹកនាំ​ចុះ​បេសកកម្ម​ក្នុង​ការងារ​គ្រប់​ទីកន្លែង​ត្រូវ​តែ​ផ្សព្វផ្សាយ​បន្ត​បន្ថែម​ទៀត​គ្រប់​តាម​បណ្តា​អង្គភាព​ឲ្យ​កាន់តែ​មានការ​គោរព ប្រុង​ប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត​។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ ទេព ចាន់​តារា នាយករង នាយកដ្ឋាន​និ​តិក​ម្ម ក្រសួងការពារជាតិ​បាន​ឡើង​ធ្វើ​បទឧទ្ទេសនាម បទ​បង្ហាញ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវ​គោរព តាម​ល្បឿន​បាន​កំណត់ ត្រូវ​ស្គាល់​គ្រប់​ស្លាក​សញ្ញា​បង្ហាញ និង​គំនូស​តាម​ទ្រូងផ្លូវ ត្រូវ​ស្គាល់​សញ្ញា​ភ្លើង​បញ្ជា​កំណត់​យានយន្ត​គ្រប់​ប្រភេទ កំណត់​អាយុ​នៃ​ការ​បើកបរ មាត្រា​ច្បាប់​នៃ​ការ​ពិន័យ និង​ត្រូវ​មានទោស​តាម​កម្រិត​នៃ​ការ​បើកបរ​ដែល​មាន​គ្រឿង​ស្រវឹង និង​ខុស​លក្ខណៈ​បច្ចេកទេស​។​ល​។ បន្ត​មក​

សំណួរចម្លើយ​ដើម្បី​ស្ទាប់ស្ទង់​នេះ​ចំណេះដឹង​ក្នុង​កម្មវិធី ហើយ​បន្ត​ការ​ផ្សព្វផ្សាយ​ច្បាប់​ជា​បន្ត​ទៅ​ទៀត​តាម​គ្រប់​អង្គភាព​រៀង​ៗ​ខ្លួន​វិញ​ឲ្យ​កាន់តែ​ទទួល​បានការ​ចេះ​ដឹង​អំពី​ច្បាប់​ចរាចរណ៍​នេះ​ឲ្យ​បាន​ជ្រួតជ្រាប​គ្រប់​ទីកន្លែង​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ