ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​ក្រីក្រ​​១០​គ្រួសារ​​នៅ​សង្កាត់​ពង​ទឹក​​ទទួល​អំណោយ​​សម្តេច​តេជោ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អំណោយ​​​ជា​គ្រឿង​ឧប​ភោគ​​បរិភោគ​ និង​ថវិកា​របស់​សម្តេច​អគ្គ​​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ​និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន ​ត្រូវ​បាន​គណៈ​​អភិ​បាល​ខណ្ឌ​ដង្កោ​ដឹក​នាំ​​ដោយ​លោក​នុត ​ពុធ​ដារ៉ា អភិ​បាល​​ខណ្ឌ​​ដង្កោ ​នាំ​​យក​ទៅ​​ចែក​ជូន​ដល់​​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​ក្រីក្រ​​ចំនួន​១០​គ្រួសារ​នៅ​ក្នុងសង្កាត់​ពង​ទឹក​ ដែល​កំពុង​​ជួប​ការ​លំបាក​ខ្វះ​ខាត ។

​ពិធី​ចែក​អំណោយ​​ខាង​លើ​​​​​ប្រព្រឹត្តទៅ​កាល​ពី​​វេលា​​ព្រឹក​ថ្ងៃទី​២៦ តុលា ២០១២ ​នៅ​ក្នុង​ភូមិ​ឃ្លះ​​សណ្តាយ ​សង្កាត់​ពង​ទឹក​ ខណ្ឌ​ដង្កោ ។ អំណោយ​​​យក​ទៅ​ចែក​ជូន​​​នោះ​​​ក្នុង​មួយ​គ្រួសារ​​ទទួល​បាន​អង្ករ​​២៥​គីឡូ​ក្រាម ​មី​១​កេស ទឹក​ត្រី​១​យួរ ទឹក​ស៊ីអីុវ​១​យួរ ធុង​ទឹក​កក​១ ឆ្នាំង​​១ ផ្តិល​១ ស្ករ​ស​២​កញ្ចប់ តែ​៣​កញ្ចប់ ទឹក​ដោះ​គោ​៤​កំប៉ុង ​ទឹ​​ក​ក្រូច​១០​កំប៉ុង និង​ថវិកា​១០​ម៉ឺន​រៀល ។

​លោកអភិ​បាល​​ខណ្ឌ​ដង្កោ ​បាន​ថ្លែង​ថា ​អំណោយ​ដែល​នាំ​យក​ទៅចែក​ជូន​ដល់បង​ប្អូន​ប្រជា​ពលរដ្ឋ​​នា​ពេលនេះ​​ គឺជា​អំណោយ​​ដ៏ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ដែលជា​និច្ច​កាល​សម្តេច និង​លោក​ជំទាវ​តែង​បាន​គិតគូ​រយ៉ាង​ខ្ពស់​បំផុត​​ចំពោះ​សុខទុក្ខ​​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕