ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កើត​ជំងឺ​ទឹក​នោះ​ផ្អែម​នៅ​កម្ពុជា មានការ​កើនឡើង​ខ្លាំង

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ជ​ងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​ពី​មុន​គឺ​មាន​ត្រឹមតែ​ជាង​២០​ម៉ឺន​នាក់​កើត​ជំងឺ​នេះ​។ តែ​មក​ដល់​បច្ចុប្បន្ន​វា​បាន​កើន​ដល់​ទៅ​ជិត​១​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក វេជ្ជបណ្ឌិត សុខ គង់ អនុប្រធាន​ការិយាល័យ​ប្រយុទ្ធ​ជំងឺមិនឆ្លង​នៃ​ក្រសួងសុខាភិបាល…

ខេត្ត​ត្បូងឃ្មុំ ៖ ជ​ងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​ពី​មុន​គឺ​មាន​ត្រឹមតែ​ជាង​២០​ម៉ឺន​នាក់​កើត​ជំងឺ​នេះ​។ តែ​មក​ដល់​បច្ចុប្បន្ន​វា​បាន​កើន​ដល់​ទៅ​ជិត​១​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក វេជ្ជបណ្ឌិត សុខ គង់ អនុប្រធាន​ការិយាល័យ​ប្រយុទ្ធ​ជំងឺមិនឆ្លង​នៃ​ក្រសួងសុខាភិបាល ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៧ ក្នុង​ពិធី​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក នៅ​ក្នុង​បរិវេណ​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ស្រុក​មេមត់​។

លោក​វេជ្ជបណ្ឌិត សុខ គង់ បន្ថែម​ថា​៖ «​ប្រសិនបើ​បណ្តោយ​ឲ្យ​កើត មិន​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ វា​នឹង​បណ្តាល​ឲ្យ​យើង​ងងឹតភ្នែក​ទៀត​ផង​»​។ លោក ផៃ ច័ន្ទ​សុ​ភី អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​មេមត់ ថ្លែង​ឲ្យ​ដឹង​ថា ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​ដែល​កំពុង​រាតត្បាត​យ៉ាង​ស្ងៀមស្ងាត់ ហើយ​បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​កាន់តែ​ច្រើន​ឡើង​ៗ ពោល​គឺ​ឃាតក​លាក់​មុខ​ដែល​បាន​សម្លាប់​មនុស្ស ដោយ​ស្ងាត់កំបាំង និង​ដ៏​គ្រោះថ្នាក់​សម្រាប់​សុខភាព និង​សុខុមាលភាព​មនុស្សជាតិ​។

លោក ផៃ ច័ន្ទ​សុ​ភី បន្ត​ថា ជំងឺ​ទឹកនោមផ្អែម​នេះ​បាន​ឲ្យ​មាន​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​បុគ្គល​អ្នកមាន​ជំងឺ​ផ្ទាល់​សម្រាប់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ ដោយ​ប៉ះពាល់​សកម្មភាព​ការងារ​ផលិតភាព​របស់​គ្រួសារ និង​ខាតបង់​ពេលវេលា ក្នុង​ការ​ថែទាំ​អ្នកជំងឺ​បណ្តាល​ឲ្យ​បាត់បង់​ចំណូល​គ្រួសារ និង​បាត់បង់​ថវិកាជាតិ​ផង​ដែរ​។ ហើយ​ជំងឺ​ទឹកនោមផ្អែម​នេះ​ជា​ជំងឺ​រ៉ាំ​រៃ មិន​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន​ឡើយ​។ លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ថ្លែង​ថា ប្រធានបទ​នៅ​ឆ្នាំ​នេះ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ជំងឺ​ទឹកនោមផ្អែម និង​ស្ត្រី​។ មាន​មូលហេតុ​ជា​ច្រើន​ទាក់ទង​នឹង​ប្រធានបទ​នេះ​។

សព្វ​ថ្ងៃនេះ​មាន​ស្ត្រី​ជាង​១៩៩​លាន​នាក់ នៅ​លើ​ពិភពលោក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ហើយ​បើ​គ្មាន​វិធានការ​ការពារ​ទេ​ចំនួន​នេះ​នឹង​កើន​ដល់​ទៅ​៣១៣​លាន​នាក់​ក្នុង​ឆ្នាំ​២០៤០​ខាង​មុខ​។ មូលហេតុ​ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ស្រុក​មេមត់ ក្នុង​ចំណោម​៧​ស្រុក​ក្រុង គឺ​មាន​ចំនួន​ច្រើន​ជាងគេ ហើយ​តាម​រយៈ​ការ​ធ្វើតេស្ត​ឈាម​ក្នុង​ពលរដ្ឋ​ជាង​១​ម៉ឺន​នាក់ មាន​អ្នក​កើត​ជំងឺ​ជាង​៣០០០​នាក់​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយឡែក​សម្រាប់​នៅ​ស្រុក​មេមត់​វិញ មាន​ពលរដ្ឋ​ចំនួន​៣៧២​នាក់​បាន​មក​ទទួល​សេវា​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​នោះ​៕
https://www.youtube.com/embed/wwQsv5Ax_ls

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ