ខេត្តបន្ទាយមានជ័យ ៖ អ្នកលក់មាសម្នាក់ចាញ់បោកអ្នកទិញយកខ្សែ.កស្ពាន់ដូរយកខ្សែ.កមាសអស់១តម្លឹងទៅបាត់ ទើបឆោឡោនៅវេលាម៉ោង១និង២៧នាទីរសៀលកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារសិរីភ័ណ ក្រុងសិរីសោភ័ណ ។
ជនរងគ្រោះដែលចាញ់បោកមានឈ្មោះ នាក់ សុវណ្ណរី ភេទស្រី អាយុ១៧ឆ្នាំ មុខរបបលក់មាសផ្សារសិរីសោភ័ណ រស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
សមត្ថកិច្ចបានប្រាប់ថា តាមសំដីជនរងគ្រោះឈ្មោះ នាក់ សុវណ្ណរី បានឱ្យដឹងគឺមានស្រីម្នាក់ដែលមិនស្គាល់អត្តសញ្ញាណហើយមានអាយុប្រហែលជា៤០ឆ្នាំបានរកទិញខ្សែ.កមាស១ខ្សែទំងន់១តម្លឹង ហើយនៅពេលយកខ្សែ.កឱ្យកាន់មើលបានបន្លំដូរមានរៀងដូចគ្នាហើយថា មិនទិញប្រគល់ខ្សែឱ្យវិញដោយមិនបានចាប់អារម្មយកទុកក្នុងទូរ ។ ក្រោយពេលដែលស្ត្រីជាជនសង្ស័យយកចេញបាត់មានការសង្ស័យយកខ្សែ.កត្រដុសមើលទើបដឹងថាចាញ់បោកស្ត្រីជនសង្ស័យយកខ្សែ.កស្ពាន់ដូរយកខ្សែមាសអស់១តម្លឹងហើយប្តឹងសមត្ថកិច្ចយាមផ្សាសិរីសោភ័ណជួយរកចាប់ខ្លួនជនសង្ស័យបានយកស្ពាន់ដូរយកមាស ។
ក្រោយពេលដែលសមត្ថកិច្ចចុះមកសាកសួរព័ត៌មានបានណែនាំដល់ប្រជាបលរដ្ឋ និងអាជីវករត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចប្រើល្បិចគ្រប់យ៉ាងដើម្បីបោកប្រាស់កន្លងធ្លាប់ឃើញអ្នកស្រុកចាញ់បោកពេលនេះអ្នកលក់មាសដែលស្គាល់មាស់ច្បាប់ចាញ់បោកគួរតែមានការប្រុងប្រយ័ត្នខ្ពស់បើសង្ស័យរាយការជូនសមត្តកិច្ចភ្លាមៗដើម្បីចាប់ខ្លួន ៕
ចែករំលែកព័តមាននេះ