ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ផ្គើន កុំ​ឲ្យ​ពិបាក​ហៅ​មក​នាំ​ណាំ ចុះ​បិទ​តែ​ម្ដង (មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ត​ប្រើ​កណ្ដាប់ដៃ​ដែក បង្ក្រាប និង​ទម្លាក់​ស្លាក​យីហោ ព្រមទាំង​បិទ​អាជីវកម្ម​ហាង ខា​រ៉ា​អូរ​ខេ KTV មួយ​កន្លែង​ទៀត​ហើយ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ត​ប្រើ​កណ្ដាប់ដៃ​ដែក បង្ក្រាប និង​ទម្លាក់​ស្លាក​យីហោ ព្រមទាំង​បិទ​អាជីវកម្ម​ហាង ខា​រ៉ា​អូរ​ខេ KTV មួយ​កន្លែង​ទៀត​ហើយ ដែល​បាន​ល្មើស និង​ផ្គើន​ចំពោះ​កិច្ចសន្យា និង​ការ​ណែនាំ​របស់​អាជ្ញាធរ ដោយ​បាន​រត់ និង​ជិះ​ម៉ូតូ​ដេញចាប់​ម៉ូយ​ព្រមទាំង​ស្រែក​ឡូឡា បង្ក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ពេញ​ដងផ្លូវ និង​បង្ក​ផល​ប៉ះពាល់​ដល់​អ្នកដំណើរ​តាម​ដង ផ្លូវ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង​ថែម​ទៀត​ផង ។|

ហាង​ខា​រ៉ា​អូរ​ខេ​មួយ​នោះ​មាន​យីហោ 《​ផ្កាយ​មាស​១KTV 》 មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ខាងកើត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ខាងលើ​ចុះ​ទៅ​បិទ និង​ទម្លាក់​ស្លាក​យីហោ​ចោល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខណៈនោះ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​រុះរើ និង​ទម្លាក់​ស្លាក​យីហោ និង​រឹបអូស​រួម​ជាមួយ​សម្ភារ​ទាំងអស់ ដែល​បម្រើ​អាជីវកម្ម​ឲ្យ​ហាង​នោះ​រួច​ដឹក​តាម​រថយន្ត​នាំ​យក​ទៅ​រក្សា​ទុក នៅ​សាលា​ខណ្ឌ ព្រមទាំង​បិទទ្វារ​ហាង​ឈប់​ឲ្យ​ដំណើ​ការ​អាជីវកម្ម​ជា​រៀង​រហូត​តែ​ម្ដង ។ មូលហេតុ គឺ​ដោយសារ​តែ​ម្ចាស់​ហាង​មួយ​នេះ មិន​ត្រឹមតែ​ល្មើស​មិន​គោរព​លើ​កិច្ចសន្យា​តែ​ប៉ុ​ណ្ណោ​នោះ​ទេ ប៉ុន្តែ​នៅ​បាន​ផ្គើន​យ៉ាង​ខ្លាំង​ថែម​ទៀត​ទៅ​នឹង​ការ​ណែនាំ​របស់​អាជ្ញាធរ ដែល​បាន​ហៅ​ឲ្យ​ចូលរួម​ប្រជុំ​ណែនាំ​ជា​បន្តបន្ទាប់​រាប់​ដង​មិន​ឈ្នះ​មក​ហើយ ។ កន្លង​មក​អាជ្ញាធរ​ធរ​ខណ្ឌ​បាន​ប្រមូល ក្រុម​អ្នក​រកស៊ី​បើកហាង​ខា​រ៉ា​អូរ​ខេ ម៉ាស្សា​កោស​ជប់ ឬ​ភោជនីយដ្ឋាន​នានា នៅ​ទូ​ទាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ពិសេស​ក្រុម​អ្នក​បើកហាង KTV ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤​នេះ ប្រជុំ​ណែនាំ​ហាម​មិន​ឲ្យ​បង្ករឿង​វាយតប់​គ្នា ឬ​បណ្តោយ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​បង្ក​ភាព​រញ៉េរញ៉ៃ ជិះ​ម៉ូតូ និង​រត់​ប្រដេញ​ចាប់​ដណ្តើម​ម៉ូយ គ្មាន​សណ្តាប់ធ្នាប់ បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន ឬ​លួច​បន្លំ​លុយ​ភ្ញៀវ​ជាដើម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ពុំ​មែន​ជា​លើក​ទី​១​ទេ​ក្នុង​ការ​ចុះ​បិទ និង​ទម្លាក់​ស្លាក​យីហោ​ហាង KTV បែប​នេះ គឺ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​មក​ហើយ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​ខាងលើ​បាន​ចុះ​ម​ទៅ​បិទ​ហាង​មួយ​យីហោ​《The Coler KTV》​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ខាងកើត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ