ថ្ងៃនេះ ខាល មមី វក ច និង​ទទួល​លាភ​សក្ការ​ធំ


បើ​តាម​ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​តាម​ក្បួន​លោក កា​គ្លី​យ៉ូ​ស្ត្រូ និង​ព្រហ្ម​ជាតិខ្មែរ សម្រាប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​បាន​ធ្វើការ​ទស្សន៍​ទាយ​នូវ​ជោគជតារាសី​ស្តេច​ឆ្នាំ​ទាំង​១២​មាន​ដូច​តទៅ ៖

#​ឆ្នាំជូត
រាសី​ថ្ងៃនេះ​ល្អ​បង្គួរ ៖ រាល់​កិច្ចការ​សព្វសារពើ​របស់​លោក​អ្នក​មានការ​រីក​ចំរើន​ទៅ​មុខ ប៉ុន្តែ​ទោះ​បីជា​យ៉ាងណា​ក៏​ដោយ លោក​អ្នក​គួរ​មានការ​ប្រយ័ត្ន​ក្នុង​ការ​ឯកភាព​តាម​មតិ​អ្នក​ផ្សេង ព្រោះ​ប្រសិន​បើ​មានការ​ភ្លាំងភ្លាត់​តែ​បន្តិច​អាច​នឹង​ខូចខាត​ប្រយោជន៍​ច្រើន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ទៅ​មុខ​ដោយ​សន្សឹម​ៗ ។ រីឯ​បញ្ហា​គូស្នេហ៍​ច្រើន​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។
#​ឆ្នាំឆ្លូវ
រាសី​ថ្ងៃ នេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ចម្លែក​មក​បញ្ចុះបញ្ចូល​ចិត្ត​ឱ្យ​ដើរទៅ​រក​ផ្លូវ​មិនល្អ ហេតុនេះ​បើសិនជា​មាន​មែន​នោះ​ចូរ​កុំរ​វីរ​វល់​ជាមួយ​ឱ្យ​សោះ ព្រោះ​អាច​បណ្តាល​ឱ្យ​មាន​ក្តី​អន្តរាយ​ដល់​ខ្លួន​បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​ចេញ​ទៅ​ជួញដូរ​នៅ​ទីណា​ក្តី​គួរ​ចៀសវាង​ការ​ដាក់​ទុន​ថ្មី ព្រោះ​អាច​នាំ​ឱ្យ​មានការ​ខាតបង់ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ច្រើន​ប្រចណ្ឌ​ខុស​រឿង ។
#​ឆ្នាំខាល
រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ៖ លោក​អ្នក​នឹង​មានសំណាង​បាន​ទទួល​របស់​ថ្មីថ្មោង​ដែល​ខ្លួន​មិន​ធ្លាប់​មាន ប៉ុន្តែ​ក្នុង​នោះ​ក៏​ត្រូវ​ប្រយ័ត្ន​មនុស្ស​សំបុរ​.​ស ឱ្យ​ទុក្ខទោស​ផង​ដែរ ។ ម្យ៉ាងវិញទៀត បើសិនជា មាន​កាតព្វកិច្ច​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទី​ឆ្ងាយ​ក្តី​ក៏​នឹង​ទទួល​បាន​នូវ​ជោគជ័យ​ជា​និច្ច ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មិន​មាន​បញ្ហា​អ្វី​រាំងស្ទះ​នោះ​ទេ និង​ចេះ​តែ​ចំរើន​ទៅ​មុខ ។ រីឯ​បញ្ហា​ស្នេហា គឺ​គូស្នេហ៍​រីករាយ​រកគ្នា​ធម្មតា ។
#​ឆ្នាំថោះ
រាសី​ថ្ងៃនេះ​ល្អជា​មធ្យម ៖ រាល់​ការ​បំពេញភារកិច្ច​ប្រចាំ​ថ្ងៃ ទោះបី​មានការ​លំបាក​ស្មុគស្មាញ​ខ្លះ​ៗ​ក្តី ក៏​មិន​ធ្វើ​ឱ្យ​លោក​អ្នក​មានការ​ធុញថប់​ពេក​នោះ​ទេ ព្រោះ​មាន​អ្នក​ជួយ​ជ្រោមជ្រែង​គ្រប់ពេលវេលា ដូច្នេះ​លោក​អ្នក​មិន​ត្រូវ​អស់សង្ឃឹម​ឡើយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ លោក​អ្នករក​ផលកំ​រៃ​កាក់កប​គ្រាន់បើ​ថែម ទាំង​អាច​ឱ្យ​សន្សំទុក​ដាក់​បាន​ខ្លះ​ទៀត​ផង​។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ច្រើន​មើលបំណាំ​គ្នា ។
#​ឆ្នាំរោង
រាសី​ថ្ងៃនេះ​មធ្យម ៖ លោក​អ្នក​អាច​នឹង​មាន​លាភ​ផល​ដុះដាល​បាន​ខ្លះ ដូច្នេះ​សូម​លោក​អ្នក​ទទួលយក​ដោយ​រីករាយ​ចុះ ព្រោះថា នេះ​ជា​លាភ​ផល​ស្រប​តាម​យីអ៊ុន​ហើយ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​លោក​អ្នក​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ផង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ នឹង​ទទួល​បាន​ប្រាក់​ចំណេញ​កាក់កប​គ្រាន់បើ​ជាង​មុន ។ រីឯ​បញ្ហា​ស្នេហា គឺ​គូស្នេហ៍​រីករាយ​ជា​ធម្មតា​រកគ្នា ។
#​ឆ្នាំម្សាញ់
រាសី​ថ្ងៃនេះ​ល្អជា​មធ្យម ៖ លោក​អ្នក​មានការ​នឿយហត់​ច្រើន​នៅ​ក្នុង​ការ​បំពេញការងារ ប៉ុន្តែ​មិន​ដល់​ថ្នាក់​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ហើយ​បើសិនជា​មានការ​រំពឹង​ទុក​ពី​អ្វីមួយ​នោះ ក៏​នឹង​អាច​សំរេច​បាន​នា​ថ្ងៃនេះ​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរសម តែ​យ៉ាងណា​ក៏​ដោយ​មិន​មាន​សល់​សំរាប់​សន្សំទុក​ទេ ។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ល្អូក​ល្អឺ​នរក​គ្នា​ជា​ធម្មតា ។
#​ឆ្នាំមមី
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ លោក​អ្នក​នឹង​ជួប​ការងារ​រៀបរយ​ល្អ​ណាស់ ជា​ពិសេស​មានការ​ឈ្លាសវៃ​ក្នុង​ការ​បំពេញការងារ​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​ទទួល​បាន​ផល​សំរេច​តាម​គោលដៅ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ អាច​មាន​គេ​មក​បបួល​ដាក់​ទុន​រកស៊ី​ជាមួយ​ដែល​លោក​អ្នក​គួរ​ប្រថុយ​ចុះ​ព្រោះ​មិន​ខកបំណង​ទេ​។ រីឯ​បញ្ហា​គូស្នេហ៍​រស់នៅ​ជាមួយ​គ្នា​ប្រកប​ទៅ​ដោយ​ភាព​ផ្អែមល្ហែម ។
#​ឆ្នាំមមែ
រាសី​ថ្ងៃនេះ​ល្អជា​មធ្យម ៖ គ្រប់​ភារកិច្ច​ទាំងអស់​ដែល​លោក​អ្នក​ត្រូវធ្វើ​នោះ​ច្រើន​មាន​ភាព​ច្របូកច្របល់​បន្តិច ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​ខាត ប្រយោជន៍​ធំ​នោះ​ទេ ហើយ​បើ​មានដំណើរ​ទៅ​ឆ្ងាយ​នា​ទិសបស្ចិម​នោះ លោក​អ្នក​អាច​ជួបនឹង​លាភ​ធំ​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​រីក​ចំរើន​ទៅ​មុខ​ដោយ​សន្សឹម​ៗ និង​សមប្រកប ។ រីឯ​បញ្ហា​ស្នេហា ការ​ចេះ​អត់អោន​ឱ្យ​គ្នា​ទើប​ល្អ ។
#​ឆ្នាំវក
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត ៖ លោក​អ្នក​នឹង​មាន​អំណាច​ដ៏​លើសលប់​ដោយសារ​ព្រេងសំណាង ហើយ​មាន​គេ​ជួយ​យកអាសា​កាន់ជើង​គ្រប់ពេលវេលា ជាមួយ​នេះ​នឹង​អាច​ក្លាយទៅជា​មនុស្ស​ដែល​មានការ​ស្ញប់ស្ញែង​ដោយ​ជនានុជន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបី​ចេញ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា ជិត​ឬ​ឆ្ងាយ​ឡើយ​រមែង​បាន​សមប្រកប​ទាំងអស់ ។ រីឯ​បញ្ហា​ស្នេហា គឺ​មាន​តែ​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ ។
#​ឆ្នាំរកា
រាសី​ថ្ងៃនេះ​មធ្យម ៖ គ្រប់​ការងារ​ទាំងអស់​ដែល​លោក​អ្នក​ត្រូវ​បំពេញ បើ​មិន​រក​អ្នក​រួម​សហការ​ទេ គឺ​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ ហើយ​បើ​ធ្វើ​ដំណើរ​តាម​យានយន្ត​លោក​អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ ចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ។ បើជា​អ្នក​ប្រកប​មុខ របរ​រក​សុ​ី​វិញ​គួរ​ជួញដូរ​នៅ​ទី​ជិត​ៗ​បាន​ហើយ ទើប​សមប្រកប ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ចេះ ស្តាប់​ឱវាទ​គ្នា ។
#​ឆ្នាំច
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ ផល​ដែល​លោក​អ្នក​ទទួល​បាន​ស័ក្តិសិទ្ធិ​ជាងគេ គឺ​រង្វាន់​លើកទឹកចិត្ត​តាម​គុណ​បំណាច់ សេចក្តី​ស្រឡាញ់​រាប់អាន ទឹកចិត្ត​ស្មោះសរ និង​ការ​ទទួលស្គាល់​ពី​ចៅហ្វាយនាយ ដែល​ស្ថានភាព​នេះ​នឹង​កើត​មាន​ដល់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ ។ បើជា​អ្នក​ប្រកប​មុខរបរ​ជំនួញ​វិញ​មានការ​រីក​ចំរើន​គួរ​ជាទី​ពេញចិត្ត បើ​អាច​ពង្រីក​មុខរបរ​បន្ថែម​ក៏​ល្អ​ដែរ ។ ឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ត្រូវការ​គ្នា​ដូច​ទឹក និង​ត្រី ។
#​ឆ្នាំកុរ
រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​អាច​នឹង​ត្រូវ​ចៅហ្វាយនាយ ឬ​មេការ​ប្រកាន់ និង​ស្តីបន្ទោស​មិន​បណ្តាក់​មាត់​ឡើយ បើ​ពុំនោះសោត​ទេ ក៏​អាច​មានការ​ទាស់ទែង​ខ្វែងគំនិត​គ្នា​ជាមួយ​ញាតិពន្ធ​ដែល​ជា​អ្នក​ជិត​ស្និទ្ធ​ផង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ អាច​ត្រូវ​ខាតដើម​ដោយ​ចៀស​ពុំ​រួច​នោះ​ទេ ដូច្នេះ​លោក​អ្នក​មិន​គួរ​បោះទុន​ធំ​ឡើយ ។ រីឯ​បញ្ហា​ស្នេហា​ច្រើន​កើតរឿង​ឈ្លោះប្រកែក​គ្នា​ដោយសារ​អ្នក​ដទៃ ៕

(សូមឱ្យមិត្តអ្នកអានទទួលបានតែសំណាងល្អគ្រប់ៗគ្នា សូមស៊ែរដើម្បីទទួលយកលាភសំណាង)

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ