ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម២ថ្ងៃប៉ុណ្ណោះ ជាប់​៣នាក់បន្ទាប់បន្ទាប់​គ្នា​ ក្នុង​បទ​ល្មើស​តែ​មួយ​​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​បើក​កិច្ច​ប្រតិ​បត្តិ​ការ​​តាម​បង្ក្រាប​មុខសញ្ញា​ជួញ​ដួ​រ​ថ្នាំ​ញៀន​​​ចំនួន​៣​នាក់ ​ក្នុង​រយៈ​​ពេល​​២​​ថ្ងៃ​ ក្នុង​សំណុំ​រឿង​​តែ​មួយ ដែល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ និង​រឹបអូស​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​​ជា​ច្រើន​ទៀត​ ។ សេចក្ដី​រាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​​ថា…

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​បើក​កិច្ច​ប្រតិ​បត្តិ​ការ​​តាម​បង្ក្រាប​មុខសញ្ញា​ជួញ​ដួ​រ​ថ្នាំ​ញៀន​​​ចំនួន​៣​នាក់ ​ក្នុង​រយៈ​​ពេល​​២​​ថ្ងៃ​ ក្នុង​សំណុំ​រឿង​​តែ​មួយ ដែល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ និង​រឹបអូស​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​​ជា​ច្រើន​ទៀត​ ។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​​ថា កិច្ច​ប្រតិបត្តិការ​ដំបូង​ បាន​ធ្វើ​ឡើង​កាលពី​​យប់​ថ្ងៃ
​ទី​១៣ ​វិច្ឆិកា ស្ថិត​នៅ​ចំណុច​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ទិ​ត្យ ច​ន្ទ្រា ហៅ​ម៉ៅ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន ​។ ក្រោយ​ពី​សួរនាំ ជន​នេះ​បាន​សារភាព​ប្រាប់​ពី​បក្សពួក​របស់​ខ្លួន ទើប​មន្ត្រី​ជំនាញ​​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ​ជា​បន្តបន្ទាប់​ទៀត ដែល​ម្នាក់​ឈ្មោះ​កែវ វណ្ណ​នុ​ច ឃាត់ខ្លួន​កាលពី​​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ​វិច្ឆិកា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ដង្កោ​ទាប សង្កាត់​ទូល​តា​ឯក រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន ។ លុះ​កន្លះ​ម៉ោង​ក្រោយ​ មន្ត្រី​ជំនាញ​បាន​ឃាត់ខ្លួន​បក្សពួក​ម្នាក់​ទៀត​ ឈ្មោះ​លាប ហេង នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្កា​កែ​ត ក្រុង​បាត់ដំបង និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

បើ​តាម​របាយ​ការ​ណ៍​​របស់​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​បានឱ្យ​​ដឹង​ថា ជាមួយនឹង​ការ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​បំពាន​ច្បាប់​នេះ មន្ត្រី​ជំនាញ​បាន​រឹប​អូស​ថ្នាំ​ញៀន ដែល​គេ​សង្ស័យ​ថា ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​) សរុប​ចំនួន​៤៥​កញ្ចប់ ស្មើនឹង​ទម្ងន់​១៤,៤០​ក្រាម ទូរស័ព្ទ​ដៃ​៦​គ្រឿង និង​សម្ភា​រះ​ប្រើប្រាស​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ក្រោយ​ពី​តាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ និង​រឹប​អូស​វត្ថុ​តាង​បាន​មួយ​ចំនួន ពេល​នេះ​ លោក​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​។

អត្ថបទសរសេរ ដោយ