ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បញ្ចុះ​បឋមសិក្សា​សាងសង់​អាគារ​មួយ​ខ្នង​៥​បន្ទប់ ដោយ​បណ្ឌិត​ប៉ែន ស៊ី​ម៉​ន

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សំណង់​អាគារ​សិក្សា​១​ខ្នង ៥​បន្ទប់​ទុកជា​ចំណងដៃ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ចៅ​ៗ​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​វត្ត​អង្គ​ពន្លឺ…

ខេត្តកំពត ៖ សំណង់​អាគារ​សិក្សា​១​ខ្នង ៥​បន្ទប់​ទុកជា​ចំណងដៃ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ចៅ​ៗ​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​វត្ត​អង្គ​ពន្លឺ ស្ថិត​នៅ​ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ត្រូវ​បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិក្សា​សាងសង់​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​ប៉ែន ស៊ី​ម៉​ន ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករ​ដ្ន​មន្ត្រី​នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា ឯកឧត្តម​ជឹ​ង ផល្លា ឯកឧត្តម នៃ គង់ អភិបាល​នៃ​គណ​អភិបាលរង​ខេត្តកំពត​ជាង​១០០​នាក់ ក្នុង​ពិធី​នេះ​ដែរ ។

បន្ទាប់​ពី​ក្រុង​ពាលី​បួងសួង​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ព្រៃ​ប្រឹក្សា អ្នកតា​ភ្នំ សុំ​ការ​អនុញ្ញាតិ​សាងសង់​តម្រង់ផ្លូវ​ទៅ​រក​សុខ ចម្រើន​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ផង ព្រហ្ម​សាសនា​ផង គម្រប់​គ្រប់​កាលកំណត់ ។

ឯកឧត្តម​បណ្ឌិត ប៉ែន​ស៊ី​ម៉​ន​មាន​ប្រសាសន៍​ថា តប​តាម​សំណូមពរ​របស់​លោកគ្រូ​អ្នកគ្រូ មាតាបិតា អាណាព្យាបាល​សិស្ស​ទាំង​៣​ភូមិ មាន​ភូមិ​ត្រពាំងរុន ត្រពាំង​រាំង និង​ភូមិ​តា​ព្រា​ហ្ម ឃុំ​តានី ក្នុងស្រុក​អង្គរ​ជ័យ ស្តី​ពី​តម្រូវការ​ចាំបាច់​នៃ​ការ​រៀនសូត្រ​របស់​ចៅ​ៗ​សិស្សានុសិស្ស​បឋម​សិក្សា​វត្ត​អង្គ​ព​ន្លី ទើប​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប៊ុ​ន រា​នី​ហ៊ុន​សែន សម្រេច​ផ្ដល់​ជូន​តាម​រយៈ​ឯកឧត្តម​ផ្ទាល់ ។ ដោយ​កំណត់​អោយ​ហើយ​រួចរាល់ ជា​ស្ថាពរ​ក្នុង​រយៈពេល​តែ​១០០​ថ្ងៃ​ប៉ុណ្ណោះ ។ ឯកឧត្តម បាន​ក្រើនរំលឹក​ដល់​ក្រុម​ជាង​សាងសង់​ត្រូវ​គិត​ពី​គុណភាព សោ​ភណ្ឌ​ភាព​ស្រប​តាម​ស្តង់ដា​កំណត់ ។ ឯកឧត្តម បណ្ឌិត​បាន​ប្រគេន​បច្ច័យ​១០​លាន​រៀល សម្រាប់​ការ​កសាង​វត្ត​យស​មេត្រី​ថ្មី ប្រគល់​ថវិការ​ចំនួន​៤​លាន​៥​សែន​រៀល ដល់​អនុ​វិទ្យាល័យ​អង្គ​ភ្នំ​តូច ផ្ដល់​ថវិការ​៦០​ម៉ឺន​រៀល ដល់​ក្រុម​ភ្លេងពិណពាទ្យ​ចែក​ជូន​ចៅ​សិស្សានុសិស្ស​បឋម​សិក្សា​វត្ត​អង្គ​ពន្លឺ​ចំនូ​ន​៣៤៩​នាក់ ម្នាក់​ៗ​ថវិកា​៥​ពាន់​រៀល នំ​បង្កង​១​កំប៉ុង ទឹកដោះគោ​១​ប្រអប់​និង សូកូឡា​១​កញ្ចប់ ។

គួរ​បញ្ជាក់​ថា នេះ​ជា​សំណង់​អាគារ​សិក្សា​ទី​២​ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​ជូន​សាលា​បឋម​សិក្សា​វត្ត​អង្គ​ពន្លឺ​តាម​រយៈ​ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ី​ម៉​ន និង​លោក​ជំទាវ​ក្នុង​រយៈពេល​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ