ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ការពារ​ភូមិ​ម្នាក់​ដើរ​ចូល​ចម្ការ​ចេក​ត្រូវ​ពស់​ចឹក

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេក​ច​ក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រជា​ការពារ​ភូមិ​ម្នាក់ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្រោយ​ត្រូវ​ពស់​មួយ​ក្បាល​ចឹក​ចំ​ជើង​ស្តាំ ខណៈ​កំពុង​ដើរ​ក្នុង​ចម្ការ​ចេក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា…

ខេត្តមណ្ឌលគិរី ៖ សេក​ច​ក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រជា​ការពារ​ភូមិ​ម្នាក់ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្រោយ​ត្រូវ​ពស់​មួយ​ក្បាល​ចឹក​ចំ​ជើង​ស្តាំ ខណៈ​កំពុង​ដើរ​ក្នុង​ចម្ការ​ចេក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុងភូមិ​កោះ​ម្យើ​ល ឃុំ​ណ​ង​ឃី​ណឹ​ក ស្រុក​កោះ​ញែក ។

ប្រធាន​ប៉ុស្តិ៍​នគរបាល​ណ​ង​ឃី​ណឹ​ង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ពស់​ចឹក​ខាងលើ មានឈ្មោះ កែ​ត គុ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ព្នង និង​ជា​ប្រជា​ការពារ​ភូមិ ។ លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ស្ថានភាព​របស់​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ ក្រោយ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ស្រុក​បាន​បន្តិច ក៏​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ខាងលើ បាន​និយាយ​ថា បុរស​ប្រជា​ការពារ​ភូមិ គឺ​ត្រូវ​ពស់ ពភ្លាក់ ចឹក​ដែល​ពស់​នេះ​មាន​ពិស​ខ្លាំង​មិន​ចាញ់​ពស់វែក​នោះ​ទេ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ