ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​នាំស្រីស្នេហ៍ចូលផ្ទះសំណាក់​ត្រឹ​ម​កន្លះ​ម៉ោង នាងរត់ចេញវិញស្រែក​​ផ្អើល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ទើបតែ​មានការ​ផ្អើល នា​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា នេះ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ បាន​ចុះ​ទៅ​តាំង​ផ្ទះ​សំណាក់​មួយ​កន្លែង​យីហោ «​មូ​ន…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ទើបតែ​មានការ​ផ្អើល នា​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា នេះ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ បាន​ចុះ​ទៅ​តាំង​ផ្ទះ​សំណាក់​មួយ​កន្លែង​យីហោ «​មូ​ន មរកត​» ស្ថិត​តាម​​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ក្នងភូម​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដើម្បី​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​លើ​ករណីដែល​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ដួល​បោក​ក្បាល​រង​របួសធ្ងន់  ​ក្រោយមក​ក៏​បាន​ស្លាប់​នៅ​ឯ​មន្ទីរពេទ្យព្រះ​កុសុ​មៈ​ ខណៈ​​ពេល​នាំ​ស្រី​ស្នេហ៍​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​នោះបាន​ប្រហែល​កន្លះ​ម៉ោង ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ចិន​ដែល​ស្លាប់​ខាងលើ ឈ្មោះ HEI HUFENG អាយុ​៤២​ឆ្នាំ ជា​នាយករង​ក្នុងសហគមន៍ «​ហ៊ឺ ណា​ន​» មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

គួរ​បញ្ជាក់​ថា កាលពី​ម៉ោង​១០ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១២ វិច្ឆិកា កន្លង​មក គេ​ឃើញបុរស​ជនជាតិ​ចិន​​រូប​នេះ បាន​បើករថយន្ត​ម៉ាក​ស៊ី​អវីមួយ​គ្រឿង ដោយ​មាន​ដឹក​ស្រី​ស្នេហ៍​ម្នាក់​មក​ដេក​នៅផ្ទះ​សំណាក់​ក្នុង​បន្ទប់​លេខ​A05 ។ ប្រហែល​បាន​ត្រឹម​កន្លះ​ម៉ោងប៉ុណ្ណោះ ត្រូវ​​នាង​​ស្រី​ស្នេហ៍បាន​រត់​ចេញពី​បន្ទប់វិញ ​ស្រែកហៅ​គេ​ជួយ ដោយ​នាង​ប្រាប់​ថា បុរស​នោះ​បាន​ដួល​ក្បាល​​​សន្លប់​។ ពេល​នោះ ក៏​នាំ​គ្នា​ជួយ​គ្រាហ៍ ​បុរស​ចិន​នោះ​ដាក់​តាម​ម៉ូតូ​កង់​៣ដឹក​ទៅ​សង្គ្រោះ តែ​អកុសល​គាត់​ក៏​បាន​ស្លាប់ ហើយក៏​​ដឹកសាកសព​​​ទៅ​​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ។

លុះ​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា ដដែល ការ​ស្លាប់​របស់​ជនជាតិ  ​ត្រូវ​បានដឹង​ដល់​សមត្ថកិច្ច រួម​ ទាំង​ស្ថានទូតចិន ទើបមានការ​​​ចុះ​មក​ពិនិត្យ​នៅផ្ទះសំណាក់ «មូន មរកត» នោះ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ