ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​នេះ​ហើយ​ដែលជាឃាតករស៊ីឈ្នួល ​គប់​គ្រាប់បែកនិង​បា.ញ់​រះ​លើ​សមត្ថកិច្ច​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​អន្លង់​វែង​ខេត្តឧត្តរមានជ័យ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​ថា សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ដែល​បាន​បោក​គ្រាប់បែក និង​បាញ់​មក​លើ កម្លាំង​អាវុធហត្ថ នៅ​ពេល​ចុះ​ប្រតិបត្តិការ​អនុវត្តន៍​ដីកា​បណ្តាល​ឱ្យ​មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប​ម្នាក់​រង​របួស​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃមុន…

ខេត្តឧត្តរមានជ័យ ៖ តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​អន្លង់​វែង​ខេត្តឧត្តរមានជ័យ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​ថា សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ដែល​បាន​បោក​គ្រាប់បែក និង​បាញ់​មក​លើ កម្លាំង​អាវុធហត្ថ នៅ​ពេល​ចុះ​ប្រតិបត្តិការ​អនុវត្តន៍​ដីកា​បណ្តាល​ឱ្យ​មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប​ម្នាក់​រង​របួស​ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃមុន ។

មន្ត្រី​អាវុធហត្ថ​ស្រុក​បានឱ្យ​ដឹង​ទៀត​ថា ដោយ​កម្លាំង​អាវុធហត្ថ​ខេត្តឧត្តរមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង អាវុធហត្ថ​ខេត្តសៀមរាប​បាន​ធ្វើការ​តាម​ប្រមាញ់​ជនសង្ស័យ​អស់​រយៈពេល​២​ថ្ងៃក្រោយ​ពី​ជនសង្ស័យ​គប់​គ្រាប់បែក និង​បាញ់​រះ​មក​លើ​សមត្ថកិច្ច​ទើប​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខណៈ​ដែល​ជនសង្ស័យ​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ក្នុងភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ហ៊ា​ប ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រួម​នឹង​បក្ខពួក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ស៊ីឈ្នួល​សម្លាប់​មនុស្ស កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​កម្លាំង​អាវុធហត្ថ​ខេត្តឧត្តរមានជ័យ និង​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប តាម​ប្រមាញ់​តាំងពី​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​បាន​គប់​គ្រាប់បែក និង​បាញ់​សន្ធាប់​មក​លើ​កងកម្លាំងប្រដាប់អាវុធ​បណ្តាល​ឲ្យ​រង​របួស​មន្ត្រី​អាវុធ​ម្នាក់ ហើយ​ក្រុម​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​តែ​ក្រោយ​ពី​កម្លាំង​សមត្ថ​តាម​ប្រមាញ់​អស់​រយៈពេល​ច្រើន​ថ្ងៃ​ទើប​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហ៊ា​ប ធី និង​ធ្វើការ​ដកហូត​បាន​កាំភ្លើង​ម៉ាក K59 ចំនួន​១​ដើម និង​គ្រាប់​ចំនួន​៦​គ្រាប់ ចំណែក​បក្ខពួក​បាន​រត់គេច​ខ្លួន​បាត់ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ហ៊ា​ប ធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ពាក់​ព​ន្ធ័​ករណី​ឃាតកម្ម​នៅ​ខេត្តកណ្តាល ហើយ​រត់គេច​ខ្លួន​មក​ក្នុងភូមិ​សាស្ត្រ ព្រំប្រទល់ ខេត្តឧត្តរមានជ័យ និង​ខេត្តសៀមរាប ស្ថិត​ក្នុងភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​។ នៅ​ពេល​សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​ចាប់​ក៏​ត្រូវ​បាន​ជនសង្ស័យ​គប់​គ្រាប់បែក​ចំនួន​២​គ្រាប់ និង​បាញ់​រះ​មក​លើ​ក្រុម​សមត្ថកិច្ច​អាវុធហត្ថ​បណ្តាល​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ុយ ច​យ ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ឲ្យ​រង​របួសស្រាល​ត្រង់​ជើង រីឯ​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​បាត់​ស្រមោល​តែ​ម្ដង ៕

https://www.youtube.com/watch?v=jPhkaMgfKAU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ