ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីមិននៅឃើញប្រពន្ធគេដេកទំនង បើក​មុង​ចូល​ទៅ​ចាប់រំលោ.ភ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​បើក​មុង​ចូល​ទៅ​ចាប់រំលោភ​ប្រ​ព​ន្ធ្ធ​គេ​ទាំង​កំរោល​ដែល​កំពុង​ដេក​ជាមួយ​កូន​ពីរ​នាក់​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​បើក​មុង​ចូល​ទៅ​ចាប់រំលោភ​ប្រ​ព​ន្ធ្ធ​គេ​ទាំង​កំរោល​ដែល​កំពុង​ដេក​ជាមួយ​កូន​ពីរ​នាក់​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​នៅ​ក្នុងស្រុក​កោះធំ ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ ស្រ៊​ន ស្រ៊ុ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​រា​ម្មា ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស​.​គ​.​ស ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ស្រុក​កោះធំ ខេត្ដកណ្ដាល មុខរបរ​មេផ្ទះ ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជន​រង​គ្រោះ​កំពុង​តែ​ដេក​ក្នុង​មុង​ជាមួយនឹង​កូនប្រុស​ពីរ​អ្នក​ទៀត​ក្រោយ​ពេល​ប្ដី​របស់​ជន​រង​គ្រោះ​បាន​ទៅ​ស៊ីឈ្នួល​កាប់​ជ្រូក​ឱ្យ​គេ​នៅ​ខាង​មុខ​ផ្ទះ ។​លុះ​ក្រោយ​ពេល​ឃើញ​ប្ដី​មិន​នៅផ្ទះ​ដូចនេះ ជនសង្ស័យ​ឈ្មោះ ស្រ៊​ន ស្រ៊ុ​យ បាន​ចូល​ទៅ​ក្នុងផ្ទះ​លប​បើក​មុង​ចូល​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ​រំលោភ​សេពសន្ថវៈ ប៉ុន្ដែ​ដោយ​ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់​ក៏​បាន​ច្រាន និង​ធាក់​ជនសង្ស័យ​ចេញ​ហើយ​ស្រែក​ឱ្យ​គេ​ជួយ បន្ទាប់​មក​ផ្អើល​ឆោឡោ​ឡើង​ជនសង្ស័យ​បាន​រត់គេច​បាត់​តែ​ម្ដង ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ស្គាល់​ជនសង្ស័យ​ច្បាស់ ។ ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ស្ដី​តែ​ម្ដង ។
ក្រោយ​ទទួល​បាន​បណ្ដឹង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី ធ្វើការ​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​ចូល​ទៅ​ក្នុង​មុង​របស់​ជន​រង​គ្រោះ​ក្នុង​គោលបំណង​ដើម្បី​ចាប់រំលោភ​សេពសន្ថវៈ​ជន​រង​គ្រោះ​ប្រាកដ​មែន ដោ​យា​សារ​តែ​ប្ដី​នាង​ពុំ​នៅ​តែ​ត្រូវ​នាង​ដឹងខ្លួន​ទាន់​រួច​ធាក់​ខ្លួន​ចេញ​រួចខ្លួន​បាន​គេចខ្លួន​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ