រថយន្ត​ថៃ​កៀរ​ម៉ូតូ​ពលករ​ខ្មែរ​របួសធ្ងន់​ស្លាប់​ក្នុង​មន្ទីរពេទ្យ


ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ ក្រោយ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ រថយន្ត​ថៃ​កៀរ​ម៉ូតូ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​សព​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ម៉ោងជាង​០៥​ល្ងាច ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

ជន​រង​គ្រោះ​ឈ្មោះ ស ច​ន្ថា អាយុ​៣៤​ឆ្នាំ ជា​កម្មករ​រោងចក្រ នៅ​ក្នុង​ខេត្ត​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​ស្ទឹង​ចាស់ ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ តាម​សាច់ញាតិ​ប្រាប់​ថា ជន​រង​គ្រោះ​ជួប​ឧប្បត្តិហេតុ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ថៃ​កៀរ​ដួល​របួសធ្ងន់ ហើយ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ តាំងពី​ព្រឹក​ថ្ងៃ​ទី​០៦ ឆ្នាំ​វិច្ឆិកា ឆ្នាំ​២០១៧ ទើប​ស្លាប់​នៅ​ម៉ោងជាង​០៤​ទាប​ភ្លឺ​ព្រឹក ថ្ងៃ​ទី​១៣ ខែ​ឆ្នាំ​ដដែល ។ តាម​សាច់​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស​កំព្រា​ទៅ​រស់នៅ​ប្រទេស​ថៃ​តាំងពី​ក្មេង ។ សព​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ