ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ច្របាច់​ស្រឿ​សរសៃចុះឡើងៗ ផ្អើលបាត់លុយជិត​១ពាន់ដុល្លារ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ផឹកស៊ី​ក្នុង​ហាង​ម៉ាស្សា​ជាមួយ​ថៅកែ​ជា​មិត្តភក្តិ ក៏​ឲ្យ​ស្ត្រី​ម៉ាស្សា​២​នាក់​ច្របាច់​ស្រឿ​សរសៃ​ឲ្យ តែ​មិន​ទាន់​បាន​ម៉ាស្សា​ផង​ពួក​នាង​ៗ​ក៏​សម្រេចចិត្ត​លែង​ម៉ាស្សា​ឱ្យ​វិញ ពេល​បើក​កាបូប​ក៏​មានការ​ឆោឡោ​ថា បាត់​លុយ​អស់​ជិត​១.០០០​ដុល្លារ​​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ផឹកស៊ី​ក្នុង​ហាង​ម៉ាស្សា​ជាមួយ​ថៅកែ​ជា​មិត្តភក្តិ ក៏​ឲ្យ​ស្ត្រី​ម៉ាស្សា​២​នាក់​ច្របាច់​ស្រឿ​សរសៃ​ឲ្យ តែ​មិន​ទាន់​បាន​ម៉ាស្សា​ផង​ពួក​នាង​ៗ​ក៏​សម្រេចចិត្ត​លែង​ម៉ាស្សា​ឱ្យ​វិញ ពេល​បើក​កាបូប​ក៏​មានការ​ឆោឡោ​ថា បាត់​លុយ​អស់​ជិត​១.០០០​ដុល្លារ​​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​ហាង​ម៉ា​ស្សា​ដៃ​ចំណាន ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វត្ត​អង្គ​តា​មិ​ញ ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ​ហួត សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​មន្ត្រី​នគរបាល រីឯ​នារី​ម៉ាស្សា​ជាប់ចោទ​មាន​គ្នា​២​នាក់ ឈ្មោះ យឿ​ន ស្រី​ពៅ អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ប៉ន ស​ម្ភ​ស្ស អាយុ​២៨​ឆ្នាំ រស់នៅ​ហាង​ម៉ាស្សា​ជាមួយ​គ្នា ។បើ​តាម​បុរស​ដែល​អះអាង​ថា​បាត់​លុយ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​មក​លេង​ថៅកែ​ហាង​ម៉ាស្សា​ដែល​ជា​មិត្តភក្តិ​នឹង​គ្នា​ហើយ​ក៏​ជា​មន្ត្រី​នគរបាល​មួយ​រូប​ដែរ ដោយ​មក​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​ជាមួយ​ថៅកែ​ហាង​ម៉ាស្សា​និង​ស្ត្រី​ម៉ាស្សា​អស់​ស្រា​បៀរ​១​កេស ។

ប្រភព​បន្ត​ថា លុះ​ពេល​ផឹកស៊ី​ស្រវឹង​ស្រឿង​ៗ គាត់​ត្រូវ​បាន​ស្ត្រី​ម៉ាស្សា​២​នាក់​ខាងលើ​នាំ​ទៅ​ម៉ាស្សា​ឱ្យ ដោយ​ដោះ​សម្លៀក​បំពាក់​អស់​ទុក​នៅ​ខាងក្រៅ សល់​តែ​ខោខ្លី​ហើយ​បាន​ដើរ​ចូល​បន្ទប់ តែ​មិន​ទាន់​បាន​ម៉ាស្សា​ឱ្យ​ទេ ដោយសារ​ខឹង​ស្ត្រី​ម៉ាស្សា​ឈ្មោះ ប៉ន ស​ម្ភ​ស្ស ហើយ​នារី​ម៉ាស្សា​នោះ​ក៏​បាន​ខឹង​វិញ​ដែរ មិនដឹង​ថា​លូកលាន់​អី​ទេ ក៏​ឈប់​ម៉ាស្សា​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ចេញពី​កន្លែង​ម៉ាស្សា​វិញ បុរស​នោះ​បាន​នាំ​ម្ចាស់​ហាង​ទៅ​ចូល​ខារ៉ាអូខេ ដោយ​និយាយ​ថា​រូបគេ​ជា​អ្នក​ចេញ​លុយ និង​បាន​ហុច​កាបូប​ឲ្យ​មើល លុយ​របស់​គាត់​មាន​ចំនួន​៨៨៥​ដុល្លារ តែ​ជា​លុយ​គេ​ផ្ញើ​ទេ ។លុះ​ពេល​ថៅកែ​ហាង​ម៉ាស្សា​បើក​មើល​កាបូប​លុយ គឺ​មិន​មាន​លុយ​សូ​ម្បី​តែ​មួយ​រៀល​ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​បាន​នាំ​ស្ត្រី​ម៉ាស្សា​ទាំង​២​នាក់​ខាងលើ​ទៅ​សួរនាំ​នៅ​ប៉ុ​សិ៍្ត​ប៉ូលិស​។ ពេល​សមត្ថកិច្ច​សួរនាំ ស្ត្រី​ម៉ាស្សា​ទាំង​២​នាក់​ខាងលើ​បាន​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​បដិសេធ​រៀង​ៗ​ខ្លួន ទោះជា​យ៉ាងណា​បុរស​រូប​នេះ​នៅ​តែ​ចោទប្រកាន់​ទៅ​លើ​នារី​នោះ​ដដែល ។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​ម៉ាស្សា ឈ្មោះ​យឿ​ន ស្រី​ពៅ ដោយ​មាន​គ្រឿងអលង្កា​នៅ​ជាប់​នឹង​ខ្លួន ថៅកែ​ប្រុស​ជា​អ្នក​ធានា​ឲ្យ​ដោះ​លែង​វិញ ចំណែក​ស្ត្រី​ម៉ាស្សា​ម្នាក់​ទៀត​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​ឱ្យមក​ដោះស្រាយ និង​បាន​ធានា​ឱ្យ​ត្រឡប់​ទៅ​វិញ​ដែរ ៕

អត្ថបទសរសេរ ដោយ