ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សន្យា​នឹង​ជួយ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ប្រទេស​ចិន ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្ដេច​តេ​ជោ ហ៊ុន​ សែន ថ្មី​ៗ​នេះ​បាន​សន្យា​ថា ​ប្រទេស​ចិន​នឹង​ជួយ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​បោស​សម្អាត​​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ឲ្យ​បាន​រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​ ​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ប្រទេស​ចិន ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្ដេច​តេ​ជោ ហ៊ុន​ សែន ថ្មី​ៗ​នេះ​បាន​សន្យា​ថា ​ប្រទេស​ចិន​នឹង​ជួយ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​បោស​សម្អាត​​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ឲ្យ​បាន​រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​

​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន​ សែន​ បាន​ឲ្យ​ដឹង​ថា ​ជំនួប​ពិភាក្សា​​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា លក្ខណៈ​ទ្វេរ​ភាគី​រវាង សម្តេច​តេ​ជោ ជាមួយ​លោក លី កឺ​ឈៀង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​​ហ្វី​លី​ពី​ន​នោះ លោក​លី កឺ​ឈៀង បាន​សម្តែង​សេចក្តី​រីករាយ​ដែល​បាន​ជួប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ម្តងទៀត ​ក្នុង​នាម​ជា​មិត្ត​ចាស់​របស់​ចិន​។

​លោក​បន្ត​ថា​ នេះ​គឺ​បាន​បង្ហាញ​បង្ហាញ​ច្បាស់​អំពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ធ​កាន់តែ​ល្អ​ប្រសើរ​ជា​លំដាប់​រវាង​កម្ពុជា និង​ប្រទេស​ចិន ជា​ពិសេស​គឺ​រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​។

​លោក​លី កឺ​ឈៀង បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​រួម​គ្នា​ជំរុញ​ទំនាក់ទំនង​មិត្តភាព​រវាង​​ប្រទេស​ទាំង​ពីរ​ឱ្យ​ដល់​កម្រិត​កាន់តែ​ខ្ពស់​ថែម​ទៀត​។ ភាគី​មិត្ត​ចិន​បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា ការ​ដោះ​មីន ​និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ជា​សកម្មភាព​អ​ទិ​ភាព​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ជួយ​ប្រទេស​នានា ដែល​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​នេះ​។

​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ហ៊ុន​សែន​បាន​ឲ្យ​ដឹង​ថា​៖ «​ភាគី​មិត្ត​ចិន​សន្យា​ថា​នឹង​ជួយ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ឱ្យ​បាន​ឆាប់រហ័ស ​និង​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើការ​ពិភាក្សា​លើ​ទិដ្ឋភាព​ជាក់ស្តែង ហើយ​ដាក់​ជូន​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ពិនិត្យ និង​សម្រេច​ឱ្យ​បាន មុន​ពេល​ទស្សន​កិច្ច​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី​ចិន​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ