ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​សេដ្ឋកិច្ច​អាស៊ាន​-​អា​មេ​រិ​ក ឆ្នាំ​២០១៦ មាន​ជាង ២១១​ពាន់​លាន​ដុល្លា​រអា​មេ​រិ​ក​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ស្នើ​ឱ្យ​អាស៊ាន បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ឱ្យ​កាន់តែ​ខ្លាំងក្លា​ជាង​មុន ។ នេះ​បើ​យោង​​តាម​ព័ត៌មាន​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ស្នើ​ឱ្យ​អាស៊ាន បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ឱ្យ​កាន់តែ​ខ្លាំងក្លា​ជាង​មុន ។ នេះ​បើ​យោង​​តាម​ព័ត៌មាន​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​តេ​ជោ​បាន​បង្ហោះ​សារ​ដោយសរសេរ​ថា​ លោក ត្រាំ​ បាន​ថ្លែង​បែប​នេះ​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​កំពូល​លើក​​ទី​៥ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ​នៃ​ទំនាក់ទំនង​សន្ទនា អាស៊ាន​-​សហរដ្ឋអាមេរិក​នៅ​មជ្ឈមណ្ឌល​សន្និសីទ​វប្បធម៌​ម៉ានីល ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វី​លី​ពី​ន ។​

​សម្តេច​តេ​ជោ​បញ្ជាក់​ថា​៖ «​លោក​ប្រធានាធិបតី​អា​មេ​រិ​កបាន​ស្នើ​ឲ្យ​អាស៊ាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពោល​គឺ​កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ ​ទំហំ​សេដ្ឋកិច្ច​អាស៊ាន អា​មេ​រិ​ក​ជាង ២១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ឯកឧត្តម គឺ​នៅ​តែ​គាំទ្រ​នូវ​តួនាទី​ស្នូល​របស់​អាស៊ាន​»​។

​មេដឹកនាំ​អាស៊ាន អា​មេ​រិ​ក បាន​ប្តេជ្ញា​ខ្ពស់​លើ​ការ​អនុវត្ត​ផែនការ​សកម្មភាព ទាំង​ពេល​បច្ចុ​ប្បន្ន​ទៅ​អនាគត លើ​យន្តការ​ដែល​មាន​ស្រាប់​ និង​លើ​គ្រប់​វេទិកា​ទាំងអស់ ព្រមទាំង​បាន​ឈាន​ទៅ​ដល់​ការ​អនុម័ត​លើ​សេចក្តីថ្លែងការណ៍ នៃ​ការ​ប្រារ​ព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​រវាង​អាស៊ាន អា​មេ​រិ​ក និង​ទិស​ដៅ​ទៅ​អនាគត​​​មេដឹកនាំ​​នៃ​ប្រទេស​​អាស៊ាន​ទាំង​១០ រួម​ទាំង​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​យាង​ និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នេះ​។ មេដឹកនាំ​នៃ​ប្រទេស​​អាស៊ាន និង​សហរដ្ឋអាមេរិក បាន​ចូលរួម​អបអរសាទរ​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​​ខួប​អនុស្សាវរីយ៍​៤០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន សហរដ្ឋអាមេរិក ពិសេស​​បាន​គាំទ្រ​ការ​អនុម័ត​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន សហរដ្ឋអាមេរិក​។

​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ មេដឹកនាំ​អាស៊ាន​បាន​លើកទឹកចិត្ត​ដល់​សហរដ្ឋអាមេរិក បន្ត​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ​វ័យក្មេង និង​ការ​កសាង​សមត្ថភាព​យុវជន និង​ស្ត្រី​តាម​រយៈ​ការ​ផ្តល់​នូវ​អាហារូបករណ៍​បន្ថែម​ដល់​សិស្ស និង​និស្សិត​បណ្តា​ប្រទេស​អាស៊ាន និង​ស្វាគមន៍ ចំពោះ​ការ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន សហរដ្ឋអាមេរិក និង​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ដល់​ការ​កសាង​​សហគមន៍​អាស៊ាន ជា​ពិសេស​ការ​គាំទ្រ​ចំពោះ​តួនាទី​ស្នូល​របស់​អាស៊ាន នៅ​ក្នុង​និម្មាបនកម្ម​តំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ