ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia 2 ៖ សាក​តែ​ម្តង​លេង​ម៉ា​ឆ្អែត មិន​មានការ​រំខាន​រឿង​អស់​ថ្ម​ទៀត​ឡើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​កម្ពុជា ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៧ ៖ HMD Global ដែល​ជា​ក្រុមហ៊ុន​មាន​អាជ្ញា​ប័ណ្ណ​ផ្តាច់មុខ​ទូរស័ព្ទ Nokia នៅ​ថ្ងៃនេះ…

ប្រទេស​កម្ពុជា ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៧ ៖ HMD Global ដែល​ជា​ក្រុមហ៊ុន​មាន​អាជ្ញា​ប័ណ្ណ​ផ្តាច់មុខ​ទូរស័ព្ទ Nokia នៅ​ថ្ងៃនេះ បាន​ប្រកាស​សម្ពោធ​បង្ហាញ​រូបរាង​ទូរស័ព្ទ​ដៃ​ថ្មី​ម៉ូ​ដែល Nokia 2 នៅ​ប្រទេស​កម្ពុជា ។

ទូរស័ព្ទ​Nokia គឺជា​ប្រភេទ​ទូរស័ព្ទ​ដែល​ល្បីឈ្មោះ​ចំពោះ​សមត្ថភាព​ក្នុង​ការ​កាន់​ថ្ម​បាន​យូរ ហើយ​ថ្ងៃនេះ​ផង​ដែរ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី នាំ​មក​នូវ​ភាព​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ជាមួយនឹង​ថាមពល​ថ្ម​ដែល​កាន់​បាន​យូរ​រហូត​ដល់​ទៅ​២​ថ្ងៃ ទូរស័ព្ទ​ដៃ​ថ្មី​ម៉ូ​ដែល Nokia 2 ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​បាន​យូរ មិន​ងាយ​អស់​ថ្ម ខុស​ប្លែក​ពី​ទូរស័ព្ទ​ដទៃ​ទៀត​ដែល​ត្រូវការ​សាក​ថ្ម ជា​ញឹកញាប់ ។

សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​កាន់​ថ្ម​បាន​យូរ​ដល់​ទៅ​២​ថ្ងៃ មិន​បាន​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​អន់​ថយ​ក្នុង​ប្រតិបត្តិការ​ដទៃ​ទៀត​នោះ​ឡើយ​។ ទូរស័ព្ទ​ដៃ​ថ្មី​ម៉ូ​ឌែ​ល​Nokia 2 ផ្ដល់​នូវ​បច្ចេកវិទ្យា រួម​បញ្ចូល​គ្នា​រវាង​ប្រតិបត្តិ​ករ Qualcomm® Snapdragon ™ Mobile Platform អេ​ក្រង់ ៥​អ៊ី​ញ ថែម​ទាំង​គុណភាព display ខ្ពស់ និង​ប្រព័ន្ធ​ប្រតិបត្តិការ AndroidTM ចុង​ក្រោយ​បំផុត ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ដើម្បី​បំពេញ​តម្រូវការ​​ជា​ទី​ពេញចិត្ត​ដល់​អ្នក​ប្រើប្រាស់​គ្រប់​ពេលវេលា និង​ជា​រៀងរាល់ថ្ងៃ ។

លោក ជូ​ហូ សា​វី​កាស (Juho Sarvikas) ប្រធាន​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន HMD Global បាន​មាន​ប្រសាសន៍​ថា​៖«​បច្ចុប្បន្ន មនុស្ស​ជា​ច្រើន​ពឹង​អា​ស្រ​យ័​លើ​ទូរស័ព្ទ​របស់​គាត់ ហើយ​ពួក​គាត់​ត្រូវ​មានការ​ក្រើនរំលឹក​រឿង​សាក​ថ្ម​ទូរស័ព្ទ​របស់​គាត់​ពេល​ចេញ​ទៅ​ណា​មក​ណា ដើម្បី​រក្សា​ទំនាក់ទំនង​បាន​ពេញ​មួយ​ថ្ងៃ ។ យើង​គិត​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ​​មិន​ត្រូវ​បង្អាក់​ឡើយ ហើយ​នេះ​ជា​មូលហេតុ​ដែល​យើង​បង្កើត​ស្មា​ត​ហ្វូ​ន​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ទូរស័ព្ទ​បាន​រយៈពេល​យូរ នៅ​ពេល​ឧបករណ៍​ផ្សេង​ទៀត​ត្រូវ​ផ្អាក​ដំណើរ​ការ​ដើម្បី​សាក​ថ្ម​»​។ «​ជាមួយនឹង​ទូរស័ព្ទ Nokia 2 យើង​ចង់​សង្កត់​បន្ថែម​លើ​បទ​ពិសោធន៍​​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ដ៏​ពិសេស បន្ថែម​ពីលើ​ថាមពល​ថ្ម​កាន់​បាន​យូរ ដែល​អតិថិជន​ទាំងអស់​រំពឹង​ចង់បាន​ពី​ទូរស័ព្ទ Nokia​។ ដើម្បី​ធ្វើ​ឲ្យ​ការ​រំពឹង​ទុក​នេះ​ក្លាយទៅជា​ការ​ពិត គ្រប់​ផ្នែក​ទាំងអស់​នៃ​ទូរស័ព្ទ Nokia 2 រាប់​ចាប់ពី display ទៅ​ដល់​ថាមពល​ថ្ម ពី​chipset ទៅ​ដល់​ការ​រចនា​ប្រព័ន្ធ​ខាងក្នុង ទាំង​អស់នេះ​ត្រូវ​ផលិត​ឡើង​ឲ្យ​ស៊ី​ថាមពល​តិច​បំផុត​ពី​បន្ទះ​ថ្ម​ដ៏​ធំ​មួយ ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​ស្មា​ត​ហ្វូ​ន​ដែល​កាន់​ថ្ម​បាន​យូរ ដែល​អ្នក​ប្រើប្រាស់​អាច​ពឹងផ្អែក​បានជា​និច្ច​ពេល​ត្រូវការ​»​។

ផលិត​ឡើង​ដើម្បី​ដំណើ​ការ​រយៈពេល​យូរ និង​គ្រប់​កាលៈទេសៈ
ទូរស័ព្ទ​ដៃ​ថ្មី​ម៉ូ​ដែល Nokia 2 រចនា​ឡើង​ផ្ដោត​លើ​ភាព​ធន់​មាំ​ជាងគេ និង​ចំណុច​សំខាន់​ៗ​ឆ្លុះ​បញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់​ទូរស័ព្ទ Nokia គឺ​គុណភាព ភាព​សាមញ្ញ និង​ភាព​អាច​ជឿជាក់​បាន ។ ស៊ុម​រលោង​របស់​ស្មា​ត​ហ្វូ​ន Nokia 2 ត្រូវ​ផលិត​ឡើង​យ៉ាង​ម៉ត់ចត់​ពី​អាលុយ​មីញ៉ូម ស្រប​ពេល​ដែល​កញ្ចក់ Corning® Gorilla® ត្រូវ​បាន​បំពេញបន្ថែម​ដោយ​សារ​ធាតុ​បូ​លី​កាបូ​ណេ​ត នៅ​ផ្នែក​ខាងក្រោយ​នាំ​មក​នូវ​អារម្មណ៍​ដ៏​អស្ចារ្យ ព្រមទាំង​គុណភាព​ល្អ​ឥត​ខ្ចោះ​ដែល​អ្នក​ប្រើប្រាស់​រំពឹង​ទុក​ពី​ស្មា​ត​ហ្វូ​ន Nokia​។

សមាសធាតុ​ដ៏​ល្អ​ប្រណីត និង​រចនាបថ​ប្រកប
ដោយ​គំនិត​ច្នៃប្រឌិត និង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ រួម​គ្នា​បង្កើត​បាន​នូវ​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ដ៏​រស់​រវើក រូបរាង​ទាន់សម័យ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​រីករាយ​នឹង​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​សមរម្យ ជាប់​ធន់ និង​កាន់​ថ្ម​បាន​យូរ ។

សេរីភាព​ក្នុង​ការ​ធ្វើការ​ងារ​បាន​ច្រើន
ទូរស័ព្ទ​ដៃ​ថ្មី​ម៉ូ​ដែល Nokia 2 មិន​ត្រឹមតែ​មាន​ថាមពល​ថ្ម​ខ្ពស់​ដល់​ទៅ 4100 mAh បំពាក់​ដោយ​អេ​ក្រង់​ទំហំ​៥​អ៊ី​ញ ប្រភេទ LTPS LCD HD display ផ្តល់​នូវ​រូបភាព​ភ្លឺ​ថ្លា​ត្រជាក់​ភ្នែក ស្រប​ពេល​ដែល​ថាមពល​ស៊ី​ថ្ម​តិច​បំផុត​នោះ​។ Nokia 2 ថែម​ទាំង​ផ្តល់​ឲ្យ​អ្នក​នូវ​សេរីភាព​នៃ​ការ​កម្សាន្ត​ដ៏​សម្បូរ​បែប ចាប់ផ្តើម​ពី​ការ​ទស្សនា​វី​ដេ​អូ HD រូបថត​គុណភាព​ច្បាស់ ស្តាប់​បទ​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត ការ​កម្សាន្ត​លើ​បណ្តាញ​សង្គម​នានា និង​ការ​ឆែក​អ៊ីន​ធើ​រ​ណេ​ត​ជាដើម ដោយ​មិន​ព្រួយបារម្ភ​ពី​ការ​អស់​ថ្ម​ឡើយ​។

ទូរស័ព្ទ​ដៃ​ថ្មី​ម៉ូ​ដែល Nokia 2 អាច​ឲ្យ​អ្នក​ថតរូប​ភាព​បាន​យ៉ាង​ស្រស់​ស្អាត​អស្ចារ្យ​គ្រប់​ពេល ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ទំហំ​៨ មេ​ហ្គា​ភិ​ច​សែ​ល​ដែល​មានមុខ​ងារ automatic scene detection និង auto focus​។ រីឯ​កាមេរ៉ា​ខាង​មុខ​ទំហំ 5MP អាច​ឲ្យ​អ្នក​ចាប់​រូបភាព​បាន​គ្រប់​ជ្រុងជ្រោយ ។ អ្នក​នឹង​ទទួល​បាន​ទំហំ​ផ្ទុក​សម្រាប់​រូបភាព​តាម​ដែល​អ្នក​ចង់បាន​ទៅ​ក្នុង​memory card slot និង​ទំហំ​ផ្ទុក​រូបភាព និង​វី​ដេ​អូ​ឥត​ដែន​កំណត់​ទៅ​ក្នុង Google Photos​។

ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​ល្អ​ឥត​ខ្ចោះ មាន​សុវត្ថិភាព និង​អាច​ធ្វើ​បច្ចុប្បន្នភាព​ជា​និច្ច ស្មា​ត​ហ្វូ​ន Nokia 2 តែងតែ​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​ល្អ​ឥត​ខ្ចោះ មាន​សុវត្ថិភាព និង​បច្ចុប្បន្នភាព​ទាន់សម័យ​ជា​និច្ច ជាមួយនឹង​មុខងារ​ដ៏​វៃឆ្លាត​ដូច​ជា Google Assistant ។ ដំណើរការ​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android Nougat និង Android Oreo ready អាច​ឲ្យ Nokia 2 ទទួល​បាន​បច្ចុប្បន្នភាព​សុវត្ថិភាព​ប្រចាំខែ ដូច្នេះ​អ្នក​អាច​ទុកចិត្ត​បាន​ថា ទូរស័ព្ទ​របស់​អ្នកមាន​សុវត្ថិភាព និង​មាន​បច្ចុប្បន្នភាព​ជា​និច្ច​។

ពណ៌ និង​តម្លៃ
Nokia 2 ពណ៌​ខ្មៅ​មាន​លក់​នៅ​ទីផ្សារ​កម្ពុជា ដែល​រាល់​ការ​ទិញ​Nokia 2 ក្នុង​តម្លៃ​ត្រឹមតែ ១០៩​ដុល្លារ​តែ​ប៉ុណ្ណោះ នឹង​មានការ​ថែម​ជូន លេខ​ទូរស័ព្ទ Smart តម្លៃ​២៩​ដុល្លារ និង​គម្រោង Smart ធំ​ហ្ម៎ង​! សម្រាប់​៨​ស​ប្តា​ហ៍​។

គួរ​រំលឹក​ដែរ​ថា ប្រមាណ​២​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ក្រុមហ៊ុន HMD Global នៅ​កម្ពុជា​បាន​ចេញ​ស្មា​ត​ហ្វូ​ន​ចំនួន ២ ម៉ូ​ដែល គឺ Nokia 8 ដែល​ជា​ស្មា​ត​ហ្វូ​ន​នាំមុខ​គេ​ក្នុង​ចំណោម​ស៊េរី​ទូរស័ព្ទ Nokia ហើយ​សរុប​ទាំងអស់ HMD Global នៅ​កម្ពុជា​បាន​ចេញ​ស្មា​ត​ហ្វូ​ន​ចំនួន​៥​ម៉ូ​ដែល Nokia 3 Nokia 5 Nokia6 Nokia 8 និង Nokia 2 ដែល​ជា​ម៉ូ​ដែល​ចុង​ក្រោយ​គេ​បង្អស់​ជាមួយ​តម្លៃ​យ៉ាង​សមរម្យ ហើយ​មាន​សមត្ថភាព​កាន់​ថ្ម​ខ្ពស់​បាន​រហូត​ដល់​ទៅ​២​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ