ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះចេះ​ចាប់​ទាន់ កុំអី ជីវិតប្រពន្ធនិងកូនត្រូវក្ស័យ​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​សំឡូត​ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ស្រវឹងស្រា ​បាន​​យក​កាំភ្លើង​អាការដែលលាក់ទុក ​មក​​គំរាម​បាញ់​សម្លាប់​ប្រពន្ធ​និង​​កូន កើតឡើង​កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​១២ វិច្ឆិកា ស្ថិត​ក្នុង​ក្រុម​ទី​២…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​សំឡូត​ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ស្រវឹងស្រា ​បាន​​យក​កាំភ្លើង​អាការដែលលាក់ទុក ​មក​​គំរាម​បាញ់​សម្លាប់​ប្រពន្ធ​និង​​កូន កើតឡើង​កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​១២ វិច្ឆិកា ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​កណ្តាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ ឈ្មោះ​ហុង ស្រេង អាយុ​៥៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​សួ​ស ផ​ល្លី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ ក្នុងនោះ កម្លាំង​​ដក​​បាន​កាំភ្លើង AK ស្វាយ​បទ​១​ដើម​  និងបង់​១ (មាន​១៧​គ្រាប់) ។

ទាក់ទិន​ករណី​នេះ ត្រូវ​បាន​ប្រភព​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ខាងលើ​បាន​ផឹកស្រា​ស្រវឹង​ជោក​ខ្លួន រួច​ក៏រករឿងរហូត​​មាន​​ទំនាស់ពាក្យ​​ជាមួយ​ប្រពន្ធ​។ ក្រោយមក ​​ជន​នេះ ​បាន​យក​កាំភ្លើង​មក​​គំរាម​បាញ់ ។ តែ​ពេល​នោះ ក៏​ត្រូវ​បា​ន​គេរត់មក​​រាយការណ៍​​​​មក​កម្លាំងនគរបាល​ទាន់ ទើប​​​ចុះ​ចាប់ខ្លួន​​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង បាន​បញ្ជូន​មក​កាន់​ប៉ុស្តិ៍ ដើម្បី​ធ្វើ​កំណត់ហេតុ និង​សាកសួរ​ពី​ប្រភព​កាំភ្លើង​ផង​ដែរ ។

អត្ថបទសរសេរ ដោយ