ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូងបាន២នាក់ យូរទៅបានកាន់តែច្រើន

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្រុសស្រីជា៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងបានមួយចំនួនចាត់ការតាមនីតិវិធី ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលក្រុងច្បារមនសហការជាមួយការិយាល័យគ្រឿងញៀន…

ខេត្តកំពង់ស្ពឺ ៖ ប្រុសស្រីជា៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងបានមួយចំនួនចាត់ការតាមនីតិវិធី ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលក្រុងច្បារមនសហការជាមួយការិយាល័យគ្រឿងញៀន លោកវរសេនីយ៍ឯក ម៉ាត់ ធុច ស្នងការរង និងមានការសម្របសម្រួលលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន គឺជាមុខសញ្ញារក្សារទុក ចែកចាយប្រើប្រាស់គ្រឿងញៀន២នាក់ ទី១- ប៉ិល ចន្ធី ភេទស្រី អាយុ៣២ឆ្នាំ និងទី២- ប៉ិល ប៉េង ភេទប្រុសអាយុ២៨ឆ្នាំ ឃាត់ខ្លួននៅផ្ទះជួល ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចដកហូតបានគ្រឿងញៀនចំនួន៨កញ្ចប់តូច និងឧបករណ៍វិចខ្ចប់ប្រើប្រាស់មួយចំនួន ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២រួចមក សមត្ថកិច្ចបានបន្តឆែកបន្ទប់ទី១ និងបន្ទប់ទី៦ រកឃើញអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ជាបន្តបន្ទាប់រួមមានទី១- ថា លីដា ភេទស្រី អាយុ២៥ឆ្នាំ ភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។ ទី២- ទូច ផារី ភេទស្រី អាយុ២៨ឆ្នាំ ភូមិបាយាប ឃុំរោងបន្លែ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។ ទី៣- ឡាង សុខលី ភេទប្រុស អាយុ៣២ឆ្នាំ ភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន កំពង់ស្ពឺ ។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យរួមទាំងដកហូតវត្ថុតាងរួចមក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ