ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ជំទាវ​ទី១ អា​មេ​រិ​ក Jacqueline Kennedy មក​កម្ពុជា​ក្រោយ​៥០​ឆ្នាំ​ក្រោយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​នឹង​ធ្វើ​ពិធី​អបអរ​ខួប​លើក​ទី ៥០ នៃ​ទស្សនកិច្ច​របស់​លោក​ជំទាវ Jacqueline Kennedy នៅ​កម្ពុជា (​ឆ្នាំ ១៩៦៧-​២០១៧) ។…

រាជធានី​ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​នឹង​ធ្វើ​ពិធី​អបអរ​ខួប​លើក​ទី ៥០ នៃ​ទស្សនកិច្ច​របស់​លោក​ជំទាវ Jacqueline Kennedy នៅ​កម្ពុជា (​ឆ្នាំ ១៩៦៧-​២០១៧) ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទូត​អា​មេ​រិ​ក​ចុះ​ថ្ងៃ​ទី​១៣ វិច្ឆិកា​។ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​រាជធានី​ភ្នំពេញ​នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​​ទី​៥០ នៃ​ទស្សនកិច្ច​របស់​អតីត​ស្ត្រី​ទី​១ ​អា​មេ​រិ​ក លោក​ជំទាវ Jaqueline Kennedy នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​១៩៦៧​។

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William Heidt នឹង​កាត់​ខ្សែបូ​រ​បើក​​ពិធី តាំង​ពិ​ព័រ​ណ៌​រូបថត​នៅ​សណ្ឋាគារ​នេះ ស្តី​ពី​ទស្សនកិច្ច​របស់​លោក​ជំទាវ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទូត​អា​មេ​រិ​ក​បន្ត​ថា​៖ «​ពិធី​នេះ គឺជា​ឱកាស​សំរាប់​ធ្វើការ​អប​អរ​​ស្តី​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​ការទូត រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស កម្ពុជា​»​។

សូម​បញ្ជាក់​ថា កាលពី ៥០ ឆ្នាំ​មុន លោក​ជំទាវ Jaqueline Kennedy បាន​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា ដើម្បី បំពេញ​នូវ «​សុ​បិ​ន្ត​ក្នុង​មួយ​ជីវិត កាលពី​នៅ​ក្មេង​» ក្នុង​ការ​បាន​មើល​ប្រាសាទ​​អង្គរ ដែល​ជា​ប្រាសាទ​បូរាណ​ខ្មែរ​។ ទស្សនាវដ្តី​ដ៏​ល្បី​របស់​អា​មេ​រិ​ក​ឈ្មោះ «Life» បាន​សរសេរ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​មក​កាន់​ប្រទេស​កម្ពុជា​។ ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង ៥និង​៣០ ល្ងាច ថ្ងៃ​ទី ១៤ ខែវិច្ឆិកា នៅ​សណ្ឋាគារ Raffles Hotel Le Royal ក្នុង​រាជធានី​ភ្នំពេញ​។

កែសម្រួលដោយ