ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ស្តាយក្រោយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាកចេញ​ទ្រនំ​ចាស់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​ពិភពលោក Neymar Jr. លួច​ប្រាប់​មិត្តភក្តិ​ថា ខ្លួន​បន់​ឲ្យ​តែ​រឿង​ចាកចេញ​ទៅ PSG…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​ពិភពលោក Neymar Jr. លួច​ប្រាប់​មិត្តភក្តិ​ថា ខ្លួន​បន់​ឲ្យ​តែ​រឿង​ចាកចេញ​ទៅ PSG មិន​បាន​កើតឡើង ។

អ្នកកាសែត Marcelo Bechler បាន​ប្រាប់​ថា ៖ “Neymar មាន​ជម្លោះ​ជាមួយនឹង​មិត្ត​រួម​ក្រុម​នៅ​ក្នុង​បន្ទប់​ផ្លាស់​ខោអាវ ។ ភាព​ជិត​ស្និទ្ធ​រវាង Neymar និង​គ្រូបង្វឹក Unai Emery ក៏​ត្រូវ​បាន​ឃ្លាតឆ្ងាយ​ថែម​ទៀត ។ ចំពោះ​មិត្ត​ក្នុង​ក្រុម​ក៏​ដូច​គ្នា ។ តែ​ចំពោះ PSG ច្បាស់​ណាស់​ថា នឹង​មាន​នរណា​ម្នាក់​ចាកចេញ​មុន Neymar ដើរ​ចេញ ។​”

លោក​បាន​បន្ត​ថា Neymar អាច​ចាក​ចេញពី PSG ទៅ​កាន់ Real Madrid ដើម្បី​អាច​នឹង​ជំនួស​កៅអី Ronaldo ក្រោយ​ផុត​កុងត្រា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ