ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អប្សរា​ជួសជុល​សំណង់​តូច​ៗ​បាន​៤៧​ករណី ក្នុង​ខែតុលា

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នុង​ខែតុលា អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ការ​ជួសជុល​សំណង់​តូច​ៗ​បាន​ចំនួន​៤៧​ករណី របាយការណ៍​របស់​ក្រុមការងារ​សហគមន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​ខែតុលា ឆ្នាំ​២០១៧ ការ​អនុញ្ញាត​សំណើ​ជួសជុល​តូច​ៗ តាម​ការ​ស្នើ​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ក្រុមការងារ​សហគមន៍…

ខេត្តសៀមរាប ៖ ក្នុង​ខែតុលា អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ការ​ជួសជុល​សំណង់​តូច​ៗ​បាន​ចំនួន​៤៧​ករណី របាយការណ៍​របស់​ក្រុមការងារ​សហគមន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​ខែតុលា ឆ្នាំ​២០១៧ ការ​អនុញ្ញាត​សំណើ​ជួសជុល​តូច​ៗ តាម​ការ​ស្នើ​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ក្រុមការងារ​សហគមន៍ មាន​ចំនួន ៤៧​ករណី ក្នុង​នោះ​បាន​អនុញ្ញាត​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣១​ករណី​។ សូម​បញ្ជាក់​ថា ក្នុង​ចំណោម​ការ​អនុញ្ញាត​ឱ្យ​សាងសង់ និង​ជួសជុល​តូចតាច​ទាំង​៣១​ករណី​នោះ មាននៅ​ស្រុក​ប្រាសាទបាគង​៤​ករណី ស្រុក​ពួក​៣​ករណី ក្រុង​សៀមរាប ២​ករណី និង​ស្រុក​បន្ទាយស្រី ២២​ករណី ហើយ​ការ​អនុញ្ញាត​ទាំងនេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា​ជា​ប្រជាពលរដ្ឋ​ចាស់ និង​តម្រូវការ​ជាក់ស្តែង​។

ក្រៅពី​ការងារ​អនុញ្ញាត​សាងសង់ និង​ជួសជុល​ហើយ​នោះ ក្នុង​នោះ​ក្រុមការងារ​សហគមន៍ ក៏​បាន​ជួយ​ការងារ​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​រួម​មាន​ការងារ​មនុស្សធម៌ និង​កម្មវិធី​ផ្សេង​ៗ​ទៀត ដូច​ជា​ចុះ​ពិនិត្យ​មើល​ភ្លើង​ឆេះ​ផ្ទះ​២​ខ្នង នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ប្រដាក ស្រុក​បន្ទាយស្រី ផ្តល់​កូន​ឈើ​ប្រណីត​ចំនួន ៨០០​ដើម ដល់​សាលា​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ពិនិត្យ​ទីតាំង​សុំ​កាយ​ដី​ដាក់​លូ​រំដោះ​ទឹក នៅ​ឃុំ​ខ្នាត ស្រុក​ពួក និង​ពិនិត្យ​ផ្ទះ​ពលរដ្ឋ​១​ករណី ដែល​ដួល​រំលំ​ដោយ​ខ្យល់​បក់ នៅ​ភូមិ​ដូន​កែវ ឃុំ​ដូន​កែវ ស្រុក​ពួក​។ ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​បេតិកភណ្ឌ បញ្ជ្រាប​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ចូលរួម​ក្នុង​កិច្ច​ការពារ​បេតិកភណ្ឌ​។

ទន្ទឹម​នឹង​នេះ ក្រុមការងារ​សហគមន៍​ក៏​បាន​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ដែល​ស្នើ​សុំ​ជួសជុល​តិចតួច និង​អនុញ្ញាត​ជូន​ភ្លាម​ៗ​នៅ​នឹង​មូលដ្ឋាន ដើម្បី​សម្រួល​ដល់​ពេលវេលា និង​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់​។ លើស​ពី​នេះ​ទៀត ក្រុមការងារ​សហគមន៍​ក៏​ជា​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់ ក្នុង​ករណី​គ្រោះថ្នាក់​ធម្មជាតិ​ដែល​កើត​មាន​ឡើង​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ និង​នាំ​យក​អំណោយ​ចែក​ជូន​ស្ត្រី​ទើប​សម្រាលកូន​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ