ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា ! ខាល ម្សាញ់ មមែ កុរ ថ្ងៃនេះ​លាភ​ហូរ​ចូល​ខ្លាំង​ណាស់

6 ឆ្នាំ មុន

បើ​តាម​ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​តាម​ក្បួន​លោក កា​គ្លី​យ៉ូ​ស្ត្រូ និង​ព្រហ្ម​ជាតិខ្មែរ សម្រាប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​បាន​ធ្វើការ​ទស្សន៍​ទាយ​នូវ​ជោគជតារាសី​ស្តេច​ឆ្នាំ​ទាំង​១២​មាន​ដូច​តទៅ ៖ #​ឆ្នាំជូត រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ…

បើ​តាម​ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​តាម​ក្បួន​លោក កា​គ្លី​យ៉ូ​ស្ត្រូ និង​ព្រហ្ម​ជាតិខ្មែរ សម្រាប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​បាន​ធ្វើការ​ទស្សន៍​ទាយ​នូវ​ជោគជតារាសី​ស្តេច​ឆ្នាំ​ទាំង​១២​មាន​ដូច​តទៅ ៖

#​ឆ្នាំជូត
រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​អាច​ជួបនឹង​គ្រោះភ័យ​ជាយថាហេតុ ដោយសារ​តែ​ការ​ធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ ដូច្នេះ​មិន​គប្បី​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ដែល​មិន​ចាំបាច់​ឡើយ ព្រោះ​អាច​មាន​សត្រូវ​ប៉ង​យាយី​ធ្វើ​ឱ្យ​រំខាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ថ្ងៃនេះ​មិន​គួរ​ប្រញាប់ប្រញាល់​ចាប់ផ្តើម​ដាក់​ទុន​ពេក​នោះ​ទេ ។ រីឯ​បញ្ហា​ស្នេហា​ច្រើន​តែ​ចាប់កំហុស​គ្នា​ទៅ​វិញ​ទៅ​មក ។

#​ឆ្នាំឆ្លូវ
រាសី​ថ្ងៃនេះ​មធ្យម ៖ លោក​អ្នក​អាច​នឹង​មាន​លាភ​ផល​ដុះដាល​បាន​ខ្លះ ដូច្នេះ​សូម​លោក​អ្នក​ទទួលយក​ដោយ​រីករាយ​ចុះ ព្រោះថា នេះ​ជា​លាភ​ផល​ស្រប​តាម​យីអ៊ុន​ហើយ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​លោក​អ្នក​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ផង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ នឹង​ទទួល​បាន​ប្រាក់​ចំណេញ​កាក់កប​គ្រាន់បើ​ជាង​មុន ។ រីឯ​បញ្ហា​ស្នេហា គឺ​គូស្នេហ៍​រីករាយ​ជា​ធម្មតា​រកគ្នា ។

#​ឆ្នាំខាល
រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ៖ រាល់​កិច្ចការ​ដែល​ប៉ងប្រាថ្នា​ក្នុងថ្ងៃនេះ តែង​ទទួល​បាន​ផ្លែផ្កា​ល្អ​និង​រមែង​បាន​ជួប​តែ​នឹង​រឿង​ល្អជា​និច្ច គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​ធ្វើ​ឱ្យ​លោក​អ្នក​មានការ​លំបាក​នោះ​ឡើយ​។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ និង​អាច​ពង្រីក​អាជីវកម្ម​ឱ្យ​ធំ​បន្ថែម​ទៀត​បាន ។ ឯ​បញ្ហា​ស្នេហា គូ​ស្វាមីភរិយា នឹង​មាន​ភាព​សុខដុមរមនា​ជាមួយ​គ្នា គ្មាន​អ្វី​ជា​ផល​រមាស់​ឡើយ ។

#​ឆ្នាំថោះ
រាសី​ថ្ងៃនេះ​មធ្យម ៖ បញ្ហា​ផ្លូវចិត្ត​មិនសូវសប្បាយ​រីករាយ​ប៉ុន្មាន​នោះ​ទេ​នៅ​ក្នុងថ្ងៃនេះ ហើយ​បើ​ចង់​ទទួលផល​ពី​ការងារ​នោះ លុះត្រាតែ​លោក​អ្នកមាន​ចិត្ត​អំណត់​ព្យាយាម និង​បូជា​ពេលវេលា​ច្រើន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ការ​ជួញដូរ​នៅ​ទី​ជិត​ពុំ​សូវ​ជា​បាន​កាក់កប​ទេ គឺ​ទាល់​តែ​ចេញ​ទៅ​ជួញដូរ​នៅ​ឯ​ទី​ឆ្ងាយ​ទើប​ល្អ និង​សមប្រកប ។ ឯ​បញ្ហា​ស្នេហា គ្មាន​អ្វី​គួរ​ឱ្យ​កត់សំគាល់​​ឡើយ ។

#​ឆ្នាំរោង
រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​អាច​ជួបនឹង​រឿងអាស្រូវ ឬ​ការ​រំខាន​ដោយសារ​តែ​ការ​បំពេញ​តួនាទី​មិន​បាន​គិតគូរ​ឱ្យ​បាន​ដិត​ដល់​ធ្វើ​ឱ្យ​សហការី​និយាយដើម ហើយ​បើជា​ស្ត្រីភេទ​វិញ​នោះ​មិន​គួរ​ឱ្យ​ដើរ​រហេតរហូត​ម្នាក់ឯង​ទេ គួរតែ​ខ្នះខ្នែង​រិះរក​សំងំសុខ​ល្អ​ជាង ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មិន​មានការ​រីក​ចំរើន​ឡើយ ។ រីឯ​បញ្ហា​ស្នេហា​នៅ​ក្នុង​ចិត្តច្រើន​តែ​មានការ​មួម៉ៅ​ច្រើន ។

#​ឆ្នាំម្សាញ់

រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ លោក​អ្នក​ត្រូវ​បាន​អ្នកធំ​ជឿ​ទុកចិត្ត និង​ផ្តល់​ការ​សរសើរ​បាន​សុខ​ក្រៃ​ពេក ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​មនុស្ស​ខ្សត់​ទ្រព្យ ឬ​អ្នក​ចូល​ចិត្ត​ប្រើ​អំណាច​រំលោភ​មើលងាយ​ខ្លះ​ដែរ តែ​មិនជា​អ្វី​ទេ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ប្រាក់​ចំណេញ​បាន​មក​សម​ស្រប​ទៅ​នឹង​ដើមទុន​ដែល​បាន​ដាក់​ចេញ​។ ឯ​បញ្ហា​ស្នេហា គូស្នេហ៍​ស្រុះស្រួល​ចិត្ត​គ្នា​ល្អ​ណាស់ ។

#​ឆ្នាំមមី
រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ រាល់​ការ​បំពេញការងារ​ជា​ទូទៅ​មានដំណើ​ការ​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ​ដោយសារ​តែ​មានការ​ភ្លាំងភ្លាត់ ។ លោក​អ្នក ក៏​អាច​ត្រូវ​ខាតបង់​ផលប្រយោជន៍​ច្រើន​។​បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ផលកំ​រៃ​បាន​មក​មិន​គ្រប់​ឆ្នាំងបាយ​ទេ ដោយសារ​តែ​មាន​គូប្រជែង​មក​កាត់មុខ​កាត់​មាត់ ដូច្នេះ​ត្រូវធ្វើ​ចិត្ត​ឱ្យ​ធ្ងន់ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​អាច​មានការ​រកាំរកូស​គ្នា​ខ្លះ ប៉ុន្តែ​មិន​ថ្វី​ឡើយ ។

#​ឆ្នាំមមែ
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ គ្រប់​កិច្ចការ​ទាំងអស់​ដែល​លោក​អ្នក​ព្យាយាម​ធ្វើ សុទ្ធតែ​នាំ​មក​នូវ​អត្ថប្រយោជន៍​ធំ​ទូលំទូលាយ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើជា​អ្នករាជការ​វិញ​នោះ​ក៏​អាច​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​មុខ​នាទី​ថ្មី ហើយ​ល្អ​ផង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​ជួញដូរ​វិញ ទោះបីជា​ចេញ​ទៅ​ជួញ​នៅ​ទីណា​ក្តី​មិន​ថា​ជិត​ឬ​ឆ្ងាយ​ឡើយ ក៏​តែង​បាន​ផលកំ​រៃ​កាក់កប​ជាទី​ពេញចិត្ត​ដែរ ។ ឯ​បញ្ហា​ស្នេហា​មាន​ស្ថាន​ភាពល្អ​ប្រពៃ ។

#​ឆ្នាំវក
រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​ច្រើន​មានចិត្ត​ទោសៈ​មោហៈ​ច្រើន​នៅ​ក្នុងថ្ងៃនេះ ទោះបីជា​ធ្វើ​ការងារ​អ្វី​ក្តី​ក៏​ធ្វើ​មិន​ពេញដៃពេញជើង​ដែរ ហើយ​ក្នុង​នោះ​លោក​អ្នក​អាច​ក្លាយទៅជា​អ្នក​ប៉ិន​សន្សំរឿង និង​មាន​គំនុំ​ដក់​ជាប់​ក្នុង​ចិត្ត​ទៀត​ផង ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​រក​ប្រាក់​ចិញ្ចឹម​ឆ្នាំង​មិន​ចង់​គ្រប់​ផង​ទេ ។ ឯ​បញ្ហា​ស្នេហា គូស្នេហ៍​អាច​នឹង​មានការ​ប្រេះឆា​គ្នា​ដោយសារ​អ្នក​ក្រៅ ដូច្នេះ​ត្រូវ​ប្រយ័ត្ន ។

#​ឆ្នាំរការ
រាសី​ថ្ងៃនេះ​ល្អ​បង្គួរ ៖ រាល់​ការ​បំពេញភារកិច្ច​នៅ​ថ្ងៃនេះ​មាន​សភាព​រលូន​ទៅ​មុខ​ដូច​សព្វដង ប៉ុន្តែ​ក្នុង​នោះ​ក៏​ទាមទារ​ឱ្យ​លោក​អ្នក​មានការ​ប្រឹងប្រែង​ខ្លាំង​បន្តិច​ដែរ ដើម្បី​ឱ្យ​បាន​សំរេច​ដល់​គោលដៅ​ដែល​ចង់បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ប្រាក់​កំរៃ​បាន​មក​កាក់កប​គ្រាន់បើ​អាច​ឱ្យ​លោក​អ្នក​សន្សំទុក​បាន​ខ្លះ​។ ឯ​បញ្ហា​ស្នេហា ការ​ចេះ​យល់ចិត្ត​គ្នា គឺជា​វិធី​ដ៏​ប្រសើរ​បំផុត ។

#​ឆ្នាំចរ
រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​នឹង​ជួប​នូវ​ការ​ក្តៅក្រហាយ​ដោយសារ​តែ​ក្រុម​គ្រួសារ​បង្ក​ឡើង បណ្តាល​ឱ្យ​មានការ​ខាតបង់​អស់ទ្រព្យ​សម្បត្តិ​មួយ​ចំនួន ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​សូម​លោក​អ្នក​ធ្វើ​ចិត្ត​ឱ្យ​បាន​ត្រជាក់​ទើប​វិបត្តិ​នេះ​បាន​រសាត់​ផុត ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​អាច​នឹង​មាន​អ្នក​មិន​ស្មោះត្រង់​មក​ឆបោក​យក​ទំនិញ​ទទេ​ៗ​ដែល​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ។ រីឯ​បញ្ហា​ស្នេហា​ច្រើន​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក ។

#​ឆ្នាំកុរ
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ រាល់​សេចក្តី​ប្រាថ្នា​ទាំងឡាយ​ដែល​លោក​អ្នក​ចង់​ពឹងពាក់​អ្នកមាន​បុណ្យស័ក្តិ​ខ្ពស់ ដើម្បី​ផលប្រយោជន៍​អ្វីមួយ​នោះ គឺ​ពិតជា​អាច​ទទួល​បាន​ជោគជ័យ​ជាទី​គាប់ចិត្ត​នៅ​ក្នុងថ្ងៃនេះ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី ឬ​ជួញដូរ​វិញ មាន​អតិថិជន​ថ្មី​ចាស់​ទាក់ទង​ច្រើន​ធ្វើ​ឱ្យ​មុខរបរ​លោក​អ្នក​មានការ​រីក​លូតលាស់​ទៅ​មុខ ។ ឯ​បញ្ហា​ស្នេហា គូស្នេហ៍​មាន​តែ​ភាព​ផ្អែមល្ហែម បើ​នៅ​លីវ​នឹង​ជួប​មនុស្ស​ជាទី​ពេញចិត្ត ៕

( សូមឱ្យមិត្តអ្នកអានទទួលបានតែសំណាងល្អ ស៊ែរចែករំលែកដើម្បីទទួលបានលាភសំណាង )