ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​រោងចក្រ​យូ​លី ចាប់​កម្មការិនី​ដាក់​ទណ្ឌកម្ម​ក្នុង​ទ្រុង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ យូ​លី រាប់​ពាន់​នាក់​នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​ថៅកែ​ចិន​ចាប់​កម្មការិនី​បង្ខាំង​ក្នុង​ទ្រុង ហើយ​ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្វើការ​តាម​លក្ខ​ណ្ឌ​របស់​រោងចក្រ​ខុស​ពី​ច្បាប់​ការងារ និង​រើសអើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​សម្រាលកូន​រួច ធ្វើ​ឲ្យ​កម្មករ កម្មការិនី​ខឹងសម្បា​នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​កាត់ដេរ…

ខេត្តស្វាយរៀង ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ យូ​លី រាប់​ពាន់​នាក់​នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​ថៅកែ​ចិន​ចាប់​កម្មការិនី​បង្ខាំង​ក្នុង​ទ្រុង ហើយ​ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្វើការ​តាម​លក្ខ​ណ្ឌ​របស់​រោងចក្រ​ខុស​ពី​ច្បាប់​ការងារ និង​រើសអើង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​សម្រាលកូន​រួច ធ្វើ​ឲ្យ​កម្មករ កម្មការិនី​ខឹងសម្បា​នាំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​កាត់ដេរ យូ​លី អនុត្ត​តាម​ច្បាប់​កា​ងារ​ដោយ​ដាក់​លក្ខខណ្ឌ​០៥​ចំណុច សុំ​ឲ្យ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោះស្រាយ​។ ការ​ធ្វើ​កូដកម្ម​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា​២០១៧ វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក នៅ​ខាង​មុខ​រោងចក្រ យូ​លី នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ស្ថិត​នៅ​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទើប​បំបែក​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​មិន​ព្រម​ចូល​ធ្វើការ​។

បើ​តាមកម្មករ ​កម្មការិនី​បាន​ឲ្យ​ដឹង​ថា ថៅកែ​ចិន​បាន​រឹត​បន្តឹង​ការងារ​ទៅ​លើ​កម្មករ កម្មការិនី​រយៈពេល​បី​ខែ​មក​ហើយ គឺ​ចាប់តាំងពី​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ ជនជាតិ​ចិន​មក​ថ្មី មានកា​រើសអើង​លើ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​សម្រាលកូន​រួច​ដាក់​ទណ្ឌកម្ម​ចំពោះ​កម្មការិនី​ណា​ដែល​ដេរ​យឺត មិន​គ្រប់​តាម​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​កំណត់ បើ​មាន​ស្ត្រី​ម្នាក់ ឬ​ពីរ​នាក់​ដេរ​យឺត​ត្រូវ​មេការ​ចិន​ចាប់​យក​ទៅ​បង្ខាំង​ក្នុង​ទ្រុង ហើយ​ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្វើការ​ដេរ​ឲ្យ​បាន​ភាគរយ​ខ្ពស់​ទើប​ឲ្យ​ចូល​ក្រុម​ធ្វើការ​វិញ​។ ហើយ​បើ​ស្ត្រី​ណា នៅ​តែ​ធ្វើការ​យឺត ឬ​ឃើញ​ថា​មាន​កំហុស ត្រូវ​ដាក់​ទណ្ឌកម្ម​ដាក់​ក្នុង​ទ្រុង​បង្អត់អាហារ បង្អត់ទឹក​មួយ​ថ្ងៃ រួច​ដេញ​ចេញពី​ការងារ​បញ្ឈប់​កុងត្រា​។ ទាក់ទិន​ករណី​ថៅកែ​ចិន​ចាប់​បង្ខាំង និង​ដាក់​ទណ្ឌកម្ម​លើ​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ យូ​លី នេះ លោក អ៊ូ សុ​ខឿន អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត និង​ជា​តំណាង​ក្រសួង​ការងារ​ប្រចាំ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស បាន​ឲ្យ​ដឹង​ថា កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ យូ​លី នាំ​គ្នា​ធ្វើ​កូដកម្ម​នេះ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​០៥​ចំណុច និង​ប្តឹង​ក្រុមហ៊ុនកាត់ដេរ យូ​លី ពី​បទ​មិន​អនុវត្តន៍​ច្បាប់​ស្តី​ពី​ការងារ ហើយ​ចោទ​ថា​ក្រុមហ៊ុន​យូ​លី កំពុង​អនុវត្ត​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ដែល​មិន​ស្រប​តាម​ច្បាប់​ការងារ​។

១-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​យូ​លី ឈប់​រើសអើង​ចំពោះ​កម្ម​ការ​នី​មាន​ផ្ទៃពោះ​និង​អ្នក​សម្រាលកូន​រួច​។ ២-​សុំ​ឲ្យ​ក្រុមហ៊ុន​យូ​លី កុំ​ឲ្យ​មានការ​អនុវត្តន៍​កុងត្រា​ខ្លី រយៈពេល​មួយ​ខែ ដែល​ផ្ទុយ​ពី​ច្បាប់​ការងារ​។ ៣-​សុំ​ឲ្យ​ក្រុមហ៊ុន​យូ​លី ធ្វើការ​ណែនាំ​ថ្នាក់ដឹកនាំ​ជនជាតិ​ចិន​ទាំងអស់ ឲ្យ​មាន​សីលធម៌​ល្អ រាល់​ការ​ជជែក ឬ​ណែនាំ​កម្មករ​។ ៤-​ក្រុមហ៊ុន​យូ​លី ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​លើ​ការ​កំណត់​ចំនួន​ភាគរយ​ខ្ពស់ (​ដាក់​កំណត់​ការ​ផលិត​ច្រើន​) ហួស​ពី​សមត្ថភាព​របស់​កម្មករ កម្មការិនី​។ ៥-​សុំ​ក្រុមហ៊ុន​ធ្វើការ​ទូទាត់​កម្រៃ​ពលកម្ម ដែល​កន្លង​មក​ទូទាត់​ពុំ​បាន​ត្រឹមត្រូវ​ជូន​កម្មករ​កម្ម​ការ​នី​បាត់​ខែ​ណា​ត្រូវ​ទូទាត់​ខែ​នឹង​។ លោក អ៊ូ សុ​ខឿន ក៏​បាន​មាន​ប្រសាសន៍​ថា ចំពោះ​ករណី​កម្មករ​ចោទប្រកាន់​ថៅកែ​ក្រុមហ៊ុន​យូ​លី បង្ខាំង​កម្មករ​ក្នុង​ទ្រុង​ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្វើការ​បង្អត់អាហារ​នោះ គឺ​ពិតជា​មាន​មែន ដាក់​ទណ្ឌកម្ម​ចំពោះ​កម្មការិនី​ណា​ធ្វើការ​យឺត មិន​គ្រប់​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន​និយាយ​ថា ក្រុមហ៊ុន​ទទួល​កុងត្រា​ពី​ក្រុមហ៊ុន​បញ្ជា​ទិញ​ដែរ ដូច្នេះ​ត្រូវ​តែ​ជំរុញ​ឲ្យ​កម្មករ​ផលិត​ឲ្យ​ទាន់​តាម​អ្នកបញ្ជា​ទិញគឺ​៖

គ្រាន់តែ​យក​កម្មករ កម្មការិនី​ដែល​ធ្វើការ​ដេរ​យឺត ទៅ​ធ្វើការ​ដាច់​ដោយឡែក​ពី​កម្មការិនី​ដទៃ​ងាយស្រួល មេការ​តាមដាន និង​ជំរុញ​ការ​ដេរ​ឲ្យ​បាន​ច្រើន​តាម​ការ​កំណត់​ពុំ​មាន​ដាក់​ទណ្ឌកម្ម​ទេ​។ លោក អ៊ូ សុ​ខឿន បន្ត​ទៀត​ថា លទ្ធផល​ការ​ប្រជុំ​ដោះស្រាយ​តំណាង​ក្រុមហ៊ុន​ព្រម​ទទួលយក​តាម​សំណើរ​របស់​កម្មករ​កម្ម​ការ​នី​ទាមទារ​ទាំង​៥​ចំណុច​។ ហើយ​ចំពោះ​របា​ដែក​ដាក់​បង្ខាំង​កម្មការិនី​នោះ​ក្រុមហ៊ុន​សន្យា​ថា ហៅ​ជាង​ឲ្យ​មក​រុះរើ​ចេញ​វិញ​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៧​នេះ​។ ចំណែក​កម្មករ កម្មការិនី​ដែល​នាំ​គ្នា​កូដកម្ម​មិន​ចូល​ធ្វើការ​នោះ​បាន​និយាយ​ថា ពួក​គេ​មិន​ជឿ​លើ​ថ្នាក់ដឹកនាំ​ចិន​ទេ លុះត្រាតែ​មាន​ចេញ​ជា​លិខិត លាយលក្ខណ៍អក្សរ​បិទ​ប្រកាស​ជា​សាធារណៈ ទើប​ជឿ និង​ចូល​ធ្វើការ​វិញ​៕
https://youtu.be/i0v1tGoWUFI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ