ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទើបតែ​មាន​សុខ​សន្តិភាព​១៩​ឆ្នាំ កុំ​ប្រៀបធៀប​ជាមួយនឹង​អា​មេ​រិ​ក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា មាន​មនុស្ស​មួយ​ក្រុម​តូច ដែល​មាន​និន្នាការ​ប្រឆាំង​ជាមួយនឹង​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​នេះ បាន​និយាយ​ថា…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា មាន​មនុស្ស​មួយ​ក្រុម​តូច ដែល​មាន​និន្នាការ​ប្រឆាំង​ជាមួយនឹង​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​នេះ បាន​និយាយ​ថា លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​ខ្សោយ មិន​មាន​តម្លាភាព ព្រោះតែ​កម្ពុជា​ទើប​មាន​សុខ​សន្តិភាព​មាន​រយៈពេល​១៩​ឆ្នាំ​ប៉ុណ្ណោះ ហើយ​យក​កម្ពុជា​ទៅ​ប្រៀប​ជាមួយនឹង​អា​មេ​រិ​ក ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ជាង​២៥០​ឆ្នាំ​មក​ហើយ​។ លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ដាក់​លូ​នៅ​អម​សងខាង​ផ្លូវ​១៩៦២ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៧​នេះ​។ លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ស្វែងរក​សន្តិភាព ជូន​ប្រជាជន​កម្ពុជា ហើយ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​នៅ​ត្រឹម​ឆ្នាំ​២០០៨ រហូត​មក​ដល់​ថ្ងៃនេះ មាន​រយៈពេល​១៩​ឆ្នាំ​ហើយ​។

លោក​បាន​បញ្ជាក់​ថា មាន​ក្រុម​មនុស្ស​មួយ​ចំនួន ចេះ​តែ​និយាយ​ថា​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​ខ្សោយ​ណាស់ បើ​មិន​ខ្សោយ ពីព្រោះ​តែ​កម្ពុជា​ទើបតែ​មាន​សុខ​សន្តិភាព​មាន​រយៈពេល​១៩​ឆ្នាំ​ប៉ុណ្ណោះ ហើយ​យក​កម្ពុជា​ទៅ​ប្រៀប​ជាមួយនឹង​អា​មេ​រិ​ក ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ជាង​២៥០​ឆ្នាំ​មក​ហើយ ដែល​ប្រជាធិបតេយ្យ​ប្រទេស​គេ បាន​ពួន​ជ្រំ​២៥០​ឆ្នាំ​មក​ហើយ ហើយ​ពួក​គេ​បាន​យក​ប្រជាធិបតេយ្យ​មួយ​ផ្ទាំង មក​ឲ្យ​កម្ពុជា​ធ្វើ​តាម​គេ​ភ្លាម ធ្វើ​វា​អត់​បាន​ភ្លាម​ទេ វា​មិន​ដែល​យក​កូន​ក្មេង​ទៅ​រៀន​ភ្លាម ហើយ​ឲ្យ​ប្រឡង​បាក់​ឌុ​ប​នោះ​ទេ ដូច្នេះ​ត្រូវ​តែ​រៀន​ចាប់ពី​ថ្នាក់​ទី​១​ឡើង​ទៅ គឺ​នៅ​លើ​លោក​មិន​ដែល​មាន​នរណា​យក​ប្រជាធិបតេយ្យ​មក​ដាក់​ចាប់​ហែក​ចែក​គ្នា​បែប​នេះ​ទេ ហើយ​យើង​ត្រូវ​មាន​មោទនភាព​ជាតិ​របស់​យើង ដែល​មាន​ដូច​សព្វ​ថ្ងៃនេះ ហើយ​គ្មាន​នរណា​នឹកឃើញ​ថា​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ដូច​សព្វ​ថ្ងៃនេះ​ទេ ហេតុនេះ​ហើយ យើង​ត្រូវ​រួម​គ្នា​ការពារ​សុខ​សន្តិភាព​នេះ​ឲ្យ​បានជា​រៀង​រហូត ដើម្បី​ទទួល​បាន​នូវ​ការ​អភិវឌ្ឍន៍​។

 

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថា នៅ​ស្រុក​យើង​សម្បូរ​អ្នកប្រាជ្ញ​ច្រើន​ណាស់ ហើយ​នៅ​ពេល​ពួក​គេ​កំពុង​ជាប់​ពិភាក្សា​គ្នា គឺ​មិន​មើល​មុខ​ស្តេច​នោះ​ទេ ហើយ​ស្តេច​បាន​ប្រាប់​ស្នំ​ថា​កុំ​ប្រកាន់​អ្នកប្រាជ្ញ​អី ព្រោះ​ប្រាជ្ញ​គេ​ជជែក​គ្នា​តែ​អីចឹង​។ ប៉ុន្តែ​អ្នកប្រាជ្ញ​មិនមែន​សុទ្ធតែ​ពូកែ​ទាំង​អស់នោះ​ទេ តែ​ក៏​មាន​អ្នកប្រាជ្ញ​ខ្លះ បើ​តាម​ធម៌​ព្រះ​បាន​បញ្ជាក់​ថា បែក​កម្ម​ឋាន ហើយ​អ្នកប្រាជ្ញ​ដែល​មិន​បែក​កម្ម​ឋាន​គឺ​ល្អ​ធ្វើ​អ្វី​ដើម្បី​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់​ថា “​អ្នកប្រាជ្ញ​ទាំងអស់​កុំ​ខឹង​ខ្ញុំ ពីព្រោះ​អ្នកប្រាជ្ញ​ល្អ​បាន​គិត​ត្រឹមត្រូវ គិត​ពី​ប្រយោជន៍​ជាតិ ដែល​ខុស​ពី​អ្នកប្រាជ្ញ​មួយ​ចំនួន​តូច គិតតែ​មួយ​ជ្រុង​តូច​។ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា សម្តេច​បាន​មាន​ប្រសាសន៍​ហើយ​ថា សមិទ្ធផល​ដែល​បាន​នា​ពេល​នេះ អត់​មាន​បាតដៃ​បក្ស​ប្រឆាំង​ណាមួយ​មក​ជួយ​ទេ ប៉ុន្តែ​មាន​បងប្អូន​មួយ​ចំនួន​មានការ​យល់​ច្រឡំ នៅ​ពេល​ដែល​ឃើញ​គេ​និយាយ​ល្អ​ក៏​បោះ​ឆ្នោត​ឲ្យ​គេ គឺ​អ្នក​ដែល​ចាំតែ​និយាយ​អត់​មានអី​ពិបាក​ទេ ត្រូវ​ទាំងអស់ ប៉ុន្តែ​អ្នក​ធ្វើ គឺ​មាន​ខុស​មាន​ត្រូវ និង​មានការ​មាន​ឆក​ល្វែង ហើយ​អ្នក​ដែល​ល្អ​បំផុត គឺ​អ្នក​មិន​ដែល​ធ្វើ និយាយ​អ្វី​ក៏​ត្រូវ ព្រោះ​មាន​អណ្តាត​ចាំតែ​គ្រលាស់​។ លោក​បន្ថែម​ថា មន្ត្រីរាជការ​ទាំងអស់​ចាប់ពី​ឆ្នាំ​ភូមិ​ឡើង​ទៅ ក្លាយ​ខ្លួន​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ យ៉ាង​ពិតប្រាកដ ប៉ុន្តែ​ក៏​មាន​មន្ត្រី​ខ្លះ​ខិលខូច​ដែល​បញ្ហា​នេះ ត្រូវ​មានការ​កែ​លម្អ​ជា​បន្ទាន់​៕


watch?v=OzN4xuEMaTY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ