ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន​នាំ​បច្ច័យ​កសាង​វត្ត​អង្គ​ពន្លឺ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​នទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន​នាយករ​ដ្ន​មន្ត្រី​នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តកំពត​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ រួម​ដំណើរ​ដោយ​អភិបាលរង​ខេត្តកំពត…

ខេត្តកំពត ៖ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​នទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន​នាយករ​ដ្ន​មន្ត្រី​នៃ​ព្រះរាជា​អាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តកំពត​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ រួម​ដំណើរ​ដោយ​អភិបាលរង​ខេត្តកំពត អាជ្ញា​ស្រុក ព្រះសង្ឃ អាចារ្យ​គណកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​អង្គ​ព​ន្លី ស្ថិត​ក្នុង​ឃុំ​តានី ស្រុក​អង្គ​ជ័យ ខេត្តកំពត ។

មាន​ប្រសាសន៍​ជាមួយ​ប្រជា​ពុទ្ធបរិស័ទ​ទាំ​អស់លោក បណ្ឌិត ប៉ែន ស៊ី​ម៉​ន​បាន​សំដែង​ទឹកចិត្ត​រីករាយ​ចំពោះ​ការ​សាមគ្គី​គ្នា​បាន​ល្អ​រវាង ព្រះសង្ឃ​គណកម្មការ អាចារ្យ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដែល​បង្ហាញ​ពី​ការ​ចេះ​ដឹង ។ ថ្លៃថ្នូរ​សក្ដិ​សម ជា​អ្នកចូលរួម​ទ្រទ្រង់​សាសនា​សាម​ណ​គោត្តម​ព្រះ​បរមគ្រូ​នៃ​យើង​គម្រប់​៥.០០០​ព្រះ​វស្សា​។

លោក បណ្ឌិត ប៉ែន​ស៊ី​ម៉​ន​បាន​លើក​ឡើង​ពី​ការ​យកចិត្ត​ទុក្ខ​ដាក់​របស់​រាជរ​ដ្នា​ភិ​បាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន​ជា​ប្រមុខ​បាន​ចាត់​ទុក​វិស័យ​ព្រះពុទ្ធ​សា​នា​ជា​សាសនា​របស់​រដ្ឋ ហើយ​គ្រប់​សាសនា​ទាំងអស់​នៅ​កម្ពុជា​សុទ្ធតែ​កើតឡើង​តំណាលគ្នា ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧​មក​រា​ឆ្នាំ​១៩៧៩ ។ ពាក់ព័ន្ធ​វិស័យ​សាសនា​នៅ​ខេត្តកំពត​លោក បណ្ឌិត ប៉ែន ស៊ី​ម៉​ន​បាន​បញ្ជាក់​ច្បាស់​ថា ក្នុង​ចំណោម​វត្ត​ទាំង​២៦៣ របស់​ខេត្តកំពត លោក​ផ្ទាល់​បាន​ចូលរួម​កាត់​ឫស​សីមា​សម្ភោ​ធ​ព្រះ​វិហារ​បាន​ចំនួន​៥៨​វត្ត ហើយ ។

លោក បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​អញ្ជើញ​ប្រគេន​បច្ច័យ​ព្រះសង្ឃ​២១​អង្គ ដែល​និមន្ត​មក​ពី​៨​វត្ត ក្នុង​មួយ​អង្គ​ស្លា​ដក​១​កញ្ចប់ បច្ច័យ​៥​ម៉ឺន​រៀល ឧបត្ថម្ភ​ថវិការ​៥​លាន​រៀល សម្រាប់​ក្រាល​ការ៉ូ ជុំវិញ​មាត់​ស្រះ​វត្ត​អង្គ​ព​ន្លី ប្រគេន​បច្ច័យ​១០​លាន​រៀល​សម្រាប់​កសាង​វត្ត​យស​មេត្រី​ថ្មី ជួយ​ចាក់​ដី​បំពេញ​ទីធ្លា អនុ​វិទ្យា​ល​យ័​អង្គ​ភ្នំ​តូច អស់ប្រាក់​៤​លាន​៥​សែន​រៀល ចែក​ជូន​តាជី​យាយជី និង​ពុទ្ធិ​បរិស័ទ​ចូលរួម​ចំនួន​៦២១​ម្នាក់​ៗ២​ម៉ឺន​រៀល និង​កុមា​រា​កុមារី​២៤៩​នាក់​ម្នាក់​ៗ​ថវិការ​៥​ពាន់​រៀល នំ​បង្កង​១​កំប៉ុង ទឹកដោះ​គោមួយ​ប្រអប់ និង​សូកូឡា​មួយ​ដុំ​ថែម​ទៀត ៕