ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ហ៊ាន​ភ្នាល់​ថា ខ្លួន​នឹង​ឈ្នះ​ស្បែកជើង​មាស ទោះ​ពេល​នេះ​គ្រាប់​បាល់​ចាញ់ Messi ក៏​ដោយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​លំដាប់​កំពូល Cristiano Ronaldo មាន​ជំនឿ​ចិត្តហ៊ាន​ភ្នាល់​ជាមួយនឹង​មិត្ត​រួម​ក្រុម​ថា ខ្លួន​នឹង​ឈ្នះ​ពាន​ស្បែកជើង​មាស នៅ​ពេល​ខាង​មុខ…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​លំដាប់​កំពូល Cristiano Ronaldo មាន​ជំនឿ​ចិត្តហ៊ាន​ភ្នាល់​ជាមួយនឹង​មិត្ត​រួម​ក្រុម​ថា ខ្លួន​នឹង​ឈ្នះ​ពាន​ស្បែកជើង​មាស នៅ​ពេល​ខាង​មុខ ទោះបីជា​ពេល​នេះ​ទើបតែ​រកបាន​មួយ​គ្រាប់​ក៏​ដោយ ។

តាំងពី​ដើមរដូវ​កាល​មក​ដល់​ពេល​នេះ Ronaldo ស៊ុត​បញ្ចូល​ទី ទើបតែ​បាន​១​គ្រាប់​តែ​ប៉ុណ្ណោះ នៅ Real Madrid ខណៈ​ពេល​ដែល Messi រក​គ្រាប់​បាល់​ជូន​ក្លឹ​ប​អ្នកមាន​បុណ្យ បាន​ដល់​ទៅ​១២​គ្រាប់ ។

ទោះបីជា​គ្រាប់​បាល់​របស់ Ronaldo តិច​ជាង Messi ១១​គ្រាប់​ក៏​ដោយ ក៏ Ronaldo ហ៊ាន​ស្រែក​ក្តែ​ង​ៗ​ប្រាប់​មិត្ត​រួម​ក្រុម​ថា ខ្លួន​នឹង​អាច​ឈ្នះ​ស្បែកជើង​មាស មិន​ឲ្យ​ចាញ់ Messi ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ