ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​បង្ហាញមុខ​ក្រុម​ចោរ​ប្រដាប់​អាវុធ​បា.ញ់​ប្លន់​យ៉ាង​សាហា.វ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​កា​រិ​យ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិ​ច្ឆឹ​កា នេះ បាន​ធ្វើ​ពិធី​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​១​ក្រុម មាន​បក្សពួក​២​នាក់ ដែល​ករណី​បាញ់​ប្លន់​ម៉ូតូ​ពី​ស្រី​ម្នាក់ និង​ក្រុម​ពាក់​ពន្ធ​គ្រឿងញៀន​៥​នាក់…

រាជធានី​ភ្នំពេញ ៖ នគរបាល​កា​រិ​យ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិ​ច្ឆឹ​កា នេះ បាន​ធ្វើ​ពិធី​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​១​ក្រុម មាន​បក្សពួក​២​នាក់ ដែល​ករណី​បាញ់​ប្លន់​ម៉ូតូ​ពី​ស្រី​ម្នាក់ និង​ក្រុម​ពាក់​ពន្ធ​គ្រឿងញៀន​៥​នាក់ មុខ​បញ្ជូន​ទៅ​កាន់​ទៅ​តុលាការ ។

ជនសង្ស័យ​២​នាក់​ថា​ជា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ម្នាក់​ឈ្មោះ ម៉ែ​ន រ័​ត្ន ហៅ​រ័​ត្ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្ឡូ​វ​បេតុង សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ និង​ម្នាក់​ឈ្មោះ ឥន ចាន់​ដា​រ៉ូ​ត ហៅ​រ៉ូ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​ឧកញ៉ា​ទេព​ផ​ន សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ដោយឡែក​ជនជាប់សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៥​នាក់ ១.​ឈ្មោះ ឃី​ន ដឺ​លុ​ច្យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ២.​ឈ្មោះ ហេង សា​វុ​ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ៣.​ឈ្មោះ ប៊ុត សិលា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៤.​ឈ្មោះ ហ៊ី​ម ពៅ ភេទ​ស្រី អាយុ​២១​ឆ្នាំ និង​៥.​ឈ្មោះ ហ៊ី​ម រ៉ៃ ភេទ​ស្រី អាយុ​២១​ឆ្នាំ ពួក​គេ​ប្រមូលផ្តុំ​គ្នា​ស្នាក់​នៅផ្ទះ​ជួល សង្កាត់​អូ​បែ​ក្អម ខណ្ឌ​សែន​សុខ ។ ក្នុង​នោះ​ដែរ​សមត្ថកិច្ច​បាន​បង្ហាញ​វត្ថុ​តាង​ដែល​ជនសង្ស័យ​បាន​ប្រើប្រាស់​យក​ទៅ​ធ្វើ​សកម្មភាព​កន្លង​មក​ដូច​ជា ៖ ១.​អាវុធ​ខ្លី​ម៉ាក​កា​៥៩១​ដើម បង់​១​គ្រាប់​៥​គ្រាប់ ២.​អាវុធ​ខ្លី​ម៉ាក​ប៉េអាកុល​ប្រើ​ហ្គា​ស ៣.​សារធាតុ​ញៀន​១​កញ្ចប់​ធំ​ល្មម ម៉ូតូ​៣​គ្រឿង និង​ឧបករណ៍​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ពិធី​បង្ហាញមុខ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ​ធ្វើ​ឡើង​ដោយ លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ រួម​ទាំង​អធិការរង នគរបាល​ខណ្ឌ​៧​មក​រា ខណ្ឌទួលគោក និង​ខណ្ឌ​សែន ដែល​ជា​អាជ្ញា​ដែនដី​ចោរ​ធ្វើ​សកម្មភាព ក៏​បាន​ចូលរួម​ដែរ ។ លោក អេ​ង សោភា បាន​ថ្លែង​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ជា​ក្រុម​ប្លន់​ប្រដាប់​អាវុធ បាន​សារភាព​ហើយ​ថា ពួក​មាន​គ្នា​៣​នាក់​ដែល​ម្នាក់​កំពុង​គេចខ្លួន និង​ធ្លាប់​ចូលរួម​ធ្វើ​សកម្មភាព​ប្លន់​ចំនួន​២​លើក លើក​ទី​១.​កាលពី​វេលា​ម៉ោង​ប្រមា​ន​២១​យប់ ថ្ងៃ​ទី​០៧ ខែ​វិ​ច្ឆឹ​កា ឆ្នាំ​២០១៧ បាញ់​ជន​រង​គ្រោះ​ម្នាក់​ជា​ស្ត្រី​ឈ្មោះ ទិ​ត្យ មុន្នី​រ័​ត្ន អាយុ​២៦​ឆ្នាំ បណ្តាល​ឲ្យ​ធ្លាយ​ថ្ព​ល់រ​ងរ​បួស​ជា​ទម្ងន់ ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ស៊េរី​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៩៥​អឺ​០ ផ្លូវ​១៤៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។ លើក​ទី​២.​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាញ់​ឡើង​ប្លន់​យក​ម៉ូតូ​ដា​ឌ្រី​ម​សង់​១២៥​មួយ​គ្រឿង ពណ៌​ខ្មៅ ទៅ​បាត់​ពី​ក្មេង​ប្រុស​ម្នាក់ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧៨ ផ្លូ​២០០៤ សង្កាត់​កា​កាប​១ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ខណៈ​ជន​រង​គ្រោះ​បម្រុង​ចេញពីផ្ទះ ។

លោក អេ​ង សោភា បន្ត​ថា ដើមចម​បណ្តាល​ឲ្យ​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ ដំបូង​ន​សមត្ថកិច្ច​គ​របាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ស្រាវជ្រាវ​រក​ឃើញ​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​១​ក្រុម មាន​ប្រុស​ស្រី​៥​នាក់​ខាងលើ​នេះ ដោយ​មានការ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន រួច​ហើយ​ក៏​បាន​សួរ​យក​ចម្លើយ​ពួក​គេ ទើបបាន​ធ្លាយ​ចេញ​ក្រុម​ប្លន់​ប្រដាប់​អាវុធ​ដ៏​សាហាវ​នេះ ។ ពេល​ទទួល​បាន​ព័ត៌មាន​ដឹង​ថា ក្រុម​ប្លន់​ប្រដាប់​អាវុធ​ការិយាល័យ​ជំនាញ​បាន​រាយការណ៍​ជូន​ថ្នាក់លើ និង​សំ​គោល​ការ​ទៅ​ស្នងការ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ ឃាត់ខ្លួន​ក្រុម​ប្លន់​ប្រដាប់​អាវុធ​បាន​២​នាក់ រួម​ទាំង​ដកហូត​កាំភ្លើង និង​សម្ភារ​ពាក់​ពន្ធ​មួយ​ចំនួន​ទៀត​ផង ។

ក្រោយ​ពី​ធ្វើ​ពិធី​បង្ហាញមុខ​ជនសង្ស័យ​ជា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​២​នាក់ និង​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់ នគរបាល​ព្រហ្មទណ្ឌ បាន​នាំ​ខ្លួន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ