ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរដៃស្អិតឆក់កាបូបស្រីម្នាក់បានសម្រេច ក្រោយមកជាប់ខ្នោះបានសម្រេចដែរ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស២នាក់ត្រូវបានកម្លាំងនគរបាលផ្នែកបង្ការ បង្រ្កាបនៃស្នងការខេត្ត ធ្វើការឃាត់ខ្លួនភ្លាមៗនៅប៉ុន្មានម៉ោង ក្រោយពីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់យុវសិស្សម្នាក់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខសាលា២ធ្នូ…

ខេត្តបាត់ដំបង ៖ បុរស២នាក់ត្រូវបានកម្លាំងនគរបាលផ្នែកបង្ការ បង្រ្កាបនៃស្នងការខេត្ត ធ្វើការឃាត់ខ្លួនភ្លាមៗនៅប៉ុន្មានម៉ោង ក្រោយពីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់យុវសិស្សម្នាក់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខសាលា២ធ្នូ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនទី១- កែវ វិបុល អាយុ៣៣ឆ្នាំ ជាអ្នកឆក់ និងទី២- ឆេង ប៊ុនរ៉ុង អាយុ២៦ឆ្នាំ ជាអ្នកឌុប ពួកគេរស់នៅក្នុងភូមិព្រែកមហាពេទ សង្កាត់ស្វាយប៉ោ​  ក្រុងបាត់ដំបង ។ ដោយឡែកជនរងគ្រោះ ប៉ុល សុវណ្ណមុនីនាថ ស្រីអាយុ១៩ឆ្នាំ រស់នៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ជិះម៉ូតូម៉ាកឃ្លីក ។

លោកឈឿង គឹមសុងបានបញ្ជាក់ថា ជនដៃដល់ទាំង២នាក់ បានជិះម៉ូតូតាមពីក្រោយនាងលុះដល់ចំណុចខាងលើ ជនដៃដល់ក៏បានឆក់យកកាបូបស្ពាយ បណ្ដាលឲ្យនាងដូលរបួសដៃជើង រីឯជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ភ្លាមរំពេច ។ លោកស្នងការខេត្ត និងលោកស្នងការរង បានបញ្ជាឲ្យកម្លាំងធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនដៃដល់បានទាំង២នាក់ ថែមទាំងដកហូតបាននូវវត្ថុតាងមួយចំនួនផង ។

ចោរដៃស្អិតទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះខាងលើនេះមែន ។ ពួកគេបានសារភាពទៀតថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពបែបនេះដែរ តែមិនចាំចំនួនលើកដែលពួកខ្លួនបានប្រព្រឹត្តនោះទេ ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នាងបានជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅយកបងប្រុស នៅធ្វើការជិតសាលា២ធ្នូ ។ នាងនិយាយថា ពេលជិះតាមផ្លូវមិនដឹងមានមនុស្សជិះតាមពីក្រោយទេ លុះដល់កន្លែងបងប្រុសធ្វើការទៅហើយ ស្រាប់តែត្រូវមនុស្សប្រុស២នាក់ជិះមកពីក្រោយ ឆក់យកកាបូបស្ពាយរបស់នាង ធ្វើឲ្យនាងដួរក្រឡប់ត្រឡិនរបួសដៃជើងយ៉ាងដំណំ ។ នាងបានបញ្ជាក់ថា នៅក្នុងកាបូបនោះមានលុយ១៦ម៉ឺនរៀល  ទូរស័ព្ទម៉ាកណូគាមួយគ្រឿង និងប្រអប់ម្សៅមួយចំនួន ។

លោកជេត វណ្ណនី ស្នងការរងខេត្ត បានថ្លែងថា ជនសង្ស័យទាំង២នាក់ត្រូវកម្លាំងជំនាញតាមចាប់បានភ្លាមៗ ជាមួយនឹងការឃាត់ខ្លួននេះ មន្រ្តីជំនាញបានដកហូតម៉ូតូម៉ាកវីវ៉ាមួយគ្រឿង និងប្រអប់ម្សៅដែលជារបស់ជនរងគ្រោះ តែរកមិនឃើញលុយចំនួន១៦ម៉ឺនរៀលរបស់ជនរងគ្រោះទេ ពេលនេះមន្រ្តីជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ