ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ ! ពិធី​ការិនី​ដ៏​ស្រស់​ស្អាត​ម្នាក់​លាត់សំពត់​ពេល​កំពុង​បន្ត​ផ្ទា​យ​លើ​ទូរទស្សន៍

6 ឆ្នាំ មុន

ពិធី​ការិនី​ដ៏​ស្រស់​ស្អាត​មួយ​រូប​គឺ​នាង Ilinca Vandici ក្នុង​កម្មវិធី​ទូរទស្សន៍​«Bravo ai stil» នៅ​ប្រទេស​រ៉ូ​ម៉ា​នី ស្ថិត​នៅ​ក្នុង​ឈុត​វែង​ពណ៌​ខ្មៅ​មាន​អារម្មណ៍​ថា​សត្វ​អ្វី​ម្យ៉ាង​វារ​តោង​នៅ​កំប៉េះគូទ ឬ​នៅ​លើ​ជើង ហើយ​ក៏​គិត​ថា​ប្រហែលជា​ពីងពាង…

ពិធី​ការិនី​ដ៏​ស្រស់​ស្អាត​មួយ​រូប​គឺ​នាង Ilinca Vandici ក្នុង​កម្មវិធី​ទូរទស្សន៍​«Bravo ai stil» នៅ​ប្រទេស​រ៉ូ​ម៉ា​នី ស្ថិត​នៅ​ក្នុង​ឈុត​វែង​ពណ៌​ខ្មៅ​មាន​អារម្មណ៍​ថា​សត្វ​អ្វី​ម្យ៉ាង​វារ​តោង​នៅ​កំប៉េះគូទ ឬ​នៅ​លើ​ជើង ហើយ​ក៏​គិត​ថា​ប្រហែលជា​ពីងពាង ។ ដោយសារ​ភ័យ​ខ្លាច​ចំពោះ​សត្វ​ប្រភេទ​នេះ ទើប​ធ្វើ​ឲ្យ​នាង​ត្រូវ​លាត់សំពត់​ដើម្បី​ដឹង​ថា​តើ​មាន​ពីងពាង ឬ​អត់ ដោយ​ភ្លេច​គិត​ថា​ខ្លួន​កំពុង​ធ្វើ​ជា​ពិធី​ការិនី និង​មាន​ម៉ា​សីុ​ន​ថត​ចាប់​យក​រូបភាព​បង្ហាញ​តាម​ទូរទស្សន៍ ។

បើ​ក្រឡេក​មើល​តាម​វី​ដេ​អូ​ឃ្លី​ប​ទឹកមុខ​របស់​នាង​ហាក់ដូចជា​មាន​អារម្មណ៍​ខុស​ប្រក្រតី ហើយ​បាន​លើក និង​លាត់សំពត់​ឡើង​រួច​ដើរ​បែរខ្នង​ដាក់​វេទិកា ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បាន​ចូល​ទៅ​ជួយ ប៉ុន្តែ​មិនឃើញ​សត្វ​អ្វី​នៅ​លើ​ខ្លួន​របស់​នាង​ទេ ។

នាង Ilinca Vandici ជា​ពិធី​ការិនី​រ៉ូ​ម៉ា​នី​ដ៏​ស្រស់​ស្អាត ទើប​សម្រាល​បានកូន​ប្រុស និង​រៀប​ការ​កាលពី​ខែសីហា កន្លង​មក​បាន​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​«Bravo ai stil» ។ កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដែល​ពេញ​និយម​នៅ​រ៉ូ​ម៉ា​នី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ