ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​សាំង​លក់​ក្បែរ​ចង្ក្រាន​ស៊ុប​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្ត្រី​ម្ចាស់ផ្ទះ​លក់​គ្រឿងទេស​ម្នាក់ ត្រូវ​រង​របួស​រលាក់​លើ​រាង​កាយ​ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ ដោយសារ​ប្រេងសាំង​ឆាបឆេះ​ជាមួយ និង​ភ្លើងចង្ក្រាន​លក់​ស៊ុប ដែល​ដាក់​លក់​នៅ​ក្បែរ​គ្នា ។ ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​លើ​ផ្ទះ​លក់​គ្រឿងទេស និង​លក់​ស៊ុប​មួយ​កន្លែង…

ខេត្តក្រចេះ ៖ ស្ត្រី​ម្ចាស់ផ្ទះ​លក់​គ្រឿងទេស​ម្នាក់ ត្រូវ​រង​របួស​រលាក់​លើ​រាង​កាយ​ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ ដោយសារ​ប្រេងសាំង​ឆាបឆេះ​ជាមួយ និង​ភ្លើងចង្ក្រាន​លក់​ស៊ុប ដែល​ដាក់​លក់​នៅ​ក្បែរ​គ្នា ។

ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​លើ​ផ្ទះ​លក់​គ្រឿងទេស និង​លក់​ស៊ុប​មួយ​កន្លែង នៅ​ឃុំ​សណ្តាន់ ស្រុក​សំបូរ កាលពី​ព្រលប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​នោះ​ក្រៅពី​បាន​បង្ក​ឲ្យ​កើតជា​មហន្តរាយ​ភ្លើង​បាន​លេប​ត្របាក់​លើ​ផ្ទះ​ឈើ​មួយ​ខ្នង​ធំ ក្រៅពី​នោះ​ក៏​បាន​បង្ក​ឲ្យ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​រង​របួសធ្ងន់​ផង​ដែរ ។ មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះជា​ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ​រូប​នេះ​ឈ្មោះ ឌិន ស្រី​មុំ បាន​រងគ្រោះថ្នាក់ ដោយសារ​រលាក់ភ្លើង​នៅ​ពេល​សន្ធឹក​អណ្ដាតភ្លើង​បាន​ឆាបឆេះ​ខ្លាំង ។

អធិការ​នគរបាល​ស្រុក​សំបូរ លោក ប៊ុ​ន ឈឿ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា នគរបាល​បាន​ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន ដោយ​បាន​ប្រើ​ទឹក​អស់ពីរ​រថយន្ត​ដើម្បី​ជួយ​បាញ់​ពន្លត់​ទប់ស្កាត់​ការ​ឆាបឆេះ​រាលដាល​បន្ត ។ លោក​អធិការ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ អគ្គិភ័យ​នេះ គឺ​បណ្តាល​មក​ពី​ស្ត្រី​រង​គ្រោះ បាន​ចាក់​សាំង​ដប​លក់​នៅ​ក្បែរ​នឹង​ចង្ក្រាន​ស៊ុប​មិន​ប្រយ័ត្ន ទើប​ធ្វើ​ឲ្យ​មានការ​ឆាបឆេះ​តែ​ម្តង ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា មហន្តរាយ​គ្រោះ​អគ្គិភ័យ​នេះ បាន​បាន​កើតឡើង តែ​រយៈពេល​ជាង​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ ដោយ​មាន​សម្ភារ​ទាំងស្រុង​ត្រូវ​បាន​ខូចខាត​ក្នុង​ហេតុការណ៍​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ