ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នៅ​តែ​បន្ដ​ជួល​មនុស្ស ឡើង​ភ្នំ​ដងរែក​រក​ឈើ​ប្រណីត ស្គាល់​មុខ​ក្រុម​ឈ្មួញ​អស់ហើយ

13 ឆ្នាំ មុន

ខេត្ដព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ សមត្ថកិច្ច​បាន​ចុះរុករក និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តាម បណ្ដោយ​ជួរ​ភ្នំ​ដងរែក ដឹកនាំ​ដោយ​លោក ថុ​ល គឹ​ម​ហឹ​ង ព្រះរាជអាជ្ញា​រង​អម​សាលា ដំបូង​ខេត្ដព្រះវិហារ រួម​ជាមួយ​លោក ស ថា​វី អភិបាលរង​ខេត្ដ លោក​ប៉ុ​ល ខាំ​ណា​រ៉េ នាយ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ លោក​ឧត្ដម​សេ នី​យ៍​ត្រី សោម បុ​បា្ព​រ័​ត្ន មេបញ្ជាការ​សឹក​រង ព្រះ​វិហារ ព្រមទាំង​សមត្ថកិច្ច កងកំលាំង​ជា ច្រើន

ខេត្ដព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ សមត្ថកិច្ច​បាន​ចុះរុករក និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តាម បណ្ដោយ​ជួរ​ភ្នំ​ដងរែក ដឹកនាំ​ដោយ​លោក ថុ​ល គឹ​ម​ហឹ​ង ព្រះរាជអាជ្ញា​រង​អម​សាលា ដំបូង​ខេត្ដព្រះវិហារ រួម​ជាមួយ​លោក ស ថា​វី អភិបាលរង​ខេត្ដ លោក​ប៉ុ​ល ខាំ​ណា​រ៉េ នាយ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ លោក​ឧត្ដម​សេ នី​យ៍​ត្រី សោម បុ​បា្ព​រ័​ត្ន មេបញ្ជាការ​សឹក​រង ព្រះ​វិហារ ព្រមទាំង​សមត្ថកិច្ច កងកំលាំង​ជា ច្រើន​នាក់​ដែល​ពាក់ព័ន្ធ ។ មន្ដ្រី​ផ្លូវការ​ឱ្យ​ដឹង​ថា មាន​សេចក្ដី​រាយ ការណ៍​ថា នៅ​មានការ​ដឹក​ជញ្ជូន​ឈើ​គ្រញូង ទំលាក់​ពីលើ​ខ្នងភ្នំ​ដងរែក​ក្បែរ​ច្រក​អានសេះ ភាគ​ខាងកើត ដែល​សេចក្ដីរាយការណ៍​នេះ ទទួល​បាន​ពី​កងទ័ព​វរ​សេនា​តូច​លេខ​២​របស់ សឹក​រង​ខេត្ដ​ឈរជើង​លើ​ភូមិសាស្ដ្រ​នោះ ដែល​ដើរ​ល្បាត​កាលពី​ថ្ងៃ​ទី​២៨ ឧសភា តាម បណ្ដោយ​ជួរ​ភ្នំ​ដងរែក​តាម​ចំណុច​ផែនទី ៤៩៦.៥៥៦-១៥៨៧.៨៩៣ ខ្នងភ្នំ​ដងរែក ហើយ​បាន​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៧​នាក់​បញ្ជូន​ទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ជាំ​ក្សាន្ដ ។

លោក​ប៉ុ​ល ខាំ​ណា​រ៉េ នាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ដ​ឱ្យ​កោះសន្ដិភាព​ដឹង​អំពី​ករណី បទល្មើស​នោះ​កាលពី​ថ្ងៃ​ទី​៣០ ឧសភា ថា សមត្ថកិច្ច​ដែល​បាន​ទៅ​ដល់​គោលដៅ​បាន បង្ក្រាប​ជនល្មើស​ដែល​នៅ​តែ​បន្ដ​រកស៊ី អូស​ឈើ​ប្រណីត​ទំលាក់​ពីលើ​ភ្នំ​ដងរែក​។ នៅ​ថ្ងៃ​ទី​២៩ ឧសភា នៅ​តំបន់​អានសេះ សមត្ថកិច្ច​បាន​រក​ឃើញ​ឈើ​គ្រញូង​ប្រមាណ ៥២​ដុំ ដែល​ឈ្មួញ​លាក់​ទុក​នៅ​ចំរាក់​ភ្នំ​។ តាម ការ​ពិនិត្យ​ឈើ​គ្រញូង​ដែល​ឈ្មួញ​លាក់​ទុក នៅ​ក្នុង​ចំរាក់​ភ្នំ​នោះ គឺ​ប្រហែល​ពី​៤​ទៅ​៥ ខែ​មុន​។ បច្ចុប្បន្ន​ឈើ​ដែល​រក​ឃើញ​នោះ ត្រូវ​បាន​ប្រគល់​ឱ្យ​កងទ័ព​វរ​សេនា​តូច​លេខ​២ សឹក​រង​ខេត្ដព្រះវិហា​រដឹក​ជញ្ជូន​ទៅ​រក្សា​ទុក នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​២​ស្ថិត​ក្នុងចំណុច​ទួល​ឈើ​ក្រំ​ក្បែរ​ច្រក​អានសេះ​ក្រោម ការ​ឧបត្ថម្ភ​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ដូច​ជា កៅឡាក់ និង​រថយន្ដ ។ ចំណែក​ប្រជា​ពល រដ្ឋ​៧​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះ អាសន្ន​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ដោយ​កងទ័ព ហើយ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ប៉ូលិស ស្រុក​ជាំ​ក្សាន្ដ​នោះ​ត្រូវ​បាន​មន្ដ្រី​រដ្ឋបាល​ព្រៃ ឈើ​ខេត្ដ​នាំ​ខ្លួន​ទៅ​កាន់​ស្នាក់​ការ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ខេត្ដ​ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​ច្បាប់​កាលពី​ថ្ងៃ​ទី​២៩ ឧសភា  ។

ប្រជាជន​៧​នាក់​ដែល​ស៊ីឈ្នួល​អូស​ឈើ ទំលាក់​ពីលើ​ភ្នំ​ដងរែក​នោះ​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​ពីលើ​ភ្នំ​ដងរែក​នៅ​វេលា​ម៉ោង​១២  ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ឧសភា ខណៈ​ពេល​ពួក​គេ កំពុង​អូស​ឈើ​ទំលាក់​ពីលើ​ភ្នំ​។ អ្នក​ទាំងនោះ ១-​ឈ្មោះ រស់ សំបូរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក ត្រ​ញំ​ង​ប្រាសាទ ខេត្ដឧត្ដរមានជ័យ​, ២-​ឈ្មោះ​មឿ​ន សង្ហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​រំដួល ឃុំ​ព្រះ​ប្រឡាយ ស្រុក ត្រ​ញំ​ង​ប្រាសាទ ខេត្ដឧត្ដរមានជ័យ​, ៣-​ឈ្មោះ​ម៉ៅ វុ​ទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​, ៤- ឈ្មោះ​ធាន ដេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​, ៥-​ឈ្មោះ​រឿ​ន រ៉ូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​, ៦-​ឈ្មោះ​សាយ ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក ត្រ​ញំ​ង​ប្រាសាទ ខេត្ដឧត្ដរមានជ័យ និង​៧-​ឈ្មោះ​ស៊ូ សុ​ជាតិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក ត្រ​ញំ​ង​ប្រាសាទ ខេត្ដឧត្ដរមានជ័យ ។

ជនជាប់ចោទ​ទាំង​៧​នាក់​ឆ្លើយ​សារភាព ថា ពួក​គេ​សំរេចចិត្ដ​ទៅ​ស៊ីឈ្នួល​អូស​ឈើ ទំលាក់​ពីលើ​ភ្នំ​ដងរែក​ឱ្យ​ឈ្មួញ​នោះ​ដោយ សារ​តែ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ​ពេក ហើយ ម្យ៉ាងទៀត​នៅ​តំបន់​ពួក​គេ​កំពុង​រស់នៅ​នោះ​ពុំ​មាន​ទឹកភ្លៀង​ធ្វើស្រែ​ចំការ​។ ពួក​គេ​សំរេច ចិត្ដ​ទៅ​ស៊ីឈ្នួល​អូស​ឈើ​ទំលាក់​ពី​ភ្នំ​ដង រែក​ឱ្យ​ឈ្មួញ ដោយ​គិត​តំលៃ​៣០០​ដុល្លារ ក្នុង​១​ម៉ែត្រគូប​ដែល​ប្រើ​រយៈពេល​មួយ សបា្ដហ៍​ទើបបាន​១​ម៉ែត្រគូប​។  ក្នុង​ខណៈ ពេល​ដែល​កងទ័ព​ឃាត់ខ្លួន​ពួក​គេ​នោះ គឺ ពួក​គេ​ទើបតែ​ជញ្ជូន​ឈើ​គ្រញូង​បាន​៦​ដុំ​ចុះ ពីលើ​ភ្នំ​ដងរែក​កណ្ដាលថ្ងៃត្រង់ ហើយ​ពួក គេ​ទាំងអស់​គ្នា​ពុំ​ទាន់​ទទួល​លុយ​ពី​ថៅកែ​នៅ ឡើយ​ទេ ។ ដោយសារ​តែ​មាន​ឈ្មួញ​បង្កើត​ការ​រក ស៊ី​ឈើ​គ្រញូង​ខុសច្បាប់​នៅ​តំបន់​នោះ​ហើយ ទើប​ជនជាតិ​ខ្មែរ​១៦​នាក់​ត្រូវ​បាន​សៀម ចាប់​ដាក់គុក​នៅ​ក្នុង​ប្រទេស​គេ​មិន​ទាន់​រួច នៅឡើយ​មក​ទល់​ពេល​នេះ គឺ​អស់​រយៈពេល ជិត​១​ឆ្នាំ​ហើយ​។ អំពើអាក្រក់​របស់​ក្រុម ឈ្មួញ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ទៅ​ជាប់គុក​នៅ​ប្រទេស​សៀម​ប៉ុណ្ណោះ​ទេ ថែម​ធ្វើ​ឱ្យ​អាប់ឱន​ដល់​មុខមាត់​ប្រទេស​ជាតិ ទៀត​ផង ។

លោក​ប៉ុ​ល ខាំ​ណា​រ៉េ នាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ដ​ឱ្យ​ដឹង​ថា ចំពោះ​ឈ្មួញ​ទាំង នោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ និង​ស្គាល់​អា​សយ ដ្ឋា​ន​អស់ហើយ ពេល​នេះ​សមត្ថកិច្ច​ព្រៃឈើ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក ប្រជាពលរដ្ឋ​ទាំង​៧​នាក់ ដោយ​មានការ យោគយល់​ពី​ព្រះរាជអាជ្ញា ព្រមទាំង​សមត្ថ កិច្ច​ចំរុះ និង​មានការ​ធានា​ពី​អាជ្ញាធរ​ស្រុក ត្រ​ញំ​ង​ប្រាសាទ សមត្ថកិច្ច​ចំរុះ​ខេត្ដព្រះវិហារ ពុំ​បាន​ឃុំខ្លួន​បន្ដ​ទៀត​ទេ ដោយ​បាន​ធ្វើការ អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​ផ្ដិត​មេដៃ​ឈប់ ប្រព្រឹត្ដ​បែប​នោះ​បន្ដ​ទៀត ហើយ​បញ្ជូន​ទៅ កាន់​មូលដ្ឋាន​របស់​ពួក​គេ​វិញ ។ ដោយ ឡែក​ឈើ​គ្រញូង​ចំនួន​៦​កំណាត់​ដែល​ពួក​គេ បាន​អូស​ទំលាក់​ពីលើ​ភ្នំ​ត្រូវ​សមត្ថកិច្ច​កង ទ័ព​វរៈ​២​ប្រមូល​យក​ទៅ​រក្សា​ទុកជា​បណ្ដោះ អាសន្ន​នៅ​ទីបញ្ជាការ​វរៈ​២​ក្បែរ​តំបន់​អាន សេះ  ។