ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយហើយ ! ​ឯកសារ​បង្ហាញ​ពី​ទ្រព្យសម្បត្តិ ខណៈ​អ្នកមាន​ជា​ច្រើន​លាក់បាំង

6 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ ទិន្នន័យ​ថ្មី​មក​ពី​ក្រុមហ៊ុន​ច្បាប់​មួយ​បាន​គំរាម​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​មួយ​ចំនួន​ដែល​ខិតខំ​លាក់បាំង និង​បង្ហាញ​ពី​វិធី​ដែល​ក្រុមហ៊ុន មូលនិធិ​ឯកជន និង​បុគ្គល​ដទៃ​ទៀត​អាច​គេច​ការ​បង់ពន្ធ ។ មួយ​ឆ្នាំ​បន្ទាប់​ពី​ករណី Panama Papers…

ទីក្រុង​សិង្ហ​បុរី ៖ ទិន្នន័យ​ថ្មី​មក​ពី​ក្រុមហ៊ុន​ច្បាប់​មួយ​បាន​គំរាម​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​មួយ​ចំនួន​ដែល​ខិតខំ​លាក់បាំង និង​បង្ហាញ​ពី​វិធី​ដែល​ក្រុមហ៊ុន មូលនិធិ​ឯកជន និង​បុគ្គល​ដទៃ​ទៀត​អាច​គេច​ការ​បង់ពន្ធ ។ មួយ​ឆ្នាំ​បន្ទាប់​ពី​ករណី Panama Papers ការ​លេច​ចេញ​នូវ​ព័ត៌មាន​សម្ងាត់​ពី​ក្រុមហ៊ុន​ច្បាប់ Appleby Group Services Ltd បាន​បង្ហាញ​រឿង​សម្ងាត់​កាន់តែ​ច្រើន​របស់​បុគ្គល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ។

លោក Wilbur Ross រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក ជួប​ប្រទះ​នឹង​សំណួរ​ទាក់ទិន​នឹង​ការ​បង្ហាញ​ព័ត៌មាន​ហិរញ្ញវត្ថុ​ទៅ​កាន់​សភាជាតិ និង​រដ្ឋាភិបាល បន្ទាប់​ពី​លោក​មិន​បាន​ប្រកាស​ពី​ទំនាក់ទំនង​អាជីវកម្ម​លោក​ជាមួយ​កូនប្រសា​លោក​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin​។ ឯកសារ​របស់ Appleby បាន​បន្ថែម​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ភាគហ៊ុន​របស់​លោក Ross ក្នុង​ក្រុមហ៊ុន​ដឹក​ជញ្ជូន Navigator Holdings ។

សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុម​សកម្មជន​ពន្ធ​និយាយ​ថា គណបក្ស​សាធារណរដ្ឋ​គួរតែ​ពន្យារពេល​សម្រេច​លើ​ច្បាប់​រដ្ឋាករ​ថ្មី បន្ទាប់​ពី​របាយការណ៍​នេះ​ចោទប្រកាន់​ថា ក្រុមហ៊ុន​ពហុ​ជាតិ​អា​មេ​រិ​ក រួម​មាន Apple Inc និង Nike Inc បាន​គេច​បង់ពន្ធ​នៅ​បរទេស ។
អាជ្ញាធរ​រដ្ឋាករ​កា​ណា​ដា​កំពុង​ត្រួតពិនិត្យ​របាយការណ៍​ទាំងនេះ ដែល​ជាប់​ទាក់ទិន​នឹង​អ្នក​ប្រមូល​មូលនិធិ​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី Justin Trudeau ផង​ដែរ ។ អាជីវករ Stephen Bronfman ជា​កូនប្រុស​មហាសេដ្ឋី Charles Bronfman គឺ​ស្ថិត​ក្នុង​ចំណោម​បុគ្គល​ជាប់​ក្នុង​ឯកសារ​ធនាគារ​ដែល​បាន​លេច​ចេញ ។

វិនិយោគិន Yuri Milner ក្នុង Silicon Valley ជា​អ្នកគាំទ្រ Facebook Inc នៅ​ពេល​ទើប​ចាប់ផ្តើម​ដំបូង បាន​សហការ​វិនិយោគ​ជាមួយ​ធនាគារ VTB Bank PJSC របស់​រុ​ស្ស៊ី មុន​ពេល​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ។ អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី ក៏​កំពុង​ស៊ើបអង្កេត​អតីត​បេក្ខជន​ឈរឈ្មោះ Prabowo Subianto និង​កូន​ៗ​របស់​អតីត​អ្នកដឹកនាំ Suharto ដែល​អាច​ជាប់​ទាក់ទង​នឹង​ការ​ល្មើសច្បាប់​រដ្ឋាករ​របស់​ប្រទេស ។

ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ដែល​មានឈ្មោះ​ក្នុង​ឯកសារ​ខាងលើ ត្រូវ​បាន​ចោទប្រកាន់​ថា ជា​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ម៉ា​ល់ត៍ ដែល​អាច​នឹង​ចូលរួម​បញ្ជូន​កម្មករ​សំណង់​កូរ៉េ​ខាងជើង​ទៅ​ធ្វើការ​នៅ​បរទេស ។ សូ​ម្បី​តែ​ព្រះ​មហាក្សត្រី​យា​នី Elizabeth II របស់​ចក្រភព​អង់គ្លេស ក៏​បាន​វិនិយោគ​ជា​ច្រើន​ក្នុង​មូលនិធិ​មួយ តាម​រយៈ​កម្មសិទ្ធិឯកជន Duchy of Lancaster ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ