ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អង្គ​ការ​ខេម​រា​ចែក​អំណោយ​​ដល់​កុមារ​ក្រីក្រ​​ ​កំព្រា និង​ងាយ​រង​គ្រោះ​ចំនួន​៤២១​នាក់​មក​ពី​សង្កាត់​​ចំនួន​៦​ក្នុង​ខណ្ឌ​ឫស្សីកែវ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អង្គ​ការ​​ខេមរា​​កាល​ពី​ព្រឹក​​ថ្ងៃទី​២៥ តុលា ២០១២ ​បាន​រៀបចំពិធីចែក​អំណោយ​​​ដល់​កុមារ​ក្រីក្រ​ កំព្រា និង​ងាយ​រង​គ្រោះ​ចំនួន​​៤២១​នាក់ ​មក​ពី​សាលា​បឋម​សិក្សា​​ចំនួន​៧​​ក្នុងសង្កាត់​ចំនួន​៦ ក្នុង​ខណ្ឌ​ឫស្សីកែវ​ក្រោម​​អធិបតី​ភាព​លោក​ឃ្លាំង ហួត ​ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​និង​ជា​អភិ​បាល​​ខណ្ឌ​ឫស្សីកែវ ព្រមទាំងមាន​ការ​ចូលរួម​ពី​​មន្ត្រី​រាជការ​ អាជ្ញាធរ​មូល​

រាជធានីភ្នំពេញ ៖ ​អង្គ​ការ​​ខេមរា​​កាល​ពី​ព្រឹក​​ថ្ងៃទី​២៥ តុលា ២០១២ ​បាន​រៀបចំពិធីចែក​អំណោយ​​​ដល់​កុមារ​ក្រីក្រ​ កំព្រា និង​ងាយ​រង​គ្រោះ​ចំនួន​​៤២១​នាក់ ​មក​ពី​សាលា​បឋម​សិក្សា​​ចំនួន​៧​​ក្នុងសង្កាត់​ចំនួន​៦ ក្នុង​ខណ្ឌ​ឫស្សីកែវ​ក្រោម​​អធិបតី​ភាព​លោក​ឃ្លាំង ហួត ​ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​និង​ជា​អភិ​បាល​​ខណ្ឌ​ឫស្សីកែវ ព្រមទាំងមាន​ការ​ចូលរួម​ពី​​មន្ត្រី​រាជការ​ អាជ្ញាធរ​មូល​ដ្ឋាន​ អង្គ​ការ តំណាង​​​អង្គ​ការ​នានា និង​អាណា​ព្យា​បាល​​សិស្ស​យ៉ាង​ច្រើន​កុះករ ។ 

​អំណោយ​ដែល​​នាំ​ទៅ​ចែក​​ដល់​កុមារ​​ក្នុង​ឱកាស​នោះ​សម្រាប់​កុមារ​ដែល​កំពុង​សិក្សា​ថ្នាក់​ទី​៤ រហូត​ដល់​ថ្នាក់​ទី​៦ ​នៃ​សាលា​បឋម​សិក្សា​ចំនួន​​៧​​មក​ពីសង្កាត់​ទាំង​៦​​ ក្នុង​​ខណ្ឌ​ឫស្សីកែវ ​ទទួល​បាន​គ្រឿង​ឧបភោគ ​បរិភោគ និង​សម្ភារ​​សិក្សា​សរុប​ជាទឹក​ប្រាក់​​ចំនួន​៦.២៧៥​ដុល្លារ ។

​លោក​ស្រី​កុយ ​ផល្លាន្នី នាយិកា​​អង្គ​ការ​​ខេមរា បាន​អាន​សុន្ទរកថា​ឱ្យ​ដឹង​ថា ការ​អប់រំ​គឺជា​ប្រទីប​បំភ្លឺ​ជីវិត​មនុស្ស​ឆ្ពោះ​​ទៅ​រក​ការរីក​ចម្រើន​​ សុភមង្គល ​សុខ​សន្តិ​ភាព​ទាំង​នៅ​ក្នុង​គ្រួសារ និង​​ក្នុង​សង្គម​ជាតិ ​ដែល​នេះ​ជា​​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​​រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​ក្រោម​​ការ​ដឹក​​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយករ​ដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ក្នុង​ការ​ធានា​ឱ្យ​មនុស្ស​គ្រប់​រូប​ទទួល​បាន​អត្ថ​ប្រយោជន៍​​ពីការ​អប់រំ​​តាម​មធ្យោ​បាយ​​ទាំងឡាយ​​ដែល​អាច​មាន និង​អាច​ធ្វើ​បាន ។

​លោក​ស្រី​នាយិកា​​​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​​ពិធី​ឧបត្ថម្ភ​​សម្ភារ​​សិក្សា​​ដល់​ក្មួយៗ​​កុមារា កុមារី​​​​នាពេល​​នេះ ​ក្នុង​គោល​បំណង​​៣​សំខាន់ ១-បង្ក​​ឱកាស និងលើក​ទឹក​ចិត្ត​ដល់​ក្មួយ​ៗ​​កុមារ ជាពិសេស​​កុមារ​ក្រីក្រ កំព្រា និង​​កុមារ​ងាយរង​គ្រោះ​ទទួល​បាន​ឱកាស​ក្នុង​ការ​សិក្សា​អប់រំ​ ២-រួម​ចំណែក​​គាំទ្រ​ក្មួយៗ​​កុមារ​​ ដើម្បី​លទ្ធ​ភាព​​សិក្សា​នា​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី ៣-ជា​ការ​អំពាវនាវ​​ដើម្បី​រួម​ចំណែក​​​ផ្តល់​ការ​ឧបត្ថម្ភ​​គាំទ្រ​ចំពោះ​​ការ​សិក្សា​របស់​​កុមារក្រីក្រ កំព្រា និងងាយ​​រងគ្រោះ​​ពិសេ​ស​កុមារី ​៕