ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កូន​កែ​មិន​ឡើង​មែន ដល់​ថ្នាក់​ចូល​គុក​ហើយ មិន​រៀង​ទៀត

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា ញៀន​ថ្នាំ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ផង ពេល​ផឹកស្រា​ស្រវឹង​រករឿង​ឈ្លោះប្រកែក​ជាមួយ​ឪពុក​ម្ដាយ និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​សម្ភារ​ក្នុងផ្ទះ​ខ្ទេច ហេតុការណ៍​នេះ កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ឆ្នាំ​២០១៧…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា ញៀន​ថ្នាំ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ផង ពេល​ផឹកស្រា​ស្រវឹង​រករឿង​ឈ្លោះប្រកែក​ជាមួយ​ឪពុក​ម្ដាយ និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​សម្ភារ​ក្នុងផ្ទះ​ខ្ទេច ហេតុការណ៍​នេះ កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។
បុរស​ដែល​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន ស្រ៊ី​វ ចាន់​ស៊ី អាយុ ២៧ ឆ្នាំ មាន​មុខរបរ​កសិករ នៅ​ភូមិ ឃុំ​កើត​ហ​តុ ។

ជន​រង​គ្រោះជា​ឪពុក​បាន​រៀបរាប់​ថា ជនសង្ស័យ​ជា​កូន​នៅ​ពេល​កើតហេតុ មក​ពី​ផឹកស្រា​ស្រវឹង និង​ជា​មនុស្ស​ញៀន​ថ្នាំ បាន​មក​ដល់​ផ្ទះ​រករឿង​បង្កជម្លោះ​ជាមួយ​បងប្អូន និង​ឪពុក​ម្ដាយ ហើយ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ្ត​ក្នុងផ្ទះ ដូច​ជា តុ កៅអី ទូរទស្សន៍ ចានឆ្នាំង និង​សម្ភារ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត ។

ជន​នេះ​ធ្លាប់​ជាប់​ព័ន្ធ​ធនាគារ​ចំនួន​ប្រាំ​ឆ្នាំ​ពី​បទ​មនុស្សឃាត ទើបតែ​ចេញ​មក​ពី​ពន្ធនាគារ​។ នៅ​ពេល​ចេញ​មក​វិញ​ពុំ​បាន​កែរ​ប្រែរ​ខ្លួន​ឡើយ​តែងតែ​ដើរ​រ​ផឹកស៊ី សេព​ថ្នាំ​ញៀន បង្កជម្លោះ​ជាមួយ​អ្នក​ជិតខាង​មិន​ព្រម​ស្ដាប់​ការ​ទូន្មាន​របស់​ឪពុក​ម្ដាយ​បងប្អូន​ឡើយ ។ ដូចនេះ​ជន​រង​គ្រោះជា​ឪពុក ដាក់​ពាក្យបណ្ដឹង សំណូមពរ​ឲ្យ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ