ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្ទេលធំបន្លំដេកយូរហើយ ចាំមើល៍ បានយូរប៉ុនណា​​

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​វិវាទ​គ្នា​នៅ​តំបន់​កោះ​ខ្យង ស្រុក​ព្រៃ​នប់ ពី​ការ​បោះ​បង្គោល​​ចិញ្ចឹម​គ្រែង​ឈាម ធ្វើ​ឱ្យ​ទំហំ​ផ្ទៃ​នេសាទ​ទឹក​រាក់កាន់តែ​រួញ​តូច នាំ​ឱ្យ​អ្នក​នេ​សាទ​​លើកគ្នា​តវ៉ា​មិន​ឈប់​ឈរ​នោះ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​វិវាទ​គ្នា​នៅ​តំបន់​កោះ​ខ្យង ស្រុក​ព្រៃ​នប់ ពី​ការ​បោះ​បង្គោល​​ចិញ្ចឹម​គ្រែង​ឈាម ធ្វើ​ឱ្យ​ទំហំ​ផ្ទៃ​នេសាទ​ទឹក​រាក់កាន់តែ​រួញ​តូច នាំ​ឱ្យ​អ្នក​នេ​សាទ​​លើកគ្នា​តវ៉ា​មិន​ឈប់​ឈរ​នោះ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បាន​ចុះ​ត្រួតពិនិត្យ​និង​វាស់វែង​ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម​ចំនួន​៣​កន្លែង ស្ថិត​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ។

លោក​អភិបាលស្រុក​បាន​ថ្លែង​ថា ក្រោយ​ពេល​ចុះ​ពិនិត្យ​ទីតាំង​ចឹ​ញ្ចឹ​ម​គ្រែង​ឈាម​ទាំង​៣​កន្លែង ជា​លទ្ធផល​គឺ​បាន​ចុះ​វាស់វែង​ទីតាំងតាម​ការ​ចង្អុលបង្ហាញ​របស់​ម្ចាស់​ដែល​មាន
ឈ្មោះ ផេង នី ឈ្មោះ លីវ លី​ម និង​ឈ្មោះ ស៊ូ ចាន់​ផ​ន ។ ទីតាំង​ទាំង​៣​ខាងលើ ម្ចាស់​បាន​ស្នើ​សុំ​អនុញ្ញាត​ច្បាប់​រួច​ហើយ ប៉ុន្តែ​បើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា ទំហំ​ដែល​ស្នើ​សុំ និង​ការ​បោះបង្គោល​ហ៊ុម​ព័ទ្ធ​មានការ​ខុស​គ្នា​៖

១-​ឈ្មោះ ផេង នី ស្នើ​សុំ​១០​ហិ​កតា ជាក់ស្តែង​បោះបង្គោល​ហ៊ុម​ព័ទ្ធ​ប្រមាណ​២០​ហិ​កតា
និង​មាន​សង់រោង​ចំនួន​៣​នៅ​លើ​ទីតាំង ។
២-​ឈ្មោះ លីវ លី​ម ស្នើ​សុំ​៥​ហិ​កតា ជាក់ស្តែង​បោះបង្គោល​ហ៊ុម​ព័ទ្ធ​ប្រមាណ​៦​ហិ​កតា និងមាន​សង់រោង​ចំនួន​១​នៅ​លើ​ទីតាំង ។
៣-​ឈ្មោះ ស៊ូ ចាន់​ផ​ន ស្នើ​សុំ​៥​ហិ​កតា ជាក់ស្តែង​បោះបង្គោល​ហ៊ុម​ព័ទ្ធ​ប្រមាណ​១០​ហិ​កតា និង​មាន​សង់រោង​ចំនួន​១​នៅ​លើ​ទីតាំង ។

លោក សរ កក្កដា បាន​បញ្ជា​ក់់ថា ចំពោះ​ទីតាំង​ចឹ​ញ្ចឹ​ម​គ្រែង​ទាំង​៣​កន្លែង​នេះ លោក​នឹង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ដែល​បាន​កំណត់​ប្រកបដោយ​តម្លាភាព ចៀសវាង​ការ​ឆ្លើយ​ដាក់​គ្នា ដោយ​អាច​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ទាំងអស់​អនុវត្ត​ទៅ​តាម​ទំហំ​នៃ​ការ​ស្នើ​សុំ ។
ជុំវិញ​បញ្ហា​នេះ​ដែរ លោក ឯម ភា នាយ​សង្កាត់​រដ្ឋបាល​ជលផល​ព្រៃ​នប់ បាន​ឲ្យ​ដឹង​ថា​ចំពោះ​ទីតាំង​ទាំង​៣​ខាងលើ​សុទ្ធតែ​បាន​សុំ​ច្បាប់​ទៅ​មន្ត្រី​ជំនាញ​រៀង​ៗ​ខ្លួន ប៉ុន្តែ​នៅ​មាន​ចន្លោះ​ប្រហោង​បន្តិចបន្តួច​ចំពោះ​ម្ចាស់​ទីតាំង​ដូច​ជា ឈ្មោះ ស៊ូ ចាន់​ផ​ន មាន​តែ​ច្បាប់​អនុញ្ញាត​ដែល​ចេញ​ដោយ​ជលផល ពុំ​ទាន់​មានច្បាប់​ចេញ​ដោយ​ក្រសួងបរិស្ថាន​ដូច​លោក លាវ លឹ​ម ទេ ។

មិនតែប៉ុណ្ណោះ ម្ចាស់​ទីតាំង​ខាងលើ​ពុំ​បាន​គោរព​ទៅ​តាម​អ្វី​ដែល​បាន​ស្នើ​សុំ​ឡើយ គឺ​ហ៊ុម​ព័ទ្ធ​យកលើស​៥​ហិ​កតា​និង ឈ្មោះ ផេង នី លើស​១០​ហិ​កតា ដែល​ចំនួន​នេះ​នឹង​ត្រូវ​អនុវត្ត​តាម​ផ្លូវច្បាប់ ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ចំពោះ​ច្បាប់​ចឹ​ញ្ចឹ​ម​កូន​គ្រែង​ឈាម​នេះ អាជីវករ​ទាំងអស់​ត្រូវ​សុំ​ច្បាប់​មួយ​ឆ្នាំ​ម្តង ។ ដូចនេះ​យោង​តាម​ច្បាប់​ថ្មី អាជីវករ​ដែល​ពុំ​ទាន់​មានច្បាប់​អនុញ្ញាត​ត្រូវ​សុំ​ច្បាប់​បន្ថែម​ពី​ក្រសួងបរិស្ថាន ព្រោះ​ក្រសួងបរិស្ថាន​ជា​ស្ថាប័ន​អនុញ្ញាត​ទីតាំង ឯ​ក្រសួង​កសិកម្ម​ជា​អ្នក​អនុញ្ញាត​ច្បាប់​បច្ចេកទេស ។

បញ្ហា​ចម្រូងចម្រាស​នៅ​តំបន់​កោះ​ខ្យង​នេះ​ពិតជា​មាន​ភាព​ស្មុគស្មាញ​ពេក​ណាស់ ដែល​លោកអភិបាលស្រុក​ចាស់​ដោះ​មិន​ចេញ ។ ចាំ​មើល​មើល៍ អាជ្ញាធរ​ស្រុក​ដែល​មាន​លោក សរ កក្កដាទើប​ចូល​កាន់​តំណែង​ថ្មី​ជិត​មួយ​ឆ្នាំ​នឹង​ចាត់វិធានការ​បែប​ណា​ចំពោះ​សកម្មភាព​កន្ទេល​ធំ​បន្លំ​ដេក​នេះ ។ ចាំ​មើល​ទៀត បន្លំ​ដេក​បាន​យូរ​ប៉ុណ្ណា​ទៀត​ទៅ ?

អត្ថបទសរសេរ ដោយ