ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រ​មួយ​ចំនួន​មិន​ទាន់ អនុវត្ត​តាម​ច្បាប់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ស្រុក​ព្រៃ​នប់​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​តំណាង​ម្ចាស់​គ្រឿងចក្រ​នៅ​ក្នុងស្រុក​ព្រៃ​នប់ ដូច​ជា​ផ្នែក​គ្រឿងចក្រ​ឈូស​ឆាយដី និង រថយន្ត​ដឹក​ដី​ជាដើម ដើម្បី​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់ ។ បើ​តាម​លោក​សរ កក្កដា…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ស្រុក​ព្រៃ​នប់​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​តំណាង​ម្ចាស់​គ្រឿងចក្រ​នៅ​ក្នុងស្រុក​ព្រៃ​នប់ ដូច​ជា​ផ្នែក​គ្រឿងចក្រ​ឈូស​ឆាយដី និង រថយន្ត​ដឹក​ដី​ជាដើម ដើម្បី​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់ ។

បើ​តាម​លោក​សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់​ថ្លែង​ថា កន្លង​មក​ឃើញ​ម្ចាស់​គ្រឿងចក្រ​មួយ​ចំនួន​អនុវត្តន៍​បាន​ល្អ​តាម​ច្បាប់ ប៉ុន្តែ​នៅ​មួយ​ចំនួន​អនុវត្ត​មិន​ទាន់​បាន​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់ ដូច​ជា​ករណី​រថយន្ត​ដឹក​ដី មិន​មាន​គម្រប​គ្រប​ត្រឹមត្រូវ ករណី​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ ឬ​ដី​ភ្នំ​មិន​មានច្បាប់​អនុញ្ញាត​ជាដើម ។

ជុំវិញ​បញ្ហា​នេះ​រដ្ឋបាល​ស្រុក​ព្រៃ​នប់ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ដាក់​កម្រិត​ឲ្យ​ម្ចាស់​គ្រឿងចក្រ​ទាំងអស់ ពេល​ធ្វើ​អាជីវកម្ម​ត្រូវ​តែ​មានច្បាប់​ជា​ដាច់ខាត ។ ចំណែក​អ្នកមាន​ច្បាប់​ហើយ ក៍​ត្រូវ​តែ​គោរព​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​បាន​កំណត់​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​បងប្អូន​ម្ចាស់​គ្រឿងចក្រ​ទាំងអស់​ប្រកប​អាជីវកម្ម​បាន​ផល​ចំណេញ និង​មិន​ជាប់​ពិន័យ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ