ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​បណ្ណ​កម្ម​សិទ្ធ​បញ្ចប់ទំនាស់​ដី ១៣៨​គ្រួសារ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​ប៊ិ​ន ឈិ​ន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ…

ខេត្តតាកែវ ៖ លោក​ប៊ិ​ន ឈិ​ន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ នា​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ព្រមទាំង​លោក​អភិបាលស្រុក​សមត្ថកិច្ច​គ្រប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ផង​ដែរ ។

លោក​ឡាយ វ​ណ្ណះ អភិបាលខេត្ត បាន​អាន​សេចក្តីសម្រេច​(​ស​.​ជ​.​ណ​)​របស់​រាជរដ្ឋាភិបាល​ជូន​ប្រពល​រដ្ឋ​ស្តាប់​ទាក់ទង​រឿង​ទំនាស់​ដីធ្លី​កន្លង​មក ។ ឥឡូវ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដោះស្រាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​បញ្ចប់ទំនាស់ ព្រមទាំង​ចេញ​ប្លង់​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៣៨​គ្រួសារ ចែក​ចេញ​ជា​០៥​ប្លុក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បុស្ស​តា​ផង់​ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

លោក​ឧបនាយក​រដ្ឋ​ប៊ិ​ន ឈិ​ន មាន​ប្រសាសន៍​ថា រាជរ​ដ្ឋា​បាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី សម្តេច​លោក​បាន​ប្រឹងប្រែង​ណាស់​ដើម្បី​រក​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​រស់នៅ​មាន​សេចក្តីសុខ​តាំង​មុន​រហូត​មក ចុះ​ទៅ​ជួយ​ដោះ​ជួយ​ជា​និច្ច ។ លោក​បាន​បញ្ជាក់​ថា​បងប្អូន​បាន​ជ្រាប​ហើយ​ដូច​ជា​ពេល​នេះ​ដើម្បី​ជួយ​ដល់​បងប្អូន​រួច​ពី​ការ​ទំនាស់​ដីធ្លី​គឺ​ក្រោម​ការ​គិតគូរ​យកចិត្ត​ទុក្ខ​ដាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​បងប្អូន​ត្រូវ​គិត​ថា ប្រទេស​កំពុង​មានការ​រីក​ចម្រើន​បន្តបន្ទាប់​នា​ពេល​បច្ចុប្បន្ន​នេះ ក្នុង​ឱកាស​នោះ​គណៈអធិបតី​ចែក​ថវិកា​ចំនួន​៥០០០០​រៀល​ក្នុង​មួយ​គ្រួសារ​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ