ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អគ្គនាយក​ក្រុមហ៊ុន​មួយ​ជាប់ចោទ​បោក​គេ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ តុលាការ​ចេញ​ដិ​ការ​ឃាត់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន អូស្ត្រាលី​-​កម្ពុជា​ហ្គ្រុ​ប​(ACG) ពី​បទ​ឆបោក​លុយ​រឿង​ដីធ្លី​១០​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​បាន​ចាប់ខ្លួន ខណៈ​ហៅ​សាកសួរ​កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។…

បន្ទាយ​មាន​ជ័យ ៖ តុលាការ​ចេញ​ដិ​ការ​ឃាត់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន អូស្ត្រាលី​-​កម្ពុជា​ហ្គ្រុ​ប​(ACG) ពី​បទ​ឆបោក​លុយ​រឿង​ដីធ្លី​១០​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​បាន​ចាប់ខ្លួន ខណៈ​ហៅ​សាកសួរ​កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

ជន​ដែល​ត្រូវ​ចាប់ខ្លួន​តាម​ដិ​ការ​មានឈ្មោះ កៅ សុធា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​អគ្គនាយក​ក្រុមហ៊ុន​អូស្ត្រាលី​-​កម្ពុជា​ហ្គ្រុ​ប​(ACG) មានស្រុក​កំណើត​សង្កាត់​លេខ​៣ ក្រុងភ្នំពេញ ដែល​រស់នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ការ​ចាប់ខ្លួន​ឈ្មោះ កៅ សុធា ជា​អគ្គនាយក​ក្រុមហ៊ុន​អូស្ត្រាលី​-​កម្ពុជា​ហ្គ្រុ​ប​(ACG)​នេះ គឺ​អនុវត្តន៍​តាម​ដិ​ការ​បង្គាប់​របស់​លោក ថេ​ង កុសល ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដែល​ជាប់ចោទ​ពី​បទ​ឆបោក​លុយ​រឿង​ដីធ្លី​ដែល​ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០០៧​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាម​សេចក្តីសម្រេច​របស់​សាលក្រម​បាន​ផ្តន្ទាទោស​ឈ្មោះ កៅ សុធា ជា​អគ្គនាយក​ក្រុមហ៊ុន​អូស្ត្រាលី​-​កម្ពុជា​ហ្គ្រុ​ប​(ACG)​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ ដោយ​មិន​ឱ្យ​មានការ​ព្យួរទោស​និង​បង្គាប់​សងការ​ខូចខាត និង​សំណង​ជម្ងឺ​ចិត្ត​ចំនួន​៧០.០០០​ដុល្លារ​អា​មេ​រិ​ក​ឱ្យទៅ​ឈ្មោះ ផូ គឹ​ម​សួន និង​បង្គាប់​ចាប់ខ្លួន​លើ​ឈ្មោះ​នេះ​យក​មក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ