ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្តាន់ ដេក​លក់​អស់ហើយ

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្ត​កំពង់​ធំ ៖ បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​កាប់ និង​ការ​ដឹក​ជញ្ជូន​ចេញពី​ទឹកដី​ស្រុក​សណ្តាន់​យ៉ាង​អនាធិបតេយ្យ សមត្ថកិច្ច​ជំនាញ​លែង​បង្ក្រាប បែរជា​ទុក​ឲ្យ​ផ្នែក​ផ្សេង​ៗ​បង្ក្រាប​ម្តង​វិញ ដេក​ចាំតែ​ស្តាប់​ទូរ​ស័​ទ្ទ​កត់​ក្បាល​ឡាន គោ​យន្ត និង​រថយន្ត​បុក​ស័​រយ​ក​លុយ​ស្រួ​ស​ខ្លួន​ជាង​។ ជាក់ស្តែង​រថយន្ត​បុក​ស័​រដឹក​ឈើ​របស់​មេ​ឈ្មួញ​រកស៊ី​ឈើ​ឡើង​ដុះ​ស្លែ​ដឹក​ចេញពី​ស្រុក​សណ្តាន់​សមត្ថកិច្ច​ជំនាញ​ព្រៃឈើ​មិន​បង្ក្រាប​ទុក​ចិញ្ចឹម​ឆ្នាំង…

ខេត្ត​កំពង់​ធំ ៖ បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​កាប់ និង​ការ​ដឹក​ជញ្ជូន​ចេញពី​ទឹកដី​ស្រុក​សណ្តាន់​យ៉ាង​អនាធិបតេយ្យ សមត្ថកិច្ច​ជំនាញ​លែង​បង្ក្រាប បែរជា​ទុក​ឲ្យ​ផ្នែក​ផ្សេង​ៗ​បង្ក្រាប​ម្តង​វិញ ដេក​ចាំតែ​ស្តាប់​ទូរ​ស័​ទ្ទ​កត់​ក្បាល​ឡាន គោ​យន្ត និង​រថយន្ត​បុក​ស័​រយ​ក​លុយ​ស្រួ​ស​ខ្លួន​ជាង​។ ជាក់ស្តែង​រថយន្ត​បុក​ស័​រដឹក​ឈើ​របស់​មេ​ឈ្មួញ​រកស៊ី​ឈើ​ឡើង​ដុះ​ស្លែ​ដឹក​ចេញពី​ស្រុក​សណ្តាន់​សមត្ថកិច្ច​ជំនាញ​ព្រៃឈើ​មិន​បង្ក្រាប​ទុក​ចិញ្ចឹម​ឆ្នាំង តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្ទាក់​ចាប់​បាន​។

លោក​វរៈសេនីយ៍ទោ អ៊ួ​ង ម៉ូ​លី អធិការ​នគរបាល​ស្រុក​សណ្តាន់​បាន​ឲ្យ កោះសន្តិភាព ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​ថា រថយន្ត​ដឹកឈើ​ក្តារបន្ទះ​ខាងលើ​នេះ ជា​ប្រភេទ​រថយន្ត​បុក​ស័​រ​កែ​ច្នៃ​មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​ដឹកឈើ​អត់​ច្បាប់​ចេញ​មក​ពី​ចំណុច​ភូមិ​រ៉​ង​ខ្នាយ ឃុំ​ទំ​រីង ស្រុក​សណ្តាន់​ជា​របស់​មេ​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​ឈ្មោះ ចែ ហ៊​ង រស់នៅ​ភូមិ​ទំ​អរ ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ត្រូវ​បាន​កម្លាំង​របស់​លោក​សហ​ការណ៍​គ្នា​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​០៩ ណិ​ង​៥០​នាទី​យប់ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​រដ្ឋបាល​ទំ​រីង ស្ថិត​ក្នុងភូមិ​ខោស ឃុំ​ទំ​រីង​ស្រុក​សណ្តាន់ ហើយ​បាន​ប្រគល់​ទៅ​ឲ្យ​ផ្នែ​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​នេះ ដែល​មាន​ឈើ​ក្តារ​ចំនួន​៥៥០​សន្លឹក ស្មើនឹង​៨,៨​ម៉ែត្រគូប យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។ ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ដល់​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្តាន់​ថា មេ​ឈ្មួញ​រកស៊ី​ឈើ ឈ្មោះ ចែ ហ៊​ង នេះ រកស៊ី​ឈើ​ឡើង​ដុះ​ស្លែ​ជា​យូរយារ​ណាស់​មក​ហើយ ដឹកឈើ​ចេញពី​ក្នុងភូមិ​សាស្ត្រ​ស្រុក​សណ្តាន់ ដែល​គ្រប់គ្រង​ដោយ​លោក សៅ វ​ណ្ណី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​នេះ គឺ​មិន​ដែល​ធ្វើការ​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់ ចែ ហ៊​ង នេះ​បាន​ម្តងនោះ​ទេ គឺ​ដេកចាំ​យក​តែ​លុយ​។

ពួក​គាត់​បាន​សំណូមពរ​ដល់​លោក វេ​ង សុ​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​សូម​មេត្តា​មើល​កូនចៅ​របស់​លោក​ផង ថា​ហេតុ​អ្វី​បានជា​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​ស្រុង​សណ្តាន់​បង្ក្រាប​មិន​ចេះ​អស់ គឺ​ដោយសារ​តែ​មន្ត្រី​ផ្លែ​ល្វា​ថ្នាក់​ក្រោម​របស់​លោក​ស៊ីប្រាក់ខែ​របស់​រដ្ឋ​ដែល​បាន​មក​ពី​ញើស​ឈាម​របស់​រាស្ត្រ តែ​បែរជា​មិន​បង្ក្រាប​ហើយ​ដេកចាំ​យក​តែ​លុយ និង​មើលផ្លូវ​ឲ្យ​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ទៅ​វិញ​។ ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​នេះ លោក សៅ វ​ណ្ណី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ និង​លោក ប៊ុ​ន សុធី នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​ស្តីទី កោះសន្តិភាព ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​ខ​ល​ចូល​តែ​មិន​មាន​អ្នក​ទទួល​។ លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ បាន​ប្រាប់​កោះសន្តិភាព ឲ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ដដែល​នេះ​ថា ចំពោះ​បញ្ហា​បទល្មើស​ព្រៃឈើ​ខាងលើ​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​សហ​ការណ៍​គ្នា​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​ស្រុង​សណ្តាន់ ស្រុក​ស​ន្ទុ​ក និង​ស្រុក​មួយ​ចំនួន​ទៀត​ដែល​មាន​បទល្មើស​កើតឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ