ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ជុង​អ៊ុ​ន មិន​ខ្លាច​ការ​វាយប្រហារ​មួយ​ប្រឆាំង​បណ្តា​ទីតាំង​នុយក្លេអ៊ែរ

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កាសែត​រុ​ស្ស៊ី NEZAVISSIMAIA GAZETA បាន​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នូវ​អត្ថបទ​មួយ​ដែល​សរសេរ​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​យល់​ថា ការ​តាម​រក និង​ការ​កម្ទេច​រាល់​ទីតាំង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នឹង​អាច​ទៅ​រួច​ទាល់តែ​បញ្ជូន​កង​ទ័ព​ជើង​គោក​អា​មេ​រិ​ក​ចូល​ប្រទេស​នេះ ។…

ប្រទេស​កូរ៉េ​ខាងជើង ៖ កាសែត​រុ​ស្ស៊ី NEZAVISSIMAIA GAZETA បាន​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នូវ​អត្ថបទ​មួយ​ដែល​សរសេរ​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​យល់​ថា ការ​តាម​រក និង​ការ​កម្ទេច​រាល់​ទីតាំង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នឹង​អាច​ទៅ​រួច​ទាល់តែ​បញ្ជូន​កង​ទ័ព​ជើង​គោក​អា​មេ​រិ​ក​ចូល​ប្រទេស​នេះ ។ តាម​សេចក្តីរាយការណ៍​របស់​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍ ។ ការ​សន្និដ្ឋាន​នេះ​មាន​ក្នុង​របាយការណ៍​មួយ​ដែល​ប្រគល់​ដល់​សភា​អា​មេ​រិ​ក ដោយ​​នាយសេនាធិការរង​កងទ័ព​អា​មេ​រិ​ក ឧត្តមនាវី MICHAEL DUMONT ដែល​រួម​បញ្ចូល​ទាំង​បណ្តា​ផលវិបាក​នៃ​សកម្មភាព​យោធា​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​ផង ។

ព្រឹទ្ធ​សមាជិក លោក RUBEN GALLEGO និង​លោក TED LIEU បាន​ស្នើ​ដល់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ឱ្យធ្វើ​ការ​វាយតម្លៃ​ពី​ការ​បាត់បង់​ខាង​យោធា និង​ស៊ី​វិល​របស់​សហរដ្ឋ​អា​មេ​រិ​ក និង​របស់​បណ្តា​សម្ព័ន្ធ មិត្ត​ក្នុង​ករណី​មាន​សង្គ្រាម​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ព្រមទាំង​ព័ត៌​មាន​​ទាំងឡាយ​ពី​សេណា​រី​យ៉ូ​នៃ​ការ​វិវត្តន៍​ជាយថាហេតុ​នៃ​ជម្លោះ ។

យោង​តាម​កាសែត​នេះ​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​នៅ​តែ​រារែក​ផង​ដែរ​ចំពោះ​ប្រតិកម្ម​ជាយថា​ហេតុ​របស់​រុ​ស្ស៊ី និង​របស់​ចិន ។ បើ​តាម​បណ្តា​នាយទាហាន​អា​មេ​រិ​កថា រុ​ស្ស៊ី ឬ​ចិន​អាច​សម្រេច​ចៀសវាង​ជម្លោះ ឬ​អាច​នៅ​ខាងយើង ។ ដូច​ការ​បញ្ជាក់​របស់​របាយការណ៍​នេះ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​គាំទ្រ​នយោបាយ​ប្រកាន់​យក​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TELLERSON ដែល​សំដៅ​ធ្វើការ​គាបសង្កត់​លើ​អាជ្ញាធរ​កូរ៉េ​ខាងជើង តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋ​កិច្ច និង​ការទូត ។

ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​បណ្តា​ទីតាំង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ហាក់​ពុំ​ច្បាស់​ខ្លាំង ព្រោះ​ក្រុង​ព្យុ​ង​យ៉ាង​រក្សា​បាន​យ៉ាង​ល្អ​ការ​លាក់បាំង​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​អាច​តបត​វិញ​ដោយ​បាញ់​ចេញ​បណ្តា​អាវុធ​សម្លាប់​រង្គាល​ដូច​ជា​អាវុធ​គីមី និង​ជីវសាស្ត្រ​ជាដើម ។

ការ​វាយប្រហារ​តាម​ជើងគោ​កមួយ​ពិតជា​ការ​ប្រថុយប្រថាន​ខ្លាំង​ជាមួយ​កូរ៉េ​ខាងជើង ដែល​មាន​ទាហាន​ពី​៨៥០.០០០​នាក់​ទៅ​១,៣​លាន​នាក់ ដែល​មិន​ទាន់​គិត​ពី​មនុស្ស​បំរុង​ជិត​៤​លាន​នាក់​ថែម​ទៀត​ផង​ទេ ។

អត្ថបទ​នេះ​ធ្វើការ​សន្និដ្ឋាន​ថា ទោះបីជា​ប្រធានាធិបតី​អា​មេ​រិ​ក​និយាយ​ថា កង​ទាហាន​អា​មេ​រិ​ក​ខ្លាំង​ជាងគេ​បំផុត​លើ​ពិភពលោក ពេល​លោក​ថ្លែង​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍ YOKOTA ប្រទេស​ជប៉ុន​ក្តី ក៏​គ្មាន​នរណា​ម្នាក់​ហ៊ាន​ប្រថុយ​បញ្ជូន​កង​ទាហាន​ទៅ​កាន់​កូរ៉េ​ខាងជើង ទោះបីជា​កង​ទាហាន​អា​មេ​រិ​ក​ដែល​ទទួល​ការ​ហ្វឹកហ្វឺន​ខ្ពស់​បំផុត​ក្តី ។ សម្រាប់​ពេល​នេះ​លោក​គី​ម ជុង​អ៊ុ​ន អាច​ដេក​លក់​យ៉ាង​ស្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ