ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​លើក​ដំបូង មាន​៩​ប្រទេស​ចូលរួម​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញ ដែល​ការ​ប្រកួត​នឹង​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ នេះ​បើ​យោង​តាម​គេហទំព័រ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កម្ពុជា​។ ​ការ​ប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៧ ដល់​១០​ ខែធ្នូ​​ក្រោយ​នេះ​។ ប្រទេស​ចំនួន​៩​ចូលរួម​គឺ​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ អូស្ត្រាលី បារាំង…

​រាជធានី​ភ្នំពេញ​៖ កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញ ដែល​ការ​ប្រកួត​នឹង​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ នេះ​បើ​យោង​តាម​គេហទំព័រ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

​ការ​ប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៧ ដល់​១០​ ខែធ្នូ​​ក្រោយ​នេះ​។ ប្រទេស​ចំនួន​៩​ចូលរួម​គឺ​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ អូស្ត្រាលី បារាំង អ៊ុយ​ក្រែ​ន អ៊ី​រ៉​ង់ ណេ​ប៉ា​ល់ វៀតណាម ថៃ និង ឡាវ ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ជា​លើក​ដំបូង​នេះ គឺ​មាន​គោលបំណង ដើម្បី​​បំផុស​ឲ្យ​ប្រទេស​ជិតខាង​ចូលរួម និង​គាំទ្រ និង​ទី​២.​គឺជា​ការ​ចាប់ផ្ដើម​មួយ​ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​ក្លាយជា​កម្មវិធី​ប្រចាំឆ្នាំ​តែ​ម្ដង ។​

​លោក​គូសបញ្ជាក់​ថា «​កម្ពុជា​កំពុង​តែ​មាន​សក្ដានុពល​លើ​ក្បាច់​ប្រដាល់​គុន​ខ្មែរ​តែ​យើង​នៅ​មិន​ទាន់​ឈាន​ដល់​កម្រិត​អាជីព​ដូច​ថៃ​នៅឡើយ​ទេ ។ ហេតុនេះ​ការ​ចាប់ផ្ដើម​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ក្បាច់​ប្រដាល់​ខ្មែរ​ឈាន​ដល់​កម្រិត​អាជីព ។​ ហេតុនេះ​ហើយ​ទើប​ចាប់ពី​ឆ្នាំ​នេះ​​ទៅ​ត្រូវ​តែ​រៀបចំ​ឲ្យ​មានការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​រៀង​រាល់​ឆ្នាំ​»​។

​ការ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​នេះ​ដែរ ស្រប​ពេល​ដែល​កម្ពុជា​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​​លើក​ទី​៣២ ឆ្នាំ​២០២៣ ខាង​មុខ ដើម្បី​ទាក់ទាញ​ប្រទេស​ក្នុង​តំបន់​ឲ្យ​គេ​គាំទ្រ​។​

​បើ​តាម​លោក វ៉ា​ត់ ចំរើន ការ​ប្រកួត​ចែក​ចេញ​ជា ៣ ប្រភេទ ​គឺ​ប្រភេទ​អាជីព ប្រភេទ​ពាក់​កណ្ដាល​អាជីព និង​ប្រភេទ​ប្រដាល់​ស្ម័គ្រចិត្ត​៕