ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ធម្ម​ជាតិ​ដែល​​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ​10​ឆ្នាំ

6 ឆ្នាំ មុន

នរណា​ដែល​មិន​ចង់​មើលទៅ​ក្មេង​វ័យ​ជា​រៀង​រហូត ? ដោយសារ​មូលហេតុ​នេះ​បាន​នាំ​ឱ្យ​មានការ​ចាក់ botox ដ៏​ពេញ​និយម និង​ការ​ព្យាបាល ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ ។ ប៉ុន្តែ​អ្វី​ដែល​មនុស្ស​ភាគច្រើន​មិនដឹង​គឺថា​ធម្មជាតិ​មាន​ឱសថ​ជា​ច្រើន​សម្រាប់​ភាព​វ័យក្មេង​របស់​ពួក​យើង ។…

នរណា​ដែល​មិន​ចង់​មើលទៅ​ក្មេង​វ័យ​ជា​រៀង​រហូត ? ដោយសារ​មូលហេតុ​នេះ​បាន​នាំ​ឱ្យ​មានការ​ចាក់ botox ដ៏​ពេញ​និយម និង​ការ​ព្យាបាល ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ ។ ប៉ុន្តែ​អ្វី​ដែល​មនុស្ស​ភាគច្រើន​មិនដឹង​គឺថា​ធម្មជាតិ​មាន​ឱសថ​ជា​ច្រើន​សម្រាប់​ភាព​វ័យក្មេង​របស់​ពួក​យើង ។ ខាងក្រោម​នេះ​គឺជា​វិធី​ធម្មជាតិ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ​១០ ឆ្នាំ ។

១-​ទឹកក្រូច​ឆ្មារ​ដើម្បី​កាត់​បន្ថយ​ស្នាម​ខ្មៅ​តូច​ៗ​លើ​មុខ
វីតាមីន C នៅ​ក្នុង​ក្រូចឆ្មារ​គឺជា​ភ្នាក់ងារ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា ។ ក្រៅពី​នេះ​វា​ក៏​មាន​​ប្រសិទ្ធភាព​ក្នុង​ការ​បំបាត់​ស្នាម ខ្មៅ​ៗ​តូច​ៗ​នៅ​លើ​មុខ​ផង​ដែរ ។ អ្នក​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ ហើយ​លាប​វា​នៅ​លើ​ស្បែក​របស់​អ្នក​ទុក​វា​ចោល​ប្រហែល​១៥​នាទី​ជា​រៀងរាល់​ថ្ងៃ ហើយ​បន្ទាប់​មក​លាងមុខ​ជាមួយ​ទឹក​ធម្មតា ។

ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ លាយ​ទឹកក្រូច​ឆ្មារ​១​ស្លាបព្រា​ជាមួយ​ទឹក​ដោះគោ​កន្លះ​ស្លាបព្រា និង​ស៊ុត​ស​១ ស្លាបព្រា ។ លាយ​គ្រឿងផ្សំ​ទាំង​អស់នេះ ហើយ​លាប​វា​នៅ​លើ​មុខ ។ ទុក​ចោល​១៥ នាទី​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់ ។

២-​ខ្ទិះដូង​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក
ដូង​សម្បូ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ សំខាន់​ៗ ។ វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ផ្តល់​សំណើម​ដល់​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង​ស្អាត ។ អ្នក​អាច​លាប​ខ្ទិះដូង និង​លាប​វា​នៅ​លើ​មុខ​របស់​អ្នក ។ ទុក​វា​ចោល​ប្រហែល​២០ នាទី​បន្ទាប់​មក​លាង​វា​ចេញ​ជាមួយ​ទឹក​ក្តៅ ឧ​ណ្ណ​ៗ ។

៣-​ម៉ាស់​ល្ហុង​ធ្វើ​ឲ្យ​ស្បែក​ម៉ដ្ឋ​រលោង
អ្នក​ប្រហែលជា​ដឹង​ថា​ល្ហុង​ល្អ​សម្រាប់​សុខភាព​ភ្នែក ពីព្រោះ​វា​មាន​វីតាមីន​A​ច្រើន ។ ស្របគ្នា​នេះ​ដែរ​វា​មាន​សកម្មភាព​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង ហើយ​ធ្វើ​ឱ្យ​វា​ល្អ​សម្រាប់​សុខភាព​ស្បែក​របស់​អ្នកផង​ដែរ ។

ក្រៅពី​នេះ​អង់ស៊ីម​ដែល​មាន​ក្នុង​ល្ហុង​មានឈ្មោះ​ថា papain អាច​រំលាយ​កោសិកា​ចាស់​ៗ​នៅ​លើ​ផ្ទៃ​ស្បែក និង​ធ្វើ​ឱ្យ​ស្បែក​កាន់តែ​មាន​ភាព​បត់បែន និង​រឹង​មាំ ។ ដើម្បី​បង្កើត​ម៉ាស់​ល្ហុង សូម​កិន​ល្ហុង​ទុំ​ឲ្យ​ម៉ដ្ឋ​លាប​វា​លើ​មុខ ហើយ​ទុក​វា​ចោល​១៥​នាទី បន្ទាប់​មក​លាង​សម្អាត​មុខ​ដោយ​ទឹក​ក្តៅ ឧ​ណ្ណ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ