ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​កូរ៉េ​ខាងជើង​មាន​គម្រោង​បង្ហោះ​ផ្កាយ​រណប​ជា​ច្រើន​គ្រឿង អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ថា​ប្រទេស​របស់​ខ្លួន​មាន​គម្រោង​បង្ហោះ​ផ្កាយ​រណប​ជា​ច្រើន​គ្រឿងក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។ ២-​មនុស្ស​យន្ត «Star Wars» សួនឧទ្យាន​មួយ​នៅ​ក្រុង​ប្រាក ប្រទេស​ឆែក​បាន​ច្នៃ​ជា​រូប​មួយ​មាន​លក្ខណៈ​ដូច​មនុស្ស​យន្ត «R2-D2» ក្នុង​ខ្សែភាពយន្ត…

១-​កូរ៉េ​ខាងជើង​មាន​គម្រោង​បង្ហោះ​ផ្កាយ​រណប​ជា​ច្រើន​គ្រឿង
អគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ថា​ប្រទេស​របស់​ខ្លួន​មាន​គម្រោង​បង្ហោះ​ផ្កាយ​រណប​ជា​ច្រើន​គ្រឿងក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

២-​មនុស្ស​យន្ត «Star Wars»
សួនឧទ្យាន​មួយ​នៅ​ក្រុង​ប្រាក ប្រទេស​ឆែក​បាន​ច្នៃ​ជា​រូប​មួយ​មាន​លក្ខណៈ​ដូច​មនុស្ស​យន្ត «R2-D2» ក្នុង​ខ្សែភាពយន្ត «Star Wars» បង្កើត​រឿង​ចម្លែក​ដល់​អ្នក​នៅ​ទីនោះ ។

៣-​ឆ្កែ​រត់គេច​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​អា​មេ​រិ​ក
ក្រុម​គ្រួសារ​មួយ​បាន​បាត់បង់​ផ្ទះសម្បែង​ពី​ភ្លើងព្រៃ​នៅ​ក្រុង​សាន​តា​រ៉ូ​សា រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា បច្ចុប្បន្ន​ពួក​គេ​ក៏​បាន​ជួប​ឆ្កែ​សំណព្វ​របស់​ខ្លួន ជាដំបូង​ក៏​គិត​ថា​វា​បាន​ស្លាប់​ដោយ​សារ​ភ្លើង ។

៤-​ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រ​ទុ​យ​ហ្គា​ល់​ស្លាប់​៣៩​នាក់
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​៣៩​នាក់ នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​មួយ​នៅ​ព័រ​ទុ​យ​ហ្គាល់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៥-​ពលរដ្ឋ​ចិន​តម្រង់​ជួរ​ឡើង​ជិះ​រថភ្លើង
ពលរដ្ឋ​ចិន​បាន​តម្រង់​ជួរ​ឡើង​ជិះ​រថភ្លើង​ក្រោម​ដី​នៅ​ក្រុង​ប៉េ​កាំ​ង ក្នុងអំឡុងពេល​ប្រជុំ​គណ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៦-​ដុត​ភ្លើង​ដេញ​ពីងពាង​ឆេះ​ផ្ទះ​ខ្ទេច
បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន​យក​ភ្លើង​ដុត​ដេញ​ពីងពាង ធ្វើ​ឲ្យ​ឆេះ​រាលដាល​អស់​ផ្ទះ​មួយ​ខ្នង​និង​ផ្អើល​ដល់​អ្នក​ជិតខាង ។

៧-​ជនជាតិ​ជប៉ុន​មាន​ទំនុកចិត្ត​លើ​អា​មេ​រិ​ក​ក្នុង​កម្រិត​ទាប
លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​គំនិត​យល់​ឃើញ​របស់​ពលរដ្ឋ​ជប៉ុន​បង្ហាញ​ថា​ពួក​គេ​មាន​ទំនុកចិត្ត​លើ​អា​មេ​រិ​ក​ក្នុង​កម្រិត​ទាប ចាប់តាំងពី​ឆ្នាំ​២០០៨​កន្លង​មក ។

៨-​ក្រុមហ៊ុន​អាកាសចរណ៍ «air berlin» ដួល​រលំ
ក្រុមហ៊ុន​អាកាសចរណ៍ «air berlin» របស់​អា​ល្លឺ​ម៉​ង់​បាន​ដួល​រលំ និង​បិទ​កាល ពី​ពេល ថ្មី​ៗ​កន្លង​មក ។

៩-​ចុះ​ពី​តំណែង​ដោយសារ​តែ​ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រ​ទុ​យ​ហ្គា​ល់
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ព័រ​ទុ​យ​ហ្គា​ល់ យល់ព្រម​ចុះ​ចេញពី​តំណែង កាលពី​ថ្ងៃ​ទី​១៨ តុលា ២០១៧ ក្រោយ​ពី​ទទួល​ការ​រិះគន់​ពី​ភ្លើង​ឆេះ​ព្រៃ ។

១០- ឆ្អឹង​សត្វ​ចម្លែក​នៅ​ប្រទេស​ចិន
អ្នកស្រុក​នៅ​ភូមិ​មួយ​ក្នុង​ប្រទេស​ចិន​ភ្ញាក់ផ្អើល ក្រោយ​ពី​ប្រទះ​ឃើញ​គ្រោង​សត្វ​ច​ម្លែ​ហើយ​អ្នកខ្លះ​ក៏​មាន​ជំនឿ​ថា​ជា​សត្វ​នាគ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ