ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់ធ្វើអត្តឃា.ត​លោត​ពីលើ​ស្ពាន បែរ​ជា​នារី​អ្នក​បើក​ស្លា.ប់​វិញ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នៅ​រដ្ឋ​វិ​ជី​នៀ សហរដ្ឋអាមេរិក ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ​បាន​លោត​ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​ឆ្លងផ្លូវ​ធ្លាក់​ទៅ​ប៉ះ​រថយន្ត «Ford Escape» របស់​នាង Marisa Harris…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នៅ​រដ្ឋ​វិ​ជី​នៀ សហរដ្ឋអាមេរិក ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ​បាន​លោត​ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​ឆ្លងផ្លូវ​ធ្លាក់​ទៅ​ប៉ះ​រថយន្ត «Ford Escape» របស់​នាង Marisa Harris អាយុ​២២​ឆ្នាំ បណ្តាល​ឱ្យ​នាង​ស្លាប់​បាត់បង់​ជីវិត ឯ​ក្មេង​ប្រុស​នោះ​របួសធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

ប៉ូលិស​បញ្ជាក់​ថា រឿង​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៨ តុលា ២០១៧ ខណៈ​ពេល​បុរស​ជា​គូរ​ស្នេហ៍​របស់​នាង Harris អង្គុយ​នៅ​កន្លែង​អ្នកដំណើរ​ខាង​មុខ អាច​​ទប់​ចង្កូតរថយន្ត និង​ឈប់​បាន​ដោយ​សុវត្ថិភាព ។

នាង Harris បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ខណៈ​ពេល​គូស្នេហ៍​មិន​មាន​របួស ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្មេង​ប្រុស​ដែល​លោត​ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​ត្រូវ​នាំ​ទៅ​មន្ទី​ពេទ្យ «Inova Fairfax » និង​កំពុង​ព្យាបាល​របួស​អាច​ឈាន​ដល់​ការ​ស្លាប់​បាត់បង់​ជីវិត​បាន ។

ប៉ូលិស​កំពុង​ស៊ើបអង្កេត​ហេតុការណ៍​ដែល​កើតឡើង ប៉ុន្តែ​គ្មាន​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មូល​ហេតុ​ថា ហេតុ​អ្វី​បានជា​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​រូប​នោះ​គិត​ខ្លី​ទេ ។

ម្តាយ​របស់​នាង Harris បញ្ជាក់​ថា ​កូនស្រី​របស់​ខ្លួន​ទើប​រៀន​ចប់​ផ្នែក​ពេទ្យ​ពី​មហា​វិទ្យាល័យ « មែ​រី​ម៉ោ​ន » (Marymount) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ