ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត Nissan X –Trail 2018 ស៊េរី​ថ្មី​ដ៏​ប្រណីត​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត Nissan X –Trail ស៊េរី​ថ្មី​ឆ្នាំ​២០១៨ ដែល​ត្រូវ​បាន​រចនា​ឡើងជា​មួយ​នូវ​ស្តង់ដា​ថ្មី​នៅ​ក្នុង​ពិភព​រថយន្ត​ជាមួយនឹង​រូបរាង​ទាន់សម័យ បរិក្ខារ​ទំនើប​កម្រិត​ខ្ពស់ ព្រមទាំង​បំពាក់​ដោយ​ប្រព័ន្ធ​ប​ម្លា​ស់​ទី​ដ៏​ឆ្លាត​វៃ​របស់…

រាជធានី​ភ្នំពេញ ៖ រថយន្ត Nissan X –Trail ស៊េរី​ថ្មី​ឆ្នាំ​២០១៨ ដែល​ត្រូវ​បាន​រចនា​ឡើងជា​មួយ​នូវ​ស្តង់ដា​ថ្មី​នៅ​ក្នុង​ពិភព​រថយន្ត​ជាមួយនឹង​រូបរាង​ទាន់សម័យ បរិក្ខារ​ទំនើប​កម្រិត​ខ្ពស់ ព្រមទាំង​បំពាក់​ដោយ​ប្រព័ន្ធ​ប​ម្លា​ស់​ទី​ដ៏​ឆ្លាត​វៃ​របស់ Nissan ដើម្បី​ឲ្យ​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក ត្រូវ​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នៅ​កម្ពុ​ជានា​ថ្ងៃ​ទី​០៩ វិច្ឆិកា​នេះ ដោយ​ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Nissan និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Tan Chong Motor Holdings Bhd. (Malaysia)​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​នូវ​រថយន្ត​ស៊េរី​ថ្មី​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក Dato Than Tai Hing ប្រធាន​ក្រុមហ៊ុន Tan Chong Motor បាន​បញ្ជាក់​ថា រថយន្ត Nissan X –Trail ជា​រថយន្ត​ដែល​ផលិត និង​នាំ​ចូល​ដោយ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន។ លោក​បានឱ្យ​ដឹង​បន្ត​ថា រថយន្ត​ស៊េរី​នេះ គឺជា​ស៊េរី​រថយន្ត​ដែល​មានការ​ពេញ​និយម​បំផុត​របស់ Nissan ដោយសារ​វា​មាន​ភាព​បត់បែន​គ្រប់​កាលៈទេសៈ​នៃ​ការ​ធ្វើ​ដំណើរ ព្រមទាំង​បំពាក់​នូវ​បច្ចេកវិទ្យា​ប​ម្លា​ស់​ទី​ដ៏​ឆ្លាត​វៃ​ចុង​ក្រោយ​របស់ Nissan ដែល​ធ្វើ​ឱ្យ​រថយន្ត​ស៊េរី​នេះ​ក្លាយទៅជា​រថយន្ត​ដែល​ស​ក្កិ​សម​បំផុត​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជា​លក្ខណៈ​គ្រួសារ​។

ប្រធាន​ក្រុមហ៊ុន Tan Chong Motor រំពឹង​ថា អតិថិជន​នឹង​ពេញចិត្ត​ជាមួយនឹង​ការ​រចនា​ម៉ូត​ដ៏​ទាក់ទាញ​នេះ​ហើយ​៣​ខែ​ក្រោយ​បន្ទាប់​ពី​ការ​ប្រកាស​ដាក់​លក់​នេះ រថយន្ត​សេ​រ៊ី​ថ្មី​ដ៏​ប្រណីត​នេះ​នឹង​លក់​បាន​ពី​ចំនួន ៣០ ទៅ​៤០​គ្រឿង ដោយសារ​តែ​រថយន្ត​ប្រភេទ​នេះ​ធ្លាប់​បាន​ទទួល​ពានរង្វាន់ «​រថយន្ត​ល្អ​បំផុត​ប្រចាំឆ្នាំ​» នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០០៧ ពានរង្វាន់ «​រថយន្ត Crossver ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៤» នៅ​ប្រទេស​ហ្វី​លី​ពី​ន និង​ពានរង្វាន់​ផ្សេង​ៗ​ទៀត​។ ដោយ​ទើបតែ​មាន​ប្រវត្តិ​រយៈពេល 17 ឆ្នាំ Nissan X-Trail គឺជា​ប្រភេទ​រថយន្ត​ដែល​លក់ដាច់​បំផុត​នៅ​ក្នុង​ពិភពលោក ដោយសារ​តែ​មាន​រថយន្ត​ចំនួន​រហូត​ដល់ 3.7 លាន​គ្រឿង ត្រូវ​បាន​លក់​ចាប់តាំងពី​រថយន្ត Nissan X-Trail ត្រូវ​បាន​ដាក់​លក់​ដំបូង​នៅ​ក្នុង​ឆ្នាំ​2000»​។

លោក Dato Than Tai Hing មាន​ប្រសាសន៍​ថា ៖ «​នៅ​ក្រុមហ៊ុន​Tan Chong Motor យើង​មាន​ជំនឿ​ចិត្ត​លើ​ការ​បង្កើត​ភាព​ជា​ដៃគូ​រយៈពេល​វែង​ជាមួយ​អតិថិជន​របស់​យើង។ ដូច្នេះ​រាល់​ការ​ទិញ​រថយន្ត Nissan គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​តែ​ប៉ុណ្ណោះ ហើយ​ពាក្យ​ថា គុណភាព យើង​សំដៅលើ​ការ​ពេញចិត្ត​ពី​អតិថិជន​របស់​យើង​ពេល​ដែល​គាត់​ជា​ម្ចាស់​រថយន្ត​»​។

លោក នូ សុ​វ​ត្តិ រដ្ឋលេខាធិកា​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ថា បន្ទាប់​ពី​បាន​ពិនិត្យ និង​ស្តាប់​ការ​រៀបរាប់​អំពី​រថយន្ត Nissan X –Trail ២០១៨ លោក​ពេញចិត្ត​មិន​ត្រឹមតែ​ការ​រចនា​ប៉ុណ្ណោះ​ទេ «​ប៉ុន្តែ​ទៅ​លើ​លក្ខណៈ​សុ​វត្តិភាព​ដែល​បំពាក់​នៅ​លើ​រថយន្ត ដូច​ជា​បច្ចេកវិទ្យា​សញ្ញា​ព្រមាន​នូវ​វត្ថុ​ដែល​មើល​មិនឃើញ និង​ប្រព័ន្ធ​ប្រាប់​ដំណឹង​ពេល​មាន​យាន្ត​យន្ត​ឆ្លងកាត់​ជាដើម​»​។

លោក នូ សុ​វ​ត្តិ​បន្ត​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា ការ​ធ្វើ​ទំនើប​កម្ម​បច្ចេកវិទ្យា​ដែល​កំពុង​អនុវត្ត​ទៅ​លើ​រថយន្ត Nissan នេះ នឹង​ជួយ​កាត់​បន្ថយ​អា​ត្រា​ស្លាប់ របួស និង​គ្រោះថ្នាក់​ចរាចរណ៍​បន្ថែម​ទៀត​»​។

រថយន្ត Nissan X –Trail ស៊េរី​ថ្មី​ឆ្នាំ​២០១៨ មាន​៦​ពណ៌ រួម​មាន​៖ ពណ៌​ទឹកក្រូច ពណ៌​ក្រហម​ក្រ​ម៉ៅ ពណ៌​ស ពណ៌​ទឹកប្រាក់ ពណ៌​ប្រផេះ និង​ពណ៌​ខ្មៅ ។ រថយន្ត​ទំនើប​ប្រភេទ​ថ្មី​នេះ​មាន​តម្លៃ​ត្រឹមតែ ៥១,៩០០​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក Dato Than Tai Hing បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ដែល​ចង់​ជាវ​រថយន្ត Nissan គឺ​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ធនាគារ​ហ្វី​លី​ព​ប៊ែ​ន សម្រាប់​អតិថិជន​ដែល​ចង់​ទិញ​រថយន្ត​នេះ អាច​ខ្ចី​ថវិកា​ពី​ធនាគារ​ដោយ​បង់​មុន​តែ​៣០%​ប៉ុណ្ណោះ​។

ចំណុច​ពិសេស​មួយ​ក្នុង​ចំណោម​ចំណុច​ពិសេស​ជា​ច្រើន​របស់​រថយន្ត Nissan X-Trail ស៊េរី​ថ្មី​ឆ្នាំ​2018 គឺ​ប្រព័ន្ធ​ប​ម្លា​ស់​ទី​បែប​ឆ្លាត​វៃ​របស់ Nissan ដែល​ជា​បច្ចេកវិទ្យា​ទំនើប គោលបំណង​នៃ​ប្រព័ន្ធ​ប​ម្លា​ស់​ទី​បែប​វ័យឆ្លាត គឺ​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​របស់ Nissan កាន់តែ​មាន​អារម្មណ៍​ទំនុកចិត្ត រំភើប និង​ស្និទ្ធស្នាល ហើយ​កាន់តែ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​។ ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​របស់​រថយន្ត Nissan X-Trail ស៊េរី​ថ្មី 2018 រួម​មាន​៖

​+ ប្រព័ន្ធ​ផ្តល់​សញ្ញា​វត្ថុ​ដែល​មើល​មិនឃើញ (BSW) ៖ ប្រព័ន្ធ​នេះ​ជួយ​ផ្ដល់​ដំណឹង​ជា​មុន ចំពោះ​ផ្នែក​ចំហៀង​រថយន្ត​ដែល​យើង​មើល​មិនឃើញ (​ឆ្វេង និង​ស្ដាំ​)​។ BSW សញ្ញា​អោយ​អ្នកបើកបរ​តាម​រយៈ​ពន្លឺ​ផ្ដល់​សញ្ញា​ដែល​លោត​ភ្លឹបភ្លែត​នៅ​លើស​សរ​ទ្វារ​ដោយ​មាន​បន្លឺ​សំឡេង​។

​+ ប្រព័ន្ធ​ប្រាប់​ដំណឹង​ពេល​យានយន្ដ​ឆ្លងកាត់ (CTA) ៖ នៅ​ពេល​អ្នក​បើក​ថយក្រោយ​នៅ​កន្លែង​ចត បច្ចេកវិទ្យា​នេះ ពិនិត្យ​មើល​តំបន់​ជុំវិញ​ផ្នែក​ខាងក្រោយ​រថយន្ត X-Trail របស់​អ្នក ហើយ​អាច​ប្រាប់​អ្នក​អំពី​រថយន្ត​ដែល​ពិនិត្យ​ឃើញ​ដែល​អ្នក​អាច​នឹង​មើល​មិន​ឃើញ​កំពុង​បើក​មក​ក្នុង​ចម្ងាយ​រហូត​ដល់ 20 ម៉ែត្រ​ពី​ខាងឆ្វេង ឬ​ខាងស្ដាំ​។ ប្រព័ន្ធ​នេះ​ប្រាប់​អ្នកបើកបរ​ដោយ​លោត​ជា​សញ្ញា​ព្រមាន​ភ្លឹបភ្លែត (​ដោយ​ប្រើ​ភ្លើង​សញ្ញា​ប្រព័ន្ធ​ព្រមាន​វត្ថុ​មើល​មិនឃើញ​) និង​សញ្ញា​ព្រមាន​ជា​សំឡេង​នៅ​ពេល​រថយន្ត​កំពុង​បើក​មក​ត្រូវ​បាន​ប្រព័ន្ធ​ចាប់​បាន​។

​+ អេ​ក្រង់ LCD Touchscreen ទំហំ 8 អ៊ី​ញ​ ដែល​មាន​ឧបករណ៍​ចាក់ DVD និង​កាមេរ៉ា​មើល​ក្រោយ​ធ្វើ​ឲ្យ​អ្នកបើកបរ​មើល​ក្រោយ​ឃើញច្បាស់​មិន​ថា ពេល​យប់ ឬ​ពេល​ថ្ងៃ និង​ជា​ឧបករណ៍​កម្សាន្ត​ក្នុង​រថយន្ត​សម្រាប់​អ្នក​ជិះ​។ (​អេ​ក្រង់​ធំ​ជាងគេ​ក្នុង​លំដាប់​ដូច​គ្នា​នៅ​លើ​ផ្នែក SUV)​។

​+ ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​ឆ្លាត​វៃ (IRC) ៖ ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​ដើម្បី​រក​ដាន​ទឹក​រលក​ដែល​អាច​ធ្វើ​ឲ្យ​តួ​រថយន្ត​រលាក់ និង​ធ្វើការ​កែសម្រួល​ដ៏​ឈ្លាសវៃ​នូវ​កម្លាំង​បង្វិល​របស់​រថយន្ត ដើម្បី​កែកុន​ស្ថានភាព​ឡើង​វិញ​។

​+ ប្រព័ន្ធ​គ្រប់គ្រង​លំនឹង​ឆ្លាត​វៃ (ITC) ៖ បញ្ជា​ក់ម្លាំង​ចាប់​ហ្វ្រាំង ប្រសិនបើ​ចាំបាច់​នៅ​ពេល​បត់​។

​+ ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ភ្នំ (HSA) ៖ ជួយ​ការពារ​មិន​ឲ្យ​រអិល​ថយក្រោយ​នៅ​ពេល​បើក​ឡើង​ទួល លើ​ផ្លូវ​ចំណោត។

សូម​អញ្ជើញ​អតិថិជន​មក​ពិនិត្យ និង​បើកបរ​សាកល្បង​នូវ​រថយន្ត Nissan X-Trail ស៊េរី​ថ្មី​ឆ្នាំ​2018 ដែល​មាន​ពណ៌​ផ្សេង​ៗ​ដូច​ជា ពណ៌​ទឹកក្រូច ពណ៌​ឈាម​ជ្រូក ពណ៌​ស ពណ៌​ទឹកប្រាក់ ពណ៌​ប្រផេះ និង​ពណ៌​ខ្មៅ នៅ​សាខា​រថយន្ត​របស់ Nissan ឬ​ការ​តាំង​បង្ហាញ​តាម​ដងផ្លូវ​ដែល​នឹង​ធ្វើ​ឡើង​ទៅ​តាម​ទីតាំង​ដែល​បាន​កំណត់​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រថយន្ត Nissan ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​បើក​មើល​វេ​ប​សាយ ៖ www.nissan.com.kh/
ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ Nissan Cambodia គឺ fb.com/CambodiaNissan/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ