ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​អន្តេវាសិកដ្ឋាន​ក្នុង​ប្រទេសទទួល​ការ​រិះគន់​ថា ​មិន​យុត្តិធម៌

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ អ្នក​បើក​ដំណើរការ​អន្តេវាសិកដ្ឋាន​បាន​ប្តឹង​ទាមទារ​ឲ្យ​ការិយាល័យ​មន្ត្រី​សវន​កម្ម ស្នើ​ឲ្យ​តុលាការ​ធម្មនុញ្ញ​ពិចារណា ដោយ​លើក​ហេតុផល​ថា ច្បាប់​អន្តេវា​សិកដ្ឋាន​ឆ្នាំ​២០១៥ បាន​រំលោភសិទ្ធិ​របស់​ពួក​គេ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ។ សមាគម​អ្នក​ដំណើរការ​អន្តេវាសិកដ្ឋាន​បាន​ចូលរួម​ជាមួយ​និ​សិ​ត្ស​មក​ពី​សាកលវិទ្យា​ល័យ Thammasat…

ទីក្រុង​បាងកក ៖ អ្នក​បើក​ដំណើរការ​អន្តេវាសិកដ្ឋាន​បាន​ប្តឹង​ទាមទារ​ឲ្យ​ការិយាល័យ​មន្ត្រី​សវន​កម្ម ស្នើ​ឲ្យ​តុលាការ​ធម្មនុញ្ញ​ពិចារណា ដោយ​លើក​ហេតុផល​ថា ច្បាប់​អន្តេវា​សិកដ្ឋាន​ឆ្នាំ​២០១៥ បាន​រំលោភសិទ្ធិ​របស់​ពួក​គេ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ។

សមាគម​អ្នក​ដំណើរការ​អន្តេវាសិកដ្ឋាន​បាន​ចូលរួម​ជាមួយ​និ​សិ​ត្ស​មក​ពី​សាកលវិទ្យា​ល័យ Thammasat កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ទាមទារ​ឲ្យ​មានការ​សម្រេច​ថា ផ្នែក​ទី​៤ និង​ទី​៣៦​នៃ​ច្បាប់​នេះ ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែរ​ឬទេ ។

លោក Prinya Thaewanarumitkul ជា​អ្នកជំនាញ​ផ្នែក​ច្បាប់​បាន​ចូលរួម​ជាមួយ​ពួក​គេ។
មាត្រា​ខាងលើ​បាន​ចែង​ថា អ្នក​ដែល​អាច​រស់នៅ​ក្នុង​អន្តេវាសិកដ្ឋាន​ទាំងនោះ ត្រូវ​តែ​ជា​និស្សិត​កំពុង​បន្ត​បរិញ្ញាបត្រ និង​មាន​អាយុ​២៥​ឆ្នាំ​ចុះ​ក្រោម ។

លោក Prinya បាន​និយាយ​ថា មាត្រា​នេះ​បាន​ប៉ះពាល់​ដល់​អ្នក​ដំណើរការ​អន្តេវាសិក​ដ្ឋាន​និង​អ្នក​ប្រើប្រាស់​សេវាកម្ម​នេះ ។

អ្នក​ល្មើស​នឹង​មាត្រា​ខាងលើ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ​៣​ពាន់​ដុល្លារ ។ អ្នក​រិះគន់​មួយ​ចំនួន​និយាយ​ថា វា​បង្ក​ឲ្យ​អ្នក​ដំណើរការ​បាត់បង់​អតិថិជន និង​ប្រាក់​ចំណូល ។

លោក​បាន​បន្ត​ថា មាត្រា​នេះ​ល្មើស​នឹង​ផ្នែក​ទី​៤០ និង​២៦ នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រកប​មុខរបរ​សមរម្យ និង​ច្បាប់​ដែល​ច្នៃ​ឡើង​ដើម្បី​ដាក់​កម្រិត​លើ​សិទ្ធិ និង​សេរីភាព​មួយ​ចំនួន ។

លោក Prinya និយាយ​ថា អ្នក​ដំណើរការ​អន្តេវាសិកដ្ឋាន​បាន​វិនិយោគ​ជា​ច្រើន​ក្នុង​អាជីវ​កម្ម​របស់​ពួក​គេ ប៉ុន្តែ​ច្បាប់​នេះ​បាន​ដាក់​កម្រិត​លើ​សិទ្ធិ និង​សេរីភាព​ទាំងនោះ ។

ជា​លទ្ធផល ចំនួន​អន្តេវាសិក​ចុះ​ឈ្មោះ​ជា​ផ្លូវការ​បាន​ធ្លាក់​ចុះ​ពី​ខ្ទង់​១​ម៉ឺន មក​ត្រឹម​ប៉ុន្មាន​រយ​ប៉ុណ្ណោះ ខណៈ​ចំនួន​អន្តេវាសិក​ខុសច្បាប់​កំពុង​តែ​កើនឡើង ។

អ្នក​ប្រកប​អាជីវកម្ម​ទាំងនោះ​ធ្លាប់​ចង់​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha លុប​ផ្នែក​ទី​៤៤​ចេញ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​បន្ទាប់​ពី​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ធានា​​ដល់​សិទ្ធិ និង​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ប្រកប​អាជីវកម្ម លោក Prinya ផ្តល់​យោបល់​ដល់​អាជីវករ​ទាំងនោះ​ឲ្យ​ប្តឹង​ទាមទារ​ដូច​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ