ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ចិត្ត! ក្រោយ​ឮដំណឹងថា អតីត​តារា​សម្តែង​ជើង​ចាស់​​បាន​ទទួល​មរណភាព​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​វី​រៈ​សិ​ល្ប​ករ​ដ៏​ចំណាស់​​ គឺ​អ្នកស្រី ចាន់ ស៊ីផា​ន់ បាន​ទទួល​មរ​ណ​​ភាព​ហើយ​ក្នុង​ជន្មាយុ​៩៣ឆ្នាំ បន្ទាប់​ពី​អ្នកស្រី​បាន​ញាំញី​ដោយ​ជំងឺ​ច្រើន​ប្រភេទ និង​​ភាព​ចាស់ជរា​។ អ្នកស្រី​បាន​ទទួល​មរ​ណ​ភាព​នៅ​វេលា​ម៉ោង​៤​ទៀបភ្លឺ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​វី​រៈ​សិ​ល្ប​ករ​ដ៏​ចំណាស់​​ គឺ​អ្នកស្រី ចាន់ ស៊ីផា​ន់ បាន​ទទួល​មរ​ណ​​ភាព​ហើយ​ក្នុង​ជន្មាយុ​៩៣ឆ្នាំ បន្ទាប់​ពី​អ្នកស្រី​បាន​ញាំញី​ដោយ​ជំងឺ​ច្រើន​ប្រភេទ និង​​ភាព​ចាស់ជរា​។ អ្នកស្រី​បាន​ទទួល​មរ​ណ​ភាព​នៅ​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​គេហ​ដ្ឋាន​​របស់​អ្នកស្រី ក្រោយ​ស្ថានទូត​ចិន​។

នេះ​ចាត់​ទុក​ថា មរ​ណ​ភាព​របស់​អ្នកស្រី ចាន់ ស៊ី​ផា​ន់ គឺជា​ការ​បាត់បង់​វី​រៈ​សិ​ល្ប​ករ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា​។

អ្នកស្រី​បាន​ចំណាយពេល​ពេញ​មួយ​ជីវិត​ដើម្បី​បម្រើ​វិស័យ​សិ​ល្បៈ មុន​ពេល​អ្នកស្រី​បាន​លាចាក​លោក​នា​ពេល​នេះ​។

អ្នកស្រី ចាន់ ស៊ី​ផា​ន់ បាន​ចូលរួម​សម្តែង​ជាមួយ​អ្នក​សិ​ល្បៈ៣​ជំនាន់ហើយ ​ពោលគឺ​តាំងពី​ទស្ស​វត្ស​ន៍​ឆ្នាំ​៦០ ឆ្នាំ៩០ និង​រហូត​មក​ដល់​បច្ចុប្បន្ន​។

អ្នកស្រី​មាន​ស្នាដៃ​សិ​ល្បៈ​ជា​ច្រើន​សម្រាប់​ម​ន្ស​ល់​ទុក​ទាំង​ការ​សម្តែង​ខ្សែភាពយន្ត បទ​ចម្រៀង និង​ស្ព​ត​ពាណិជ្ជ​កម្ម​មួយ​ចំនួន​ផង​ដែរ មុន​ពេល​អ្នកស្រី​បាន​បិទ​ភ្នែក​លា​ទស្ស​និកជន​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​។

សូម​​បញ្ជាក់​បន្ថែមថា សព​របស់​អ្នកស្រី​នឹង​ត្រូវ​បូជា​នៅ​ថ្ងៃច័ន្ទ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​វត្ត​សន្សំ​កុស​ល្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ