ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​ពួក​គាត់​រំពឹង​អ្វី​ទៀត បើ​តម្លៃ​ថោក​ហើយ​អត់​មាន​អ្នកទិញ​ទៀត

6 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ជីវភាព​រស់នៅ ខណៈ​តម្លៃ​ជ្រូក​រស់​មានការ​ធ្លាក់​ថ្លៃ ហើយ​អត់​មាន​ឈ្មួញ​ដើរ​ទិញ​ដូច​កាលពីមុន ។ ប៉ុន្តែ​តម្លៃ​សាច់​ជ្រូក​ដែល​ឈ្មួញ​កាប់​លក់​នៅ​ក្នុង​ផ្សារ​នៅ​ដដែល​ដោយ​តម្លៃ​ចាប់ពី​១៣០០០​រៀល…

​ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ជីវភាព​រស់នៅ ខណៈ​តម្លៃ​ជ្រូក​រស់​មានការ​ធ្លាក់​ថ្លៃ ហើយ​អត់​មាន​ឈ្មួញ​ដើរ​ទិញ​ដូច​កាលពីមុន ។ ប៉ុន្តែ​តម្លៃ​សាច់​ជ្រូក​ដែល​ឈ្មួញ​កាប់​លក់​នៅ​ក្នុង​ផ្សារ​នៅ​ដដែល​ដោយ​តម្លៃ​ចាប់ពី​១៣០០០​រៀល ទៅ​១៤០០០​រៀល​ក្នុង​១​គីឡូក្រាម ។

ប្រភព​ព័ត៌មាន​ពី​កសិករ​ឈ្មោះ ស៊ុន នឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ឈ្មោះ ស៊ុន នាង ហៅ​ភ័ក្ត្រ ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​នាក់​បងប្អូន​បាន​ចិញ្ចឹម​ជ្រូក​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ ។ ការ​ចិញ្ចឹម​ជ្រូក​នេះ​ដោយ​ធ្វើការ​បិតស្រា​លក់​ជាដើម​ទុន​ដោយ​យក​ប្រាក់​ទិញ​អង្ករ និង​ដំបែរ​បន្ត​ទៀត ហើយ​កាក​សំណល់​បាយ​ស្រា​ដាក់​ឱ្យ​ជ្រូក​ស៊ី ។ ប្រភព​បន្ត​ទៀត​ថា ពេល​នេះ​ពួក​គេ​ចិញ្ចឹម​ជ្រូក​ជាង​១០០​ក្បាល ទាំង​តូច និង​ធំ​ហើយ​ក៏​មាន​ឈ្មួញ​ចូល​មក​ទិញ​យូរ​ៗ​មួយ​ក្បាល ។ ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​តម្លៃ​ជ្រូក​រស់​ដែល​ឈ្មួញ​ដើរ​ទិញ​តាម​ភូមិ​១​គីឡូក្រាម​ត្រឹមតែ​៥៥០០​រៀល​ដោយ​ពី​មុន​១​គីឡូក្រាម​លក់​បាន​៦៥០០​រៀល​ឯណោះ ។ ទោះបីជា​តម្លៃ​ទាប​ហើយ​យ៉ាងណា​តែ​មិនឃើញ​មាន​ឈ្មួញ​ចូល​ទៅ​ទិញ​ជ្រូក​របស់​ពួក​គេ​ដូច​មុន​នោះ​ឡើយ ពោល​គឺ​លំបាក​រក​ទីផ្សារ​តែ​ម្តង ។ ចំណែក​ឈ្មួញ​ទិញ​ជ្រូក​ដែល​គេ​ដឹក​តាម​រថយន្ត​យក​មក​លក់​ដោយ​មិនដឹង​ថា មក​ពី​ប្រទេស​ថៃ ឬ​ប្រទេស​វៀតណាម​នោះ​ទេ ហើយ​ក៏​ឃើញ​មាន​ជ្រូក​ងាប់​គេ​លក់​ឱ្យ​ឈ្មួញ​ផង​ដែរ​ដោយ​១​គីឡូក្រាម​ត្រឹមតែ​២០០០​ទៅ ៣០០០​រៀល​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយដោយ​សារ​ជ្រូក​ដឹក​តាម​រថយន្ត​លក់​ក្នុង​តម្លៃ​ថោក ទើប​គេ​មិនសូវ​ចូល​ទៅ​ទិញ​ជ្រូក​របស់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​នៅ​តាម​ភូមិ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក ខៀវ សុ​ថុ​ន ប្រធាន​ពេទ្យសត្វ​ប្រចាំ​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ការ​លើក​ឡើង​ពី​ការ​នាំ​ចូល​ជ្រូក​មក​ពី​បរទេស​គឺជា​ពាក្យ​ចរ​ចាម​អារាម​ប៉ុណ្ណោះ ដោយ​ខាង​លោក​មិន​អនុញ្ញាត​ឱ្យ​ចូល​មក​លក់ដូរ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ