ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់! ពីតារាសម្តែងឆ្នាស់ឆ្នើម មកក្លាយ​ជាតារាចម្រៀងវិញម៉េចដែរ?

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពី​តារា​សម្តែង​ឆ្នាស់​ឆ្នើម​ ពេល​នេះ​ វ​ណ្ណា វ​ត្តី​ បាន​វិវត្តន៍​ដំណើរ​សិល្បៈ​ជា​អ្នកចម្រៀង​ចេញ​បទ​ថ្មី​ប្រជែង​ទីផ្សារ ​គួរឱ្យ​​ភ្ញាក់​ផ្អើល​ ​។ ដោយមានការ​ចាប់អារម្មណ៍​ជាមួយនឹង​បទ​និពន្ធ​ថ្មី​សន្លាង​​របស់​តារាចម្រៀង…

រាជធានីភ្នំពេញ ៖ ពី​តារា​សម្តែង​ឆ្នាស់​ឆ្នើម​ ពេល​នេះ​ វ​ណ្ណា វ​ត្តី​ បាន​វិវត្តន៍​ដំណើរ​សិល្បៈ​ជា​អ្នកចម្រៀង​ចេញ​បទ​ថ្មី​ប្រជែង​ទីផ្សារ ​គួរឱ្យ​​ភ្ញាក់​ផ្អើល​ ​។ ដោយមានការ​ចាប់អារម្មណ៍​ជាមួយនឹង​បទ​និពន្ធ​ថ្មី​សន្លាង​​របស់​តារាចម្រៀង កញ្ញា វ​ណ្ណា វ​ត្តី ដែល​បទ​របស់​អ្នក​នាង​គឺ​ពិតជា​ស្ដាប់​ហើយ​ប្លែក​ត្រចៀក ដោយសារ​តែ​បទ​របស់​នាង​គឺ​ច្រៀង​៣​ភាសា ដែល​មិន​ធ្លាប់​​មាន​តារា​នៅ​ស្រុក​ខ្មែរ​ណា​ម្នាក់​ផលិត​ឡើង​ ។

ចម្រៀង​មួយ​បទ​​​ គឺ​មាន​ភាសា​ខ្មែរ ថៃ និង​អេស្ប៉ា​ញ ​រួម​បញ្ចូល​គ្នា​តែ​ម្ដង ដោយ​អត្ថន័យ​ក្នុង​បទ​ចម្រៀង​ ក៏​រៀបចំ​ពី​ស្នេហា​មួយ​ដែល​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយ​ចុង​ក្រោយ​ក៏​បន្សល់​ត្រឹមតែ​អនុស្សាវរីយ៍ ​គ្មាន​ន័យ​នៅ​ទី​បញ្ចប់​ ។

បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​ «​អនុស្សាវរីយ៍​គ្មាន​ន័យ​» ដែល​នាង​ទើបតែ​បង្ហោះ​នៅ​លើ​យូ​ធូប កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា បាន​ទទួល​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ចម្រៀង​មួយ​បទ​នេះ គឺ​នាង​ច្រៀង​រៀបរាប់​ពី​ទុក្ខសោក​ស្នេហា​ជា​ភាសា​ខ្មែរ និង​ថៃ ហើយ​មាន​អ្នក​រ៉េ​ប​ជា​ភាសា​អេ​ស្ប៉ា​ញ ដែល​ត្រូវ​គេ​ចាត់ទុកជា​ចម្រៀង​របស់​ខ្មែរ​យ៉ាង​កម្រ​មួយ​ក្នុង​ចំណោម​ស្នាដៃ​កូន​ខ្មែរ​ ។

ចម្រៀង​មួយ​បទ​​នេះ ត្រូវ​បាន​តារាចម្រៀង​វ័យក្មេង ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​តារា​សម្ដែង​លេចធ្លោ​​ម្នាក់​ផង កញ្ញា វ​ណ្ណា វ​ត្តី ផលិត​ឡើង ​ដើម្បី​បំបែក​ទីផ្សារ​ក្រោយ​ពី​បទ​ចម្រៀង​របស់​នាង​ដែល​បាន​ចេញ​បង្ហោះ​​កន្លង​មក ក៏​ទទួល​បាន​ជោគ​ជ័យ​ ។

យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា​ តើ​ចម្រៀង​៣​ភាសា​ ដែល​មាន​ចម្រុះ​ដោយ​ភាសា​
អេ​ស្ប៉ា​ញ​នេះ តើ​នឹង​ចេញ​ផលិត​ជា​សាច់​រឿង​នៅ​ពេល​ណា​នោះ​ទេ ក្នុង​ពេល​ដែល​គ្រាន់តែ​បង្ហោះ​ជា​សំឡេង​នៅឡើយ ​ទទួល​បានការ​គាំទ្រ​កត់សម្គាល់​ទៅ​ហើយ​។

អត្ថបទសរសេរ ដោយ